A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 23 August 2013

3 NGOs denounced the blockage of people from attending a public forum in Battambang អង្គការ​ចំនួន​៣​ថ្កោលទោស​ការ​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ចូលរួម​វេទិកា​សាធា​រណៈ​នៅ​បាត់ដំបង​​

ដោយ៖​ ដួង សុខា​ | ថ្ងៃសុក្រ ទី23 ខែសីហា ឆ្នាំ2013 | VoD
​ គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម​(CHRAC) គណៈកម្មាធិការ​ខុមហ្វ្រែល​(COMFREL) និង​គណៈកម្មាធិការ​និ​កហ្វិច​(NICFEC) នៅ​ថ្ងៃ​សុក្រ​នេះ ​ថ្កោល​ទោស​ចំពោះ​ការរារាំង​វេទិកា​ជួបជុំ​ផ្លាស់ប្តូរ​ពត៌មាន រវាង​ប្រជាពលរដ្ឋ តំណាងរាស្ត្រ និង​ក្រុមប្រឹក្សា​ឃុំ ក្នុង​ខេត្ត​បាត់ដំបង ស្តីអំពី “​ដំណើរ​ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​” ដែល​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)​។​
​ការ​ថ្កោលទោស​របស់​អង្គការ​សង្គម​ស៊ីវិល​នេះ ធ្វើ​ទ្បើង បន្ទាប់​ពី​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា​នេះ កម្លាំង​នគរបាល​ក្រុង​បាត់ដំបង ប្រមាណ​ជា ៤០​នាក់ ប្រដាប់​ដោយ​ខែល និង​ដំបង ​បាន​ឈរ​នៅមុខ​កន្លែង​រៀបចំ​វេទិកា ដែល​មាន​ទីតាំង​នៅ​ភូមិ​អ​ង់ សង្កាត់​អូ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ហើយ​បាន​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ផ្លាស់ប្តូរ​យោបល់ និង​សំដែង​មតិ​ក្នុង​វេទិកា​នេះ​ទេ ដោយ​រួមទាំង ​អ្នកស្រី​ មួរ សុខ​ហួរ អ្នកតំណាងរាស្ត្រ​ជាប់​ឆ្នោត​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។ ការរារាំង​នេះ​បាន​ធ្វើឲ្យ​មាន​ការប៉ះទង្គិច​គ្នា​រវាង​ប្រជាពលរដ្ឋ និង​កងកម្លាំង​នគរបាល តែ​មិន​បណ្តាល​ឲ្យ​​មាន​របួស​ធ្ងន់ធ្ងរ​ទេ​។​
​សេចក្តីថ្លែងការណ៍​រួម​របស់​អង្គការ​ទាំង​បី ចេញផ្សាយ ​នៅ​ថ្ងៃទី​២៣ ខែ​សីហា​នេះ ចាត់ទុក ទង្វើ​របស់​កងកម្លាំង​នគរបាល ដែល​បាន​រារាំង​ប្រ​ជា​ពល​រដ្ឋ ថា​ជា​ការរំលោភ​ទៅលើ​សិទ្ធិសេរីភាព​ក្នុង​ការជួបជុំ ដែល​នាំឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ ដល់​សិទ្ធិសេរីភាព​ក្នុង​ការសំដែង​មតិ​របស់​ប្រជាពលរដ្ឋ ដែល​​ច្បាប់​បាន​ការពារ​។

​សេចក្តីថ្លែងការណ៍ បន្តថា ការជួបជុំ​របស់​ប្រជាពលរដ្ឋ គឺ​មាន​សារៈសំខាន់​ណាស់ ក្នុង​ការលើកស្ទួយ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​។ ការ​រា​រាំង ប្រជាពលរដ្ឋ​មិនឲ្យ​ចូលរួម​វេទិកា​នៅ​ក្នុង​ខេត្ត​បាត់ដំបង​នេះ ជា​សញ្ញា​មួយ​ក្នុង​ការគំរាមកំហែង​ដល់​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​មិនឲ្យ​ចូលរួម ​នៅ​ពេល​​មាន​វេទិកា ​ក្រោយៗ​ទៀត​។​
​ដើម្បី​លើកស្ទួយ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា អង្គការ​សង្គម​ស៊ីវិល សំណូមពរ​ដល់​រាជរដ្ឋាភិបាល ណែនាំ និង​ដាក់​ទណ្ឌ​កម្ម​ដល់​កងកម្លាំង​នគរបាល ដែល​បាន​បង្ក​ការរំខាន​ដល់​ដំណើរការ​ជួបជុំ​នេះ​។
​អង្គការ​សង្គម​ស៊ីវិល ក៏​សូមឲ្យ​រាជរដ្ឋាភិបាល ក្នុងឋានៈ​ជា​ប្រទេស​ហត្ថលេខី នៃ​សន្ធិសញ្ញា​សិទ្ធិមនុស្ស ត្រូវគោរព​កាតព្វកិច្ច​ឲ្យបាន​ម៉ឺងម៉ាត់ ជា​ពិស​សេស​ការលើកកម្ពស់​សេរីភាព​ក្នុង​ការជួបជុំ បញ្ចេញមតិ និង​សេរីភាព​ក្នុង​ការបង្កើត​សមាគម ដែល​ជា​ប្រភព​ដ៏​សំខាន់​នៃ​ការបណ្តុះបណ្តាល និង​ការអនុវត្តន៍​លទ្ធិប្រជាធិបតេយ្យ​ នៅ​កម្ពុជា​យើង​៕
សូមសរសេរមកកាន់​ លោក ដួង សុខា តាមរយៈ duong.sokha@vodhotnews.com

No comments: