គណៈកម្មាធិការ
ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តធម៌នៅកម្ពុជា ហៅកាត់ ខុមហ្វ្រែល
រកឃើញភាពមិនប្រក្រតី នៃការបោះឆ្នោតជាតិ មួយចំនួនទៀតលើទម្រង់១១០២
ពេលផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត ក្នុង១៣ការិយាល័យ
នៅមណ្ឌលខេត្តក្រចេះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ ខុមហ្វ្រែល ចុះថ្ងៃទី១៧ ខែសីហានេះ
បង្ហាញថា ខ្លួនបានរកឃើញភាពមិនប្រក្រតី ពេលផ្ទៀងផ្ទាត់លទ្ធផលនៅក្នុង
១៣ការិយាល័យ នៅមណ្ឌលខេត្តក្រចេះ ដែល គ.ជ.ប បានយកទម្រង់ ១១០២
គឺជាឯកសារដែលគេអាចកែ ឬធ្វើថ្មីបាន ព្រោះមិនមែនជាឯកសារដើម
ដែលរក្សាទុកនៅក្នុងកញ្ចប់សុវត្ថភាព "ក" ។
ខុមហ្វ្រែល ឲ្យដឹងទៀតថា ម្យ៉ាងវិញទៀតទម្រង់ ១១០២ ដែលគ.ជ.ប
យកមកផ្ទៀងផ្ទាត់នោះ
មានស្នាមប្រឡាក់ទឹកលុបច្រើនលើទម្រង់ទាំងនោះ។ ចំណែកទម្រង់ ១១០៤
ឃើញថាអក្សរនៅលើទម្រង់ទាំង ១៣ការិល័យនៅខេត្តក្រចេះនោះ
ភាគច្រើនគឺដូចគ្នា ដែលអង្គការមួយនេះ អាចសន្និដ្ឋានបានថា
អាចមានការសរសេរឡើងវិញនៅថ្នាក់ណាមួយ អាចជាថ្នាក់
គណៈកម្មការឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោត
ឬអាចនៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត។
VOD មិនអាចសុំប្រតិកម្មពីអគ្គលេខាធិការគ.ជ.ប លោក ទេព នីថា
បានទេ ជុំវិញការលើកឡើងនេះបាននៅឡើយទេ ដោយលោកមិនលើកទូរស័ព្ទ។
គួរបញ្ជាក់ថា លទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ដែលចេញដោយ គ.ជ.ប
កាលពីថ្ងៃទី១២ ខែសីហា បង្ហាញថា គណបក្សប្រជាជនកម្ពុជា
ជាអ្នកឈ្នះការបោះឆ្នោតជាតិ នាអាណត្តិទី៥នេះ
ប៉ុន្តែសម្រាប់សង្គមស៊ីវិល និងបក្សប្រឆាំងបាន បានរិះគន់គ.ជ.បថា
មិនគួរប្រកាសលទ្ធផលផ្លូវការបណ្តោះអាសន្ន នៅពេលមិនទាន់មាន
ស្ថាប័នឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតី នៃការបោះឆ្នោតនេះឡើយ៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
- See more at: http://vodhotnews.com/15407#sthash.qrvNwDKn.dpuf
1 comment:
ពាក្យ ទិន្នន័យ គួរសរសេរដូច្នេះទើបត្រូវ សូមកែ
ផង ដើម្បីគឺអានថា ទិននៈនៃ មកពីពាក្យថា ទិន្ន
ដែលក្លាយពី ទា ធាតុនិង យុ បច្ច៍យ ប្រែថា
ឲ្យហើយ និង ន័យ ដែលប្រែថាការណែនាំ,សេច
ក្ដីពន្យល់,ហេតុ,ទំនង,លំនាំ ។ ដូច្នេះ ទិន្នន័យ
មានសេចក្ដីថា សេចក្ដីពន្យល់ដែលផ្ដល់ឲ្យ ។ល។
អរគុណ
Post a Comment