- Wednesday, 07 August 2013
- Phnom Penh Post
- ឆាយ ច័ន្ទនីដា
ភ្នំពេញៈ ស្ត្រីសកម្មជនគណបក្ស សង្គ្រោះជាតិម្នាក់រស់នៅ
ភូមិ ព្រែកធំ សង្កាត់ ក្បាលកោះ ខណ្ឌ មានជ័យ
ទាមទារឲ្យអាជ្ញាធរជួយរក្សាសុវត្ថិភាពរបស់គាត់
ដោយសារតែមានជនមិនស្គាល់មុខបានលួចបាញ់កាំភ្លើងឡើងលើក្បែរផ្ទះ
គាត់ បំបាក់ស្មារតីអ្នកប្រឆាំង។ តែករណីនេះត្រូវ
អាជ្ញាធរមូលដ្ឋានអះអាងថា គ្មានការបាញ់បោះកើតឡើងទេ
តែជាសំឡេងបំផ្ទុះផាវដេញលលកខ្មោចប៉ុណ្ណោះ។
ហេតុការណ៍ដែល អ្នកស្រី សំ ឡូត ជាសកម្មជនគណបក្សសង្គ្រោះជាតិ ហៅថា
ជាការបាញ់គ្រាប់កាំភ្លើងឡើងលើគំរាមគាត់នោះ
បានកើតឡើងនៅម៉ោងប្រមាណ ៩ យប់ ថ្ងៃទី៤ ខែសីហា
ក្នុងពេលគាត់កំពុងតែស្តាប់វិទ្យុនៅក្នុងផ្ទះ។
អ្នកស្រី សំ ឡូត បាននិយាយថា ៖ «យប់ងងឹងណាស់
ឮសូរតែសំឡេងផ្ទុះអាវុធពីក្រៅខាងក្រោយផ្ទះខ្ញុំចំតែម្តង។
ខ្ញុំភ័យ ហើយក៏មានអ្នកភូមិផ្អើលមកឈូឆរមកមើល
តែមិនឃើញអ្នកបង្កឡើយ»។«ខ្ញុំគ្រាន់តែសុំឲ្យអាជ្ញាធរការពារ
សុវត្ថិភាពខ្ញុំ និងឲ្យជួយដឹងឮពីការគំរាមកំហែងមួយនេះ»។
លោក ឈឹម ចាន់ណៃ សមាជិកក្រុមប្រឹក្សាសង្កាត់ ក្បាលកោះ នៃគណបក្ស សម
រង្ស៊ី បានឲ្យដឹងថា មិនមានសមត្ថកិច្ចណាបញ្ជាក់ថាជារឿងអ្វីឡើយ
អំពីស្នូរផ្ទុះអាវុធនេះ
តែដោយសារសំឡេងផ្ទុះនៅក្រោយផ្ទះសកម្មជនគណបក្សនយោបាយ លោកយល់ថា ៖
«សមត្ថកិច្ចគួរបញ្ជាក់ករណីនេះឲ្យច្បាស់
កុំឲ្យមានការចោទប្រកាន់ដាក់គ្នា»។
លោកបន្តថា ស្លាកគណបក្សសង្គ្រោះជាតិ
បានលើកនៅមុខផ្ទះរបស់អ្នកស្រី សំ ឡូត ហើយប្រជាពលរដ្ឋក្នុងភូមិ
សង្កាត់ភាគច្រើនគាំទ្រគណបក្សនេះ រហូតឈ្នះសំឡេងឆ្នោតក្នុងសង្កាត់
ក្បាលកោះ លើសបក្សប្រជាជនជាង ៤ ពាន់សំឡេង។
ទោះយ៉ាងណាលោក ម៉ែន រី មេភូមិ ព្រែកធំ
ដែលចុះពិនិត្យហេតុការណ៍ក្រោយការផ្អើល ប្រាប់ ភ្នំពេញ ប៉ុស្តិ៍
ពីមិ្សលមិញថា
មិនមានហេតុការណ៍បាញ់បង្អើលអ្នកភូមិដូចសម្តីសកម្មជនបក្ស
សង្គ្រោះជាតិឡើយ តែថា វាជាការគប់ផាវដេញសត្វលលកខ្មោច
កុំឲ្យយំបំភ័យក្មេងក្មាងក្នុងភូមិនាពេលរាត្រី។
លោកបានបញ្ជាក់ថា ៖ «យើងស៊ើបហើយ ឃើញថា
មានគេគប់ផាវឮសូរដូចកាំភ្លើងផ្ទុះអ៊ីចឹង ខ្ញុំក៏ភ័យដែរ។
អត់មានអាវុធផ្ទុះក្បែរផ្ទះគាត់អីឡើយ។
នេះក៏មិនមែនជាការគំរាមកំហែងអីដែរ អ្នកភូមិយើងរស់នៅសុខរហូត
គ្មានជម្លោះជាមួយគ្នាទេ»។
ប៉ុន្តែ លោក ឈឹម ចាន់ណៃបាននិយាយថា ករណីអាជ្ញាធរនិយាយថាសំឡេងផាវ
គ្រាន់តែជា «លេសនិងគ្មានការទទួលខុសត្រូវ»
មិនចង់ធ្វើការអង្កេតបន្តតែប៉ុណ្ណោះ។ លោកក៏មិនជឿថា
មានគ្រឿងផាវឯណាត្រូវគេយកមកដុតលេងទេ ដោយសារថា
អាជ្ញាធរតែងតែអះអាងថាទប់ស្កាត់នូវគ្រឿងផ្ទុះ ឬផាវ ជាដើម
ក្នុងពេលមានពិធីបុណ្យទានម្តងៗ។
លោក ហ៊ី ណារិន្ទ អធិការនគរបាលខណ្ឌ មានជ័យ
មិនបានបំភ្លឺជុំវិញការចោទថាមានការផ្ទុះកាំភ្លើងបំភ័យពលរដ្ឋ
នេះយ៉ាងណាទេ ដោយសារថា លោកកំពុងជាប់រវល់ប្រជុំ។
គួររំឭកថា សង្កាត់ ក្បាលកោះ ខណ្ឌ មានជ័យ ស្ថិតនៅជិតវត្ត ចំប៉ា
ក្នុងស្រុក កៀនស្វាយ ខេត្ត កណ្តាល ដែលកាលពីថ្ងៃបោះឆ្នោតទី២៨ ខែ សីហា
កន្លងទៅមានករណីប្រជាពលរដ្ឋនិងអ្នកបោះឆ្នោតរាប់រយនាក់បាននាំ
គ្នា ទៅបណ្តេញជនជាតិវៀតណាម កុំឲ្យបោះឆ្នោត។ ក្រុមពលរដ្ឋទាំងនោះ
បើតាមការអះអាងរបស់អ្នកស្រី សំ ឡូត ក៏មានក្រុមពលរដ្ឋពីភូមិ
ព្រែកធំ ជាច្រើន នាក់ទៅវត្ត ចំប៉ា ជួយដេញអ្នកបោះឆ្នោតជាតិ វៀតណាម ដែរ
ដែលអាចធ្វើឲ្យអាជ្ញាធរមូលដ្ឋានមានការខឹងសម្បានឹងក្រុមប្រជា
ពលរដ្ឋទាំងនោះ៕
No comments:
Post a Comment