A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 1 August 2013

Human Rights Watch claims the CPP commits electoral fraud អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ថា CPP បន្លំ​ឆ្នោត

ភ្នំពេញៈ អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស ដែល​ជា​អង្គការ​តស៊ូ​មតិ​និង​ស្រាវជ្រាវ​អន្តរជាតិ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ពី​ម្សិលមិញ​ចោទ​ថា គណបក្ស​ប្រជាជន​កម្ពុជា​កាន់​អំណាច​«បាន​រៀបចំ» ក្លែង​បន្លំ​សន្លឹក​ឆ្នោត ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី២៨ កក្កដា។
អង្គការ​នេះ បាន​ចង្អុល​បង្ហាញ​អំពី​ការ​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​ការ​ បោះឆ្នោត​ក្លែង​ក្លាយ ដែល​ប្រើ​ប្រាស់​ដោយ​អ្នក​ដែល​មិន​កាន់​អត្តសញ្ញាណ​ទៅ​បោះឆ្នោត ព្រម​ទាំង​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​លើស​ចំនួន​ថា ជា​ភ័ស្តុតាង​នៃ​ការ​ក្លែង​បន្លំ។ អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​មិន​ដែល​ចេញ​សេចក្តី​ថ្លែង​ការណ៍ ក្រោយ​ការ​បោះឆ្នោត​ឡើយ ចាប់​តាំង​ពី​អំពើ​ហិង្សា​នយោបាយ​បាន​ផ្ទុះ​ឡើង​ក្នុង​ឆ្នាំ ១៩៩៨។
លោក ប្រេដ អាដាម នាយក​ប្រចាំ​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​ថ្លែង​ថា៖​«មន្រ្តី​ ជាន់​ខ្ពស់​នៃ​គណបក្ស​កាន់​អំណាច​ហាក់​ដូច​ជា​ចូល​រួម ក្នុង​ការ​ចេញ​ឯកសារ​បោះឆ្នោត​ក្លែង​ក្លាយ និង​បាន​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ក្នុង​ខេត្ត​ជាច្រើន»។ ប៉ុន្តែ អង្គការ​នេះ​ពុំ​បាន​និយាយ​លម្អិត​អំពី​ភ័ស្តុតាង​ដែល​បញ្ជាក់​អំពី​ការ​ ក្លែង​បន្លំ​សន្លឹក​ឆ្នោត​នៅ​ទូទាំង​ប្រទេស​ដែល​ថា​ធ្វើ​ដោយ​គណបក្ស​ប្រជាជន ​នោះ​ទេ ហើយ​គ្រាន់​តែ​លើក​ឧទាហរណ៍​ច្បាស់​មួយ​ផ្អែក​លើ​ចម្លើយ​របស់​សាក្សី ចំពោះ​ករណី​អះអាង​នីមួយៗ។
លោក Phil Robertson នាយក​រង​ប្រចាំ​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​មួយ​នេះ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «យើង​ព្រួយ​បារម្ភ​ដែល​រឿង​នេះ មាន​ជា​ទូទៅ ហើយ​ការ​ស៊ើប​អង្កេត​ថែម​ទៀត​អាច​បញ្ចេញ​ករណី​នេះ ហើយ​ពេល​នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​ខិតខំ ហើយ​ពិនិត្យ​លើ​បញ្ហា​ទាំង​នេះ​»។
លោក ជាម យៀប តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចោទ​សួរ​ថា តើ​គណបក្ស​របស់​លោក​អាច​ឈ្នះ​សំឡេង​ឆ្នោត​គាំទ្រ​ក្នុង​ចំនួន​ភាគ​ច្រើន តែ​ប៉ុណ្ណឹង​ឬ ប្រសិន​បើ​គណបក្ស​ប្រជាជន​ពឹង​ផ្អែក​លើ​ការ​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​នោះ?
លោក​បាន​បញ្ជាក់​ថា ៖ «តើ​យើង​អាច​បន្ថែម​សន្លឹក​ឆ្នោត​ថែម​ទៀត​ដើម្បី​ឈ្នះ​ដោយ​របៀប​ណា? គណបក្ស​ប្រជាជន​ទទួល​បាន​សំឡេង​ឆ្នោត​ជាង ៣ លាន ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ជាង ២ លាន»។

លោក​បន្ត​ថា ៖ «អង្គការ​មិន​មែន​រដ្ឋាភិបាល​នោះ​តែង​តែ​ស្តាប់​និង​សរសេរ​របាយ​ការណ៍​ពី​ ទស្សនៈ​របស់​គណបក្ស​ប្រឆាំង...ពួកគេ​បាន​គាំទ្រ​គណបក្ស ប្រឆាំង​ជា​យូរ​មក​ហើយ មិន​ត្រឹម​តែ​ពេល​នេះ​ទេ។ យើង​មិន​អាច​ទទួល​យក​របាយ​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស បែប​នេះ​ទេ»។
ចំណែក​ឯ​លោក ខៀវ កាញារីទ្ធ វិញ បាន​ថ្លែង​ចំៗ​ថា៖ «ប្រសិន​បើ​យើង​ក្លែង​បន្លំ​ក្នុង​ការ​បោះឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះ​បាន​អាសនៈ​តិច​ជាង​នេះ»។
អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​បាន​ស្រង់​យក​ប្រភព​មេភូមិ​គណបក្ស​ ប្រជាជន អនាមិក​ម្នាក់ ដែល​ថា ខ្លួន​ទទួល​បញ្ជា​ផ្ទាល់​ពី​ថ្នាក់​លើ​បក្ស រាប់​ទាំង​ឧត្តម​សេនីយ៍​កងទ័ព សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​ឲ្យ​ចេញ​លិខិត​បញ្ជាក់​ អត្តសញ្ញាណ​បោះឆ្នោត ដាក់​ឈ្មោះ​អ្នក​បោះឆ្នោត​ដែល​បាន​ស្លាប់ ឬ​ចាក​ចេញ​ពី​ក្នុង​មូលដ្ឋាន​នោះ។
ក្រុម​សិទ្ធិ​មនុស្ស ជា​ច្រើន រាប់​ទាំង​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស បាន​លើក​ឡើង​នូវ​ក្តី​បារម្ភ​មុន​ការ​បោះឆ្នោត ដែល​ថា​លិខិត​បញ្ជាក់​អត្តសញ្ញាណ​បោះឆ្នោត​រាប់​ម៉ឺន​ដែល​បាន ចេញ​អាច​នាំ​ឲ្យ​អ្នក​បោះឆ្នោត​ក្លែង​បន្លំ​ក្នុង​ការ​បោះឆ្នោត។
លោក អាដាម ថ្លែង​ថា៖ «ឥឡូវ​នេះ​មេភូមិ​គណបក្ស​ប្រជាជន​បញ្ជាក់​ថា រឿង​នេះ​ពិត​ជា​បាន​កើត​ឡើង​ក្នុង​មូលដ្ឋាន​គាត់»។
សេចក្តី​ថ្លែង​ការណ៍​ក៏​បាន​ចោទ​ប្រកាន់​ដែរ​ថា មន្រ្តី​រាជការ​ជាន់​ខ្ពស់ រាប់​ទាំង​លោក ង៉ោ សុវណ្ណ រដ្ឋ​លេខាធិការ​ក្រសួង​យុតិ្តធម៌​និង​ជា​បេក្ខជន​ឈរ​ឈ្មោះ​នៅ​ខេត្ត កណ្តាល បាន​ចុះ​ឈ្មោះ​នៅ​ច្រើន​កន្លែង។
អង្គការ​ឃ្លាំ​មើល សិទិ្ធ​មនុស្ស​បាន​ថ្លែង​ថា អ្នក​ភូមិ​ក្នុង​ឃុំ គគីរធំ ក្នុង​ខេត្ត កណ្តាល និយាយ​ថា ពួកគេ​ត្រូវ​គេ​គំរាម​ចាប់​ខ្លួន បន្ទាប់​ពី​ប្តឹង​មន្រ្តី​បោះឆ្នោត​ថា លោក ង៉ោ សុវណ្ណ និង​មន្រ្តី​គណបក្ស​ប្រជាជន​ដទៃ​ទៀត​កំពុង​ព្យាយាម​បោះឆ្នោត​នៅ​ទីនេះ ដែល​មិន​មែន​ជា​ប្រជាជន​មូលដ្ឋាន។
យោង​តាម​សេចក្តី​ថ្លែង​ការណ៍​ឲ្យ​ដឹង​ថា អ្នក​ភូមិ ក៏​ទទួល​រង​ការ​គំរាម​សម្លាប់​ផង​ដែរ​នៅ​ថ្ងៃ​បន្ទាប់​ពី​ក្រុម​មួយ​ដែល នៅ​ក្នុង​ភូមិ។
លោក ង៉ោ សុវណ្ណ អតីត​តំណាង​រាស្រ្ត​គណបក្ស សម រង្ស៊ី ដែល​បាន​ប្តូរ​គណបក្ស បន្ទាប់​ពី​ការ​បោះឆ្នោត​ឆ្នាំ ២០០៨ មិន​អាច​ទាក់​ទង​បាន​ទេ កាល​ពី​ម្សិលមិញ។
សេចក្តី​ថ្លែង​ការណ៍​នេះ ឲ្យ​ដឹង​ថា យោង​តាម​ការ​វិភាគ​ទិន្នន័យ​ផ្លូវ​ការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ ការ​បោះឆ្នោត​គឺ​លោក​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ភ្នំពេញ ខេត្ត កណ្តាល និង​ខេត្ត ស្វាយរៀង។
