A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 14 July 2013

The opposition CNRP will rally 40,000 people to welcome Mr. Sam Rainsy's return គណបក្ស​សង្គ្រោះ​ជាតិ ត្រៀម​មនុស្ស​ជាង ៤ ម៉ឺន​នាក់ ទៅ​ទទួល​លោក​សម​រង្ស៊ី នៅ​ថ្ងៃ​ទី​១៩​កក្កដា​

(ថ្ងៃទី 14 កក្កដា 2013,) | ដោយ: មុនីរាជ  CEN

ភ្នំពេញ: លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា គណបក្សប្រឆាំង បាន​ត្រៀម​សកម្មជន​ជាង ៤ ម៉ឺន​នាក់ ដើម្បី​ទៅ​ទទួល​លោក​សម​រង្ស៊ី នា​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣​។ លោក យឹម សុវណ្ណ បាន​ប្រកាស​យ៉ាង​ដូច្នេះ ក្នុងពេល​គណបក្ស​សង្គ្រោះ​ជាតិ ជួបជុំ ហែ​ក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំ នៅ​ទីលាន​ប្រជាធិបតេយ្យ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១៤ ខែកក្កដា ឆ្នាំ​២០១៣​។​


- See more at: http://www.cen.com.kh/localnews/show_detail/19?token=MzI5OWE0NT#sthash.4HBnwWD5.dpuf
-------------------------------------------------------------------------------------
អ្នកគាំទ្រ ជាង៤០.០០០នាក់ នឹងប្រមូលផុំគ្នា ទទួលលោក សម រង្ស៊ី 


ភ្នំពេញ៖ អ្នកគាំទ្រគណបក្សប្រឆាំងច្រើនជាង ៤០.០០០នាក់ នឹងធ្វើការប្រមូលផុំគ្នានៅ អាកាសយានដ្ឋាន ភ្នំពេញ នៅថ្ងៃសុក្រ ក្រោយនេះ ដើម្បីស្វាគមន៍ការវិលត្រឡប់មកវិញ នូវមេដឹកនាំបក្សប្រឆាំង សម រង្ស៊ី ដែល ត្រូវបានព្រះមហាក្សត្រលើកលែងទោស កាលពីថ្ងៃសុក្រ ទី ១២ ខែកក្កដា ឆ្នាំ ២០១៣កន្លងទៅនេះ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ រាយការណ៍នៅថ្ងៃអាទិត្យទី១៤ ខែកក្កដា ឆ្នាំ២០១៣ ឱ្យដឹងថា លោក សម រង្ស៊ី ត្រូវបានប្រកាសនូវគម្រោងស្វាគមន៍អំឡុងពេល នៃយុទ្ធនាការឃោសនាបោះឆ