A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 17 August 2013

Comfrel: Form 1102 that were used to recheck the election results have been tampered with ខុម​ហ្វ្រែល​ ៖ ​ទម្រង់​១១០២ ដែល​ផ្ទៀងផ្ទាត់​នៅ​គ.ជ.ប មាន​ស្នាម​កែ​ទិន្ន័យ​

ដោយ៖​ ជន ស្រី​ណុ​ច​​ | ថ្ងៃសៅរ៍ ទី17 ខែសីហា ឆ្នាំ2013 | VOD
គណៈកម្មាធិការ ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្ត​ធម៌​នៅ​កម្ពុជា ហៅ​កាត់ ខុមហ្វ្រែល រកឃើញភាពមិនប្រក្រតី​ នៃ​ការបោះឆ្នោតជាតិ មួយចំនួន​ទៀត​លើ​ទម្រង់​១១០២ ពេល​ផ្ទៀងផ្ទាត់​លទ្ធផល​បោះឆ្នោត ក្នុង​១៣​ការិយាល័យ នៅ​មណ្ឌលខេត្ត​ក្រចេះ។​
តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ខុម​ហ្វ្រែល ចុះ​ថ្ងៃ​ទី១៧ ខែ​សីហានេះ បង្ហាញថា ខ្លួន​បាន​រកឃើញ​ភាពមិនប្រក្រតី ពេល​ផ្ទៀងផ្ទាត់​លទ្ធផល​នៅក្នុង ១៣​ការិយាល័យ​ នៅ​មណ្ឌល​ខេត្ត​ក្រចេះ ដែល គ​.​ជ​.​ប បាន​យក​ទម្រង់ ១១០២ គឺជា​ឯកសារ​ដែល​គេ​អាច​កែ ឬ​ធ្វើ​ថ្មី​បាន​ ព្រោះ​មិនមែន​ជា​ឯកសារ​ដើម ​ដែល​រក្សាទុក​នៅក្នុង​កញ្ចប់​សុ​វត្ថ​ភាព "​ក​" ។​
ខុម​ហ្វ្រែល ឲ្យដឹងទៀតថា ម្យ៉ាងវិញទៀត​ទម្រង់ ១១០២ ដែល​គ.ជ.ប យក​មក​ផ្ទៀងផ្ទាត់​នោះ​ មាន​ស្នាម​ប្រឡាក់​ទឹកលុប​ច្រើន​លើ​ទម្រង់​ទាំងនោះ​។ ចំណែកទម្រង់ ១១០៤ ឃើញ​ថា​អក្សរ​នៅ​លើ​ទម្រង់​ទាំង ១៣​ការិ​ល័យនៅ​ខេត្តក្រចេះ​នោះ ភាគច្រើន​គឺ​ដូចគ្នា ដែល​អង្គការ​មួយ​នេះ អាច​សន្និដ្ឋានបាន​ថា អាច​មាន​ការសរសេរ​ឡើង​វិញ​នៅ​ថ្នាក់​ណាមួយ អាច​ជា​ថ្នាក់ គណៈកម្មការ​ឃុំ​-សង្កាត់​ សម្រាប់​ការបោះឆ្នោត ឬ​អាច​នៅ​គណៈកម្មការរៀបចំ​ការបោះឆ្នោត​ខេត្ត។​
VOD ​មិនអាច​សុំ​ប្រតិកម្ម​ពី​អគ្គលេខាធិការ​គ.ជ.ប លោក​ ទេព ​នីថា ​បាន​ទេ ជុំវិញ​ការ​លើកឡើង​នេះ​បាន​នៅឡើយ​ទេ ដោយ​លោក​មិន​លើក​ទូរ​ស័ព្ទ​។

​គួរបញ្ជាក់​ថា លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន ​ដែល​ចេញ​ដោយ គ​.​ជ​.​ប កាលពី​ថ្ងៃ​ទី១២ ខែសីហា បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នកឈ្នះ​ការបោះឆ្នោតជាតិ​ នាអាណត្តិ​ទី​៥​នេះ ប៉ុន្តែ​សម្រាប់​សង្គម​ស៊ីវិល និង​បក្សប្រឆាំង​បាន បាន​រិះគន់​គ.ជ.ប​ថា មិនគួ​រប្រកាស​លទ្ធផល​ផ្លូវការ​បណ្តោះអាសន្ន នៅពេល​មិន​ទាន់​មាន ស្ថាប័ន​ឯករាជ្យ​ស៊ើបអង្កេត​ភាពមិនប្រក្រតី ​នៃ​ការបោះឆ្នោត​នេះ​ឡើយ៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
- See more at: http://vodhotnews.com/15407#sthash.qrvNwDKn.dpuf

1 comment:

Anonymous said...

ពាក្យ ទិន្នន័យ គួរសរសេរដូច្នេះទើបត្រូវ សូមកែ
ផង ដើម្បី​គឺអានថា ទិននៈនៃ មកពីពាក្យថា ទិន្ន
ដែលក្លាយពី ទា ធាតុនិង យុ បច្ច៍យ ប្រែថា
ឲ្យហើយ និង ន័យ ដែលប្រែថា​ការណែនាំ,សេច
ក្ដីពន្យល់,ហេតុ,ទំនង,លំនាំ ។ ដូច្នេះ ទិន្នន័យ
មានសេចក្ដីថា សេចក្ដីពន្យល់ដែលផ្ដល់ឲ្យ ។ល។
អរគុណ