ពួកគេអះអាងថា ទម្រង់ ១១០៤ ជាទម្រង់រាប់សន្លឹកឆ្នោតត្រឹមត្រូវ
ដែលមានគណបក្សនយោបាយ អ្នកសង្កេតការណ៍អង្គការក្រៅរដ្ឋាភិបាល
និងមន្ត្រីការិយាល័យបោះឆ្នោតបានទទួលស្គាល់
និងចុះហត្ថលេខាយល់ព្រមការរាប់សន្លឹកឆ្នោត
នៅថ្ងៃបោះឆ្នោតនោះត្រឹមត្រូវ។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ខេត្តភាគនិរតី សម្ដែងការមិនពេញចិត្តចំពោះការប្រកាសលទ្ធផលបឋម និងមិនផ្លូវការនៃការបោះឆ្នោតជាតិឆ្នាំ២០១៣ របស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។
សកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តតាកែវ លោក គង់ សុវណ្ណ ថ្លែងនៅថ្ងៃអង្គារ ទី៦ ខែសីហា ថា ការបែងចែកអាសនៈមិនផ្លូវការរបស់ ខុមហ្វ្រែល គឺគណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈក្នុងរដ្ឋសភាចំនួន ៦៧ ឯគណបក្សសង្គ្រោះជាតិ អាចនឹងទទួលបាន ៥៦អាសនៈ ជារឿងមិនត្រឹមត្រូវទេ។
លោកបន្តថា ដើម្បីឲ្យមានភាពយុត្តិធម៌ សុំឲ្យ ខុមហ្វ្រែល និង គ.ជ.ប ប្រកាសលទ្ធផលសន្លឹកឆ្នោតតាមទម្រង់ ១១០៤ វិញ ព្រោះទម្រង់ ១១០៤ ជាទម្រង់ផ្លូវការ ដែលអ្នកសង្កេតការណ៍របស់សង្គមស៊ីវិល គណបក្សនយោបាយ និងមន្ត្រីការិយាល័យបោះឆ្នោតបានយល់ព្រម ហើយផ្ទៀងផ្ទាត់លើការរាប់សន្លឹកឆ្នោតតាមការិយាល័យបោះឆ្នោតនីមួយៗ ហើយបានចុះហត្ថលេខាដាក់ក្នុងកញ្ចប់ "ក" ដែលផ្ញើទៅ គ.ជ.ប៖ «១១០២ សម្រាប់ប្រកាសបណ្ដោះអាសន្នមិនជាផ្លូវការទេ។ ចង់បានធំជាងគេបំផុត គឺ ១១០៤ គឺក្នុងការិយាល័យនីមួយៗ តែងតែមានភ្នាក់ងារនៅហ្នឹង គ្រប់ភ្នាក់ងារគណបក្សទាំងអស់»។
ចំណែក លោក យិន ម៉ន ថ្លែងថា ខុមហ្វ្រែល គ្មានអ្នកសង្កេតការណ៍គ្រប់ការិយាល័យបោះឆ្នោតទេ។ ដូច្នេះ សូមឲ្យ ខុមហ្វ្រែល ជំរុញឲ្យ គ.ជ.ប ប្រកាសលទ្ធផលឆ្នោតបឋមតាមទម្រង់ ១១០៤ ដែលបានរាប់សន្លឹកឆ្នោតផ្លូវការតាមការិយាល័យបោះឆ្នោតនីមួយៗ ទើបត្រឹមត្រូវជាង៖ «ទម្រង់ ១១០៤ គឺបោះត្រាដោយប្រធានការិយាល័យ ហើយតំណាងគណបក្សនយោបាយហ្នឹង គឺយល់ព្រម ពេលរាប់សន្លឹកឆ្នោតហើយហ្នឹង»។
ឆ្លើយតបការលើកឡើងនោះ លោក កន សាវាង្ស មន្ត្រីគ្រប់គ្រងទិន្នន័យជាន់ខ្ពស់របស់អង្គការ ខុមហ្វ្រែល បានថ្លែងថា ជាការប្រកាសលទ្ធផលបឋម និងមិនផ្លូវការនៃការបោះឆ្នោតជាតិឆ្នាំ២០១៣ អង្គការនេះស្រង់តួលេខតាមអ្នកសង្កេតការណ៍របស់ ខុមហ្វ្រែល តែចំនួន ១.៤៧០ការិយាល័យរាប់សន្លឹកឆ្នោត។
លោកបន្តថា ដោយសារតែបញ្ហានេះ ខុមហ្វ្រែល បានទាមទារឲ្យ គ.ជ.ប បើកកញ្ចប់ "ក" ពីស្បោងកញ្ចប់សន្លឹកឆ្នោត ដែលក្នុងនោះមានលទ្ធផលរាប់សន្លឹកឆ្នោតនៃទម្រង់ ១១០២ និងទម្រង់ ១១០៤។ ប៉ុន្តែ ខាង គ.ជ.ប បានប្រកាសលទ្ធផលបណ្ដោះអាសន្នតាមទម្រង់ ១១០៩ ដែលស្រង់លទ្ធផលពីទម្រង់ ១១០២។ ហើយកាលពីថ្ងៃទី៣ ខែសីហា គ.ជ.ប បានផ្ទៀងផ្ទាត់សន្លឹកឆ្នោតឡើងវិញពីខេត្តក្រុងចំនួន ១៦ ធ្វើឲ្យមានការលម្អៀងសន្លឹកឆ្នោត៖ «ដែលកញ្ចប់ "ក" ហ្នឹង គឺវាមាន ១១០២ នៅក្នុងកញ្ចប់ "ក" ហ្នឹង។ អីចឹង យើងសុំបើក ៧ខេត្ត មានខេត្តកំពង់ចាម ខេត្តព្រៃវែង សៀមរាប ខេត្តក្រចេះ ភ្នំពេញ ខេត្តកណ្ដាល ហើយខេត្តទាំង ៧ហ្នឹង គឺថាយើងសុំបើកកញ្ចប់ "ក" មកផ្ទៀងទាំងអស់គ្នា»។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រិត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា និកហ្វិច (Nicfec) លោក ហង្ស ពុទ្ធា ថ្លែងថា សង្គមស៊ីវិលបានទាមទារឲ្យ គ.ជ.ប បង្ហាញនូវភស្តុតាងចំនួន ៣ចំណុច ដែលអាចបន្ថយមន្ទិលសង្ស័យនៃភាពមិនប្រក្រតី នៃការបោះឆ្នោតជាតិឆ្នាំ២០១៣ ថ្ងៃទី២៨ ខែកក្កដា កន្លងមក។ លោកថា សង្គមស៊ីវិលចង់បានក្បាលបញ្ជីដែល គ.ជ.ប បានផ្តល់លិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ ជូនប្រជាពលរដ្ឋមានចំនួនប៉ុន្មាននាក់ ដើម្បីផ្ទៀងផ្ទាត់ថា ការចេញលិខិតបញ្ជាក់នោះត្រឹមត្រូវឬអត់? ទី២ សុំគល់បញ្ជីឈ្មោះអ្នកបានបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ពិតប្រាកដ ដើម្បីផ្ទៀងផ្ទាត់ជាមួយបញ្ជីឈ្មោះបច្ចុប្បន្នភាព ព្រោះវាទាក់ទងនឹងឈ្មោះមនុស្សម្នាក់អាចចុះឈ្មោះបានច្រើន ការិយាល័យ និងទឹកថ្នាំជ្រលក់ដៃលាងជ្រះជាដើម ដើម្បីជម្រះមន្ទិលសង្ស័យនៃភាពមិនប្រក្រតី។ ទី៣ សុំផ្ទៀងផ្ទាត់តួលេខសន្លឹកឆ្នោត រវាងទម្រង់ ១១០៩ ជាមួយទម្រង់ ១១០២ និងទម្រង់ ១១០៤ ដែលប្រជាពលរដ្ឋកំពុងទាមទារ។ លោកពន្យល់ថា ទម្រង់ ១១០២ ជាទម្រង់ប្រកាសសំឡេងឆ្នោតបណ្ដើរៗ មិនទាន់សម្រេច។ ឯទម្រង់ ១១០៤ ជាទម្រង់សម្រេចដែលបានចុះហត្ថលេខា ទទួលស្គាល់សន្លឹកឆ្នោត ទាំងអ្នកសង្កេតការណ៍គ្រប់គណបក្ស អង្គការក្រៅរដ្ឋាភិបាល និងមន្ត្រីក្នុងការិយាល័យបោះឆ្នោតនីមួយៗ។ ចំណែកទម្រង់ ១១០៩ ជាទម្រង់ចម្លងចេញពីទម្រង់ ១១០៤ និង ១១០២ នោះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ជម្រាបសួរព័ត៌មាននៅថ្ងៃទី៦ ខែសីហា បានទេ ព្រោះលោកមមាញឹកដឹកនាំការប្រជុំ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ ការិយាល័យបោះឆ្នោតក្នុង ២៤ខេត្តរាជធានី ទូទាំងប្រទេស មានការិយាល័យបោះឆ្នោតសរុបចំនួន ១៩.០០៩ការិយាល័យបោះឆ្នោត៕

No comments:
Post a Comment