A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 29 July 2013

U.S embassy officials appeal to NEC to investigate election irregularities មន្ត្រីស្ថានទូតអាមេរិក អំពាវនាវឲ្យ គ.ជ.ប ស៊ើបអង្កេតលើភាពមិនប្រក្រតី

ដោយ៖ ស៊ុន ណារិន | ថ្ងៃច័ន្ទ ទី29 ខែកក្កដា ឆ្នាំ2013 | 1 ម៉ោង មុន VOD មន្ត្រីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃចន្ទនេះ អំពាវនាវឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស៊ើបអង្កេតឲ្យមានតម្លាភាព និងពេញលេញទៅលើការរាយការណ៍ដោយទុកចិត្តទៅលើភាពមិនប្រក្រតី និងចាត់វិធានការសមរម្យ និងចាំបាច់ដោះស្រាយបញ្ហាទាំងនេះ។ អ្នកនាំពាក្យរបស់ស្ថានទូតអាមេរិក លោក សៀន ម៉ាកគិនតូស (Sean McIntosh) ប្រាប់VODតាមរយៈអ៊ីម៉េលនៅថ្ងៃចន្ទនេះថា ស្ថានទូតអាមេរិក ស្វាគមន៍ចំពោះការបោះឆ្នោតនៅកម្ពុជា ប្រកបដោយសន្តិភាព ដែលជាជំហានប្រវត្តិសាស្ត្រមួយឆ្ពោះទៅរកការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបញ្ជាក់ថា ៖ «យើងជំរុញឲ្យគ្រប់ភាគីគណបក្ស និងអ្នកគាំទ្រ បន្តសកម្មភាព ប្រកបដោយលក្ខណៈរៀបរយ និងសន្តិភាព នៅក្នុងដំណាក់កាលក្រោយការបោះឆ្នោត»។ 

លោក សៀន ម៉ាកគិនតូស បន្តថា ស្ថានទូតដឹងយ៉ាងច្បាស់ពីការរាយការណ៍ភាពមិនប្រក្រតី ហើយស្ថានទូត អំពាវនាវជាបន្តបន្ទាប់ ទៅរដ្ឋាភិបាលកម្ពុជា ឲ្យដោះស្រាយបញ្ហាជាប្រព័ន្ធនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត និងកំហុសឆ្គងផ្សេងទៀត។

លោកឲ្យដឹងទៀតថា ស្ថានទូតនឹងពិនិត្យមើលព័ត៌មានទាំងឡាយណា នៅប៉ុន្មានសប្តាហ៍ខាងមុខ ស្របពេលដែលស្ថានទូត កំពុងវាយតម្លៃលទ្ធផលបោះឆ្នោត។ អគ្គលេខាធិការគជប លោក ទេព នីថា មានប្រសាសន៍ថា ការស្នើឲ្យមានគណៈកម្មាធិការចម្រុះ ដើម្បីស៊ើបអង្កេតលើភាពមិនប្រក្រតីក្នុងការបោះឆ្នោត គឺហួសសមត្ថភាពរបស់គជប។ លោកបន្តថា គជប កំពុងតែដោះស្រាយពាក្យបណ្តឹងរបស់គណបក្ស ហើយគណបក្សផ្សេងៗ អាចដាក់ពាក្យបណ្តឹងមក គ.ជ.ប ដើម្បីដោះស្រាយបញ្ហាទាំងនោះ។ 


នៅព្រឹកថ្ងៃចន្ទនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ដោយសារគណបក្សរបស់លោក រកឃើញភាពមិនប្រក្រតីជាច្រើន ដែលនាំឲ្យចំនួនអសនៈគណបក្សរបស់លោក ទាបជាងគណបក្សប្រជាជនកម្ពុជា។ បញ្ហាទាំងនោះ មានដូចជា អ្នកបាត់ឈ្មោះបោះឆ្នោត ជាងមួយលាននាក់ ឈ្មោះខ្មោច និងឈ្មោះស្ទួនជាដើម។ លោក សម រង្ស៊ី ទាមទារឲ្យមានការបង្កើតគណៈកម្មាការចម្រុះ ដែលមានអ្នកជំនាញជាតិ អន្តរជាតិ តំណាងគណបក្សនយោបាយ ដោះស្រាយបញ្ហាទាំងនេះ។ គណបក្សប្រជាជនកម្ពុជា ប្រកាសថា ខ្លួនឈ្នះការបោះឆ្នោត ដោយទទួលបាន៦៨អាសនៈក្នុងចំណោម១២៣អាសនៈ ហើយគណបក្សសង្គ្រោះជាតិ ទទួលបាន៥៥អាសនៈ៕

No comments: