A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 1 August 2013

CNRP claimed to have won 63 seats បក្ស សង្គ្រោះ ជាតិ ថា​ខ្លួន​ឈ្នះ​បាន ៦៣ អាសនៈ

CNRP claimed to have won 63 seats.
ភ្នំពេញៈ គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ម្សិលមិញ​បាន​បង្ហាញ​បញ្ជី​នៃ​ខេត្ត​ដែល​ខ្លួន​ជឿ​ថា ខ្លួន​បាន​ឈ្នះ​អាសនៈ​ច្រើន​ជាង​លទ្ធផល ៦៨‑៥៥ ដែល​ចេញ​ដោយ​គណបក្ស​ប្រជាជន។
បន្ទាប់​ពី​ការ​អះអាង​របស់ គណបក្ស​សង្គ្រោះ​ជាតិ​ថា ខ្លួន​ទទួល​បាន​អាសនៈ ៦៣ ជា​តួលេខ​មួយ ដែល​ប្រធាន​គណបក្ស​នេះ លោក សម រង្ស៊ី​បាន​ថ្លែង​ថា អាច​ឡើង​ដល់ ៩០ អាសនៈ ប្រសិន​បើ​ដោះស្រាយ​បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត លោក សុន ឆ័យ បាន​ផ្តល់​ឲ្យ​ភ្នំពេញ ប៉ុស្តិ៍ នូវ​ព័ត៌មាន​លម្អិត​នៃ «ចំនួន​ទទួល​បាន» បន្ថែម​ទៀត។
លោក​បន្ត​ថា ខេត្ត​ដែល​មាន​នៅ​ក្នុង​បញ្ជី​នោះ រួម​មាន​ខេត្ត បាត់ដំបង រាជធានី ភ្នំពេញ ក្រចេះ កំពង់ចាម សៀមរាប កណ្តាល និង បន្ទាយ​មាន​ជ័យ ប៉ុន្តែ​សេចក្តី​លម្អិត​ជាង​នេះ​ទៀត​មិន​ទាន់​បង្ហាញ​ដល់​សាធារណៈជន​នៅ​ឡើយ​ ទេ​។
លោក​បន្ត​ថា​៖ «យើង​នឹង​រៀបចំ​សន្និសីទ​កាសែត​មួយ​ដើម្បី​ប្រកាស​ព័ត៌មាន​លម្អិត​ទាំង​អស់​ »។ លោក ឆ័យ បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​«រយៈ​ពេល​ពីរ​សប្តាហ៍ ដើម្បី​ធ្វើ​វា ប៉ុន្តែ​សម្រាប់​ខ្ញុំ ពីរ​សប្តាហ៍​យូរ​ណាស់»
លោក សម រង្ស៊ី បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា ប្រសិន​បើ​គណៈកម្មការ​ចម្រុះ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​និង​លទ្ធផល ពី​ការ​បោះឆ្នោត​ថ្ងៃ​អាទិត្យ វា​នឹង​រក​ឃើញ​គណបក្ស​ប្រឆាំង​បាន​ឈ្នះ​ចន្លោះ​ពី ៨០ ទៅ ៩០ អាសនៈ​នៅ​សភា​ដែល​មាន​អាសនៈ​សរុប ១២៣។
លោក​បន្ត​ថា តួលេខ​ស្តីពី​ការ​បោះឆ្នោត​ចុងក្រោយ​របស់​គណបក្ស​លោក ដែល​មិន​បញ្ចូល​ភាព​មិន​ប្រក្រតី​បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល ៦៣ អាសនៈ ដែល​គ្រប់​គ្រាន់​សម្រាប់​ការ​គ្រប់​គ្រង​ប្រទេស។ លោក​បន្ត​ថា​៖ «[៦៣] គឺជា​លទ្ធផល​ចុង​ក្រោយ​របស់​យើង»
«ប៉ុន្តែ​ខ្ញុំ​ចង់​បញ្ជាក់​ថា ... ប្រសិន​បើ​យើង​កែ​តម្រូវ​តួលេខ​នេះ​ឡើង​វិញ​សម្រាប់​ភាព​មិន​ប្រក្រតី អ្នក​បោះឆ្នោត​ដែល​បាត់​បង់​សិទ្ធិ​បោះឆ្នោត អ្នក​បោះឆ្នោត​ខ្មោច យើង​នឹង​ឈ្នះ​ច្រើន​ណាស់។ «យើង​ចង់​ឲ្យ​គណៈកម្មការ​ធ្វើ​ការ​ស៊ើប​អង្កេត»។
«ដូច្នេះ​ខ្ញុំ​គិត​ថា លោក ហ៊ុន សែន គួរ​តែ​ចុះ​ចេញ​ពី​អំណាច​ឥឡូវ​នេះ»
ពាក្យ​សម្តី​របស់​លោក សម រង្ស៊ី បាន​ធ្វើ​ឡើង បន្ទាប់​ពី​ការ​ថ្លែង​ទៅ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​រាប់​រយ នាក់​កាល​ពី​ព្រឹក​ម្សិលមិញ។ លោក​បាន​អំពាវនាវ​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​រួម​មាន លោក ហ៊ុន សែន លោក ជា ស៊ីម និង​លោក ហេង សំរិន ចុះ​ចេញ​ពី​តំណែង បន្ទាប់​ពី​ខេត្ត​របស់​ពួក​គាត់​ចាញ់​គណបក្ស​សង្គ្រោះ​ជាតិ។
លោក​បាន​ថ្លែង​ថា​៖ «ប្រធាន​ធំៗ​ទាំង​បី​ចាញ់ ហេតុ​ដូច្នេះ ពួក​គេ​ត្រូវ​តែ​ចុះ​ពី​តំណែង​»។ «ពី​មុន​ពេល​ការ​បោះឆ្នោត​គណបក្ស​ប្រជាជន​បាន​អះអាង​ថា ខ្លួន​មាន​សមាជិក ៥ លាន​នាក់។ ក្រោយ​ការ​បោះឆ្នោត​ខ្លួន​ទទួល​បាន​មិន​ច្រើន​ជាង ២ លាន​សំឡេង​ទេ»។
បន្ទាប់​ពី​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​រួច ក្រុម​អ្នក​គាំទ្រ​ដែល​មាន​អត្ត​សញ្ញាណប័ណ្ណ​នៅ​នឹង​ដៃ​បាន​ប្រាប់​អំពី​ ដំណើរ​សាច់​រឿង​របស់​ខ្លួន​នៃ​ការ​មិន​អាច​បោះឆ្នោត​បាន។
អ្នក​ស្រី ខៀវ ឡាយ ជា​ប្រជាជន​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​បុរី​កីឡា ដែល​ឥឡូវ​នេះ​រស់​នៅ​កន្លែង​តាំង​ទីលំនៅ​ថ្មី​នៅ​ភ្នំ ឧដុង្គ ខេត្ត កណ្តាល បាន​ថ្លែង​ថា ប្រជាជន​ជាច្រើន​នាក់​នៅ​ក្នុង​សហគមន៍​របស់​អ្នក​ស្រី​បាន​ទៅ​ដល់​ការិយាល័យ ​បោះឆ្នោត​ដើម្បី​រក​ឈ្មោះ ដែល​បាត់​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត។ អ្នក​ស្រី​បន្ត​ថា​៖ «ពួក​គេ​ភាគ​ច្រើន​បំផុត​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បោះឆ្នោត​ទេ»។ «ដូច្នេះ យើង​ត្រូវ​ការ​បក្ស​សង្គ្រោះ​ជាតិ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សហគមន៍​អន្តរជាតិ​ធ្វើ​អន្តរាគមន៍​ជំរុញ​ឲ្យ គ.ជ.ប បើក​ការ​បោះឆ្នោត​ឡើង​វិញ​ដើម្បី​ឲ្យ​ពួកគេ​អាច​បោះឆ្នោត​បាន»។
តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ លោក​ស្រី មូរ សុខហួរ ថ្លែង​ថា គ.ជ.ប ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ដោះស្រាយ​បណ្តឹង​របស់​ប្រជាជន។ លោក​ស្រី​បន្ត​ថា​៖ «យើង​កំពុង​អះអាង​ថា យើង​មាន ៦៣ អាសនៈ»។ លោក​ស្រី​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​សរុប​សំឡេង​ឆ្នោត​ទូទាំង​ប្រទេស​ហើយ​ឃើញ​មាន​ចំនួន​ប៉ុណ្ណោះ​។​
លោក​ស្រី​បន្ត​ថា​៖ «ប្រសិន​បើ គ.ជ.ប នៅ​តែ​និយាយ​ថា យើង​មាន ៥៥ អាសនៈ សូម​ផ្តល់​ភ័ស្តុតាង​មក​យើង​។ យើង​មាន​ភ័ស្តុតាង​ថា យើង​មាន​អាសនៈ​ចំនួន ៦៣»។ តួលេខ​បឋម​របស់ គ.ជ.ប បាន​បង្ហាញ​ថា ចំនួន ៦៨​ទល់​នឹង ៥៥។
ប៉ុន្តែ​លោក ជាម យៀប តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​បាន​ថ្លែង​ថា គណបក្ស​របស់​លោក មិន​ចាញ់​ការ​បោះឆ្នោត​ទេ ហើយ​ថា វា​ជា​វប្បធម៌​របស់​គណបក្ស​ប្រឆាំង​ដែល​មិន​ទទួល​យក​លទ្ធផល​នៃ​ការ​ បោះឆ្នោត។ លោក​បន្ត​ថា​៖«ប្រសិន​ធ្វើ​ការ​បោះឆ្នោត​នេះ ១០០០ ដង​ទៀត គណបក្ស​សង្គ្រោះ​ជាតិ​នឹង​នៅ​តែ​ច្រាន​ចោល​លទ្ធផល ១០០០ ដង​ដដែល បើ​ទោះ​បី​ជា​វា​ត្រឹម​ត្រូវ​ក៏​ដោយ»។
លោក ទេព នីថា អគ្គ​លេខាធិការ គ.ជ.ប បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ថា​តើ​លទ្ធផល​បង្ហាញ​ដោយ​គណបក្ស​ សង្គ្រោះ​ជាតិ​ត្រឹម​ត្រូវ​ឬ​យ៉ាង​ណា​ទេ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា គ.ជ.ប បាន​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​ដាក់​ភ័ស្តុតាង​នៃ​ភាព​មិន​ប្រក្រតី​ចន្លោះ ​ពី​ថ្ងៃ​ទី២​ដល់​ថ្ងៃ​ទី៦​ខែ​សីហា​បន្ទាប់​មក​នឹង​មាន​ការ​ពិនិត្យ។
គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍ ចំនួន​បី​បន្ថែម​ទៀត​ដែល​ក្នុង​នោះ​អ្នក​បោះឆ្នោត​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ ​មក​ចូល​រួម​ដើម្បី​បង្ហាញ​អំពី​ដំណើរ​សាច់​រឿង​នៃ​ភាព​មិន​អាច​បោះឆ្នោត​ បាន​របស់​ពួកគេ។ ជា​ការ​ឆ្លើយ​តប​នឹង​ពាក្យ​ចចាម​អារ៉ាម​ដែល​លើក​ឡើង​ថា​គណបក្ស​សង្គ្រោះ​ ជាតិ បាន​គ្រោង​នឹង​ធ្វើ​បាតុកម្ម​ធំ​មួយ​ប្រសិន​បើ​សំណើ​សុំ​បង្កើត​ គណៈកម្មាធិការ​ចម្រុះ​មិន​ត្រូវ​បាន​ធ្វើ​តាម​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លោក​ចង់​ឲ្យ​គណបក្ស​ប្រឆាំង​គោរព​ច្បាប់​ប្រសិន​បើ​គ្រោង​ធ្វើ​អ្វី​មួយ ហើយ​បាតុកម្ម​ត្រូវ​តែ​ធ្វើ​នៅ​សួន​សេរីភាព៕ PS

No comments: