គ្រាន់តែថ្ងៃបោះឆ្នោតបញ្ចប់សឹងតែមិនទាន់
មេដឹកនាំគណបក្សធំៗទាំងពីរ
បានចាប់ផ្ដើមបង្ហាញមុខជាសាធារណៈក្នុងការចុះទៅសួរសុខទុក្ខ
ប្រជាជន
និងដើម្បីសម្ដែងការអរគុណចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រ
បក្សខ្លួន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដឹកនាំមន្ត្រីរបស់ខ្លួនមួយចំនួន ទៅសួរសុខទុក្ខប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្ដាល កាលពីថ្ងៃទី២ សីហា គឺមានភាពល្អប្រសើរ ដោយមិនមានអ្វីចោទជាបញ្ហានោះទេ។ ប៉ុន្តែ ចំពោះដំណើរសួរសុខទុក្ខរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៣ សីហា ដឹកនាំដោយ លោក សម រង្ស៊ី វិញ គេសង្កេតឃើញថា មានការរំខាន ដោយសារការធ្វើដំណើរពីស្រុកស្អាង ទៅស្រុកកោះធំ ដែលមានសមាជិករបស់បក្សសង្គ្រោះជាតិ រាប់ពាន់នាក់នៅរង់ចាំនោះ ត្រូវរាំងស្ទះដោយសារមានការរុះរើស្ពានភ្លាមៗ។ ការរុះរើស្ពានភ្លាមៗនោះ មន្ត្រីខាងគណបក្សសង្គ្រោះជាតិ បានអះអាងថា ជាចេតនារំខានមិនឱ្យមេបក្សប្រឆាំងអាចទៅជួបអ្នកគាំទ្ររបស់ខ្លួន បាន។
ក៏ប៉ុន្តែ ការចោទប្រកាន់នេះ ត្រូវបានប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល លោក ម៉ឹង យូឡេង បដិសេធ។ លោកបានបញ្ជាក់នៅថ្ងៃទី៥ សីហា ទាំងអស់សំណើចថា ការរុះរើស្ពានកាលពីថ្ងៃទី៣ សីហា ដោយសារតែស្ពាននោះវាមានសភាពទ្រុឌទ្រោម មិនអាចបន្តដំណើរបាន។ ដូចនេះ ខាងមន្ទីរក៏បានសម្រេចចិត្តរុះរើចេញភ្លាមៗ ដោយមិនបានដឹងពីដំណើររបស់ លោក សម រង្ស៊ី ចុះសួរសុខទុក្ខប្រជាជននៅស្រុកកោះធំ នោះទេ។
លោកបន្តថា ការរុះរើស្ពាននោះ គឺមិនមានចេតនាណាមួយដើម្បីបង្អាក់ដំណើររបស់ លោក សម រង្ស៊ី និង លោក កឹម សុខា មិនឱ្យទៅជួបអ្នកគាំទ្រខ្លួននៅស្រុកកោះធំ នោះទេ៖ «ហាស់ហាស់! អីចេះ ស្ពានហ្នឹងវាបាក់ណាបង វាជេឌេប៉ុង បងស្គាល់ហើយ ពាក្យជេឌេប៉ុង គឺបានន័យថា វារលូតស្ពាន ហើយអីចឹងទៅ យើងត្រូវការជួសជុលបន្ទាន់។ ការងារហ្នឹង ខ្ញុំមិនបានដឹងថា លោក សម រង្ស៊ី និង លោក កឹម សុខា លោកអញ្ជើញទៅទេ។ ខ្ញុំអត់ដែលបានដឹងទេ ពីព្រោះតួនាទីភារកិច្ចរបស់ខ្ញុំ កាលណាស្ពានបាក់ គឺយើងត្រូវតែធ្វើហើយ មិនអីចឹងណា! បាទ! ខ្ញុំទៅធ្វើហ្នឹង គឺក្នុងកិច្ចការងារមួយក្នុងមុខងារនៃមន្ទីរសាធារណការ ដឹកជញ្ជូនខេត្តកណ្ដាល ដើម្បីមើលការខុសត្រូវការងារហ្នឹង តែប៉ុណ្ណឹងទេបង!»។
លោកបន្ថែមទៀតថា ការសម្រេចចិត្តរុះរើស្ពាននេះ គឺធ្វើឡើងដោយមានការសហការពីមន្ត្រីអន្តរក្រសួង ដែលពាក់ព័ន្ធ ហើយខាងមន្ទីរក៏បានជូនដំណឹងជាមុនដែរ៖ «ដូចជាថ្ងៃៗដែលប្រជាពលរដ្ឋប្រាប់មកហ្នឹង គឺយើងបានជូនដំណឹងទៅតាំងពីថ្ងៃ ដូចជាថ្ងៃព្រហស្បតិ៍ ហ្អេះ!»។
ទោះយ៉ាងណាក៏ដោយ បេក្ខជនតំណាងរាស្ត្រខេត្តកណ្ដាល លោក អ៊ូ ច័ន្ទឫទ្ធិ បានបញ្ជាក់ថា គ្រាន់តែបញ្ចប់ការជួបអ្នកគាំទ្ររបស់ លោក សម រង្ស៊ី និង លោក កឹម សុខា នៅស្រុកស្អាង ភ្លាមនោះ ក៏មេដឹកនាំទាំងពីរបានបន្តដំណើរទៅស្រុកកោះធំ ដើម្បីជួបអ្នកគាំទ្រទៀត តែពេលចេញដំណើរត្រូវរាំងស្ទះ ដោយភ្លាមៗនោះស្ពានត្រូវបានគេរុះរើបន្ទះដែកចេញអស់។ លោកបន្ថែមទៀតថា នេះជាសកម្មភាពរារាំងដំណើរមិនចង់ឱ្យគណៈប្រតិភូបក្សសង្គ្រោះជាតិ ទៅជួបអ្នកគាំទ្រ ពីព្រោះវាមិនមានរឿងចៃដន្យពេកនោះទេ ក្នុងការដែលរុះរើស្ពានភ្លាមៗនោះ៖ «គឺថាជាទង្វើមួយដែលវាហួស ចិត្ត បាទ! ដែលមិនគួរមានការកើតឡើងអីចឹង ដែលធ្វើឱ្យយើងត្រូវឆ្លងដរ ឆ្លងអីអីចឹងទេបាទ។ វាចៃដន្យអីពេលដែលយើងចេញពីវត្តទៅហើយ បានចាប់ផ្ដើមរុះស្ពានអីចឹងទេ? បាទ! បើសិនវាស្រុតវាអីហ្នឹង វាត្រូវឱ្យស្ទះឡានរាប់រយឡានផ្លូវហ្នឹង»។
ដូចគ្នានេះដែរ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកណ្ដាល លោក ផួង សុខា បានឱ្យដឹងថា ករណីបែបនេះបានកើតឡើងនៅស្រុកស្អាង ជាញឹកញាប់ចំពោះគណបក្សសង្គ្រោះជាតិ ដែលចង់ទៅជួបអ្នកគាំទ្ររបស់ខ្លួន។
ការចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងដើម្បីថ្លែងអំណរគុណចំពោះការបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះ ជាតិ ដែលដឹកនាំដោយ លោក សម រង្ស៊ី និង លោក កឹម សុខា បានប្រព្រឹត្តទៅកាលពីថ្ងៃទី៣ សីហា នៅក្នុងឃុំកោះខែល ស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្ដាល៕

No comments:
Post a Comment