លោក គល់ បញ្ញា នាយក​ប្រតិបតិ្ត​នៃ​អង្គការ ខុម ហ្វ្រែល បាន​ថ្លែង​ថា សេចក្តី​ថ្លែងការណ៍​នេះ​លើក​ឡើង​អំពី​ករណី​ក្លែង​បន្លំ​ជាក់​លាក់ ហើយ​ថា លោក​មិន​អាច​កំណត់​បាន​ថា តើ​ករណី​ប្រហាក់​ប្រហែល​គ្នា​បាន​កើត​ឡើង​ជា​លក្ខណៈ​ប្រព័ន្ធ​នៅ​ទូទាំង​ ប្រទេស​ឬ​យ៉ាង​ណា​នោះ​ទេ។
លោក​បន្ត​ថា៖ «យើង​ខ្វះ​ព័ត៌មាន​មួយ​ចំនួន​អំពី​សេចក្តី​លម្អិត​នៃ​លិខិត​បញ្ជាក់​ អត្តសញ្ញាណ​បោះឆ្នោត... យើង​គ្រាន់​តែ​ដឹង​អំពី​ករណី​ជាក់​លាក់​មួយ​ចំនួន ប៉ុន្តែ​យើង​មិន​អាច​មើល​ឃើញ​រូប​ភាព​ថា តើ​បញ្ហា​ធំ​ប៉ុន​ណា​ទេ... និង​ថា​តើ វា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ទូទៅ​ក្នុង​ការ​បោះឆ្នោត​ក្នុង​កម្រិត​ប៉ុន​ណា ​ឡើយ»។
លោក គល់ បញ្ញា បាន​បន្ថែម​ថា ការ​ស្ទាក់​ស្ទើរ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ក្នុង​ការ​ អនុញ្ញាត​ឲ្យ​អ្នក​អង្កេត​ការណ៍​ខ្លួន ពិនិត្យ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​បោះឆ្នោត​ឲ្យ​បាន​ពេញ​លេញ ក្រោយ​ការ​បោះឆ្នោត មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ត្រឹម​ត្រូវ​ឡើយ។
ប៉ុន្តែ​លោក​បញ្ជាក់​ថា ការ​ចុះ​ឈ្មោះ​ច្រើន​លើក​ត្រូវ​បាន​អង្កេត​ឃើញ​ជា​ទូទៅ​។
«យើង​ឃើញ​ឈ្មោះ​ជា​ច្រើន ប៉ុន្តែ​យើង​មិន​អាច​ពិនិត្យ​ដឹង​ថា តើ​ពួកគេ​ពិត​ជា​បោះឆ្នោត​ច្រើន​កន្លែង​ឬ​យ៉ាង​ណា​ទេ? ប៉ុន្តែ​យើង​រក​ឃើញ​ឈ្មោះ​ច្រើន​ជាន់​គ្នា​ពីរ​ដង ឬ​បី​ដង របស់​មន្រ្តី​រាជការ»។
អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ ជំរុញ​ឲ្យ​ស៊ើប​អង្កេត​ឯករាជ្យ​លើ​ភាព​មិន ប្រក្រតី​នៃ​ការ​បោះឆ្នោត ដូច​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ស្វាគមន៍​កាល​ពី​ម្សិលមិញ បន្ទាប់​ពី​ស្ងប់​ស្ងៀម ៣ ថ្ងៃ​កន្លង​មក។
លោក Phil Robertson បាន​ថ្លែង​ថា៖​«ប្រសិន​បើ​លោក ហ៊ុន សែន គាំទ្រ​នោះ វា​នឹង​ល្អ​ប្រសើរ ហើយ​យើង​សង្ឃឹម​ថា លោក​នឹង​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន... ប្រសិន​បើ​គាត់​ធ្វើ​តាម​ការ​សន្យា​នោះ វា​នឹង​ជា​ការ​វិវត្ត​ដ៏​វិជ្ជមាន​សម្រាប់​កម្ពុជា»៕ TK ​

1 comment:

Anonymous said...

WE APPRECIATES YOUR HONEST COMMENTS AND ON THE SAME PAGE. ALSO THE WHOLE WORLD AGREED WITH THIS FRAUDULENT ACTS BY COMMUNIST PIRATE PARTY KNOWN AS [CPP].

Your message is "STRONG" the world will read it.

Thank You,
Signed: KHMER YOUTHS MOVEMENT - [ KYM ]