A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 24 August 2013

Eng Chhay Eang request the Constitutional Council to correct the complaint he lodged on 19/8/13 លោក អេង ឆៃអ៊ាង ស្នើសុំឲ្យក្រុម ប្រឹក្សាធម្មនុញ្ញ កែតម្រូវលើ ពាក្យបណ្តឹង ចុះថ្ងៃទី១៩ សីហា


ភ្នំពេញ៖ លោក អេង ឆៃអ៊ាង តំណាងឲ្យគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣ បាន សរសេរលិខិតស្នើសុំ ទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការកែតម្រូវ លើពាក្យបណ្តឹង ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ ដែលលោកបានដាក់ នៅក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង១៣ និង៥០នាទី។
លោក អេង ឆៃអ៊ាង បានមានប្រសាសន៍ នៅក្នុងលិខិតស្នើសុំនោះថា “កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ លោកបានដាក់ពាក្យបណ្តឹង ប្តឹងតវ៉ានឹង សម្រង់សេចក្តីសម្រេច លេខ០២១\១៣ គ.ជ.ប.ស.ស.រចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣ របស់ គ.ជ.ប ទៅក្រុមប្រឹក្សា ធម្មនុញ្ញមានកំហុសមួយចំនួន ក្នុងការវាយកុំព្យូទ័រ”។
លោកបន្តថា លោកសុំធ្វើការកែតម្រូវ លើពាក្យបណ្តឹងរបស់លោកនូវ ចំណុចដូចខាងក្រោម៖ ទី១-ចំនុច” យោង មាត្រា១៥ថ្មី” កែទៅជា” មានត្រា១១៥ថ្មី” ។ ទី២-ត្រង់ទំព័រទី២ ចំនុច ករណីទី២” និង”ត្រង់ទំព័រទី៤ ចំណុច សំណូមពរទី២ ”ដែលសរសេរថា “៨ការិយាល័យ គឺការិយាល័យលេខ ១០៦៨ ១០៧១ ១១៨១ ១១៥៦ ១២៣៨ ១២៩១ និង១២៩២” កែមកជា” ៨ ការិយាល័យ គឺការិយាល័យលេខ ១០៦៨ ១០៧១ ០៨៣៣ ១១៨១ ១១៥៦ ១២៣៨ ១២៩១ និង១២៩២” ៕

1 comment:

Karl [Kalonh] Chuck said...

Yup, Yup, Hun Sen and his pigs lost the election!!!

Khmer people have spoken!!!

People around the world have spoken!!!

Hun Sen and his pigs must go!!!

HUN SEN Vietminh/Vietcong, GO GOME!!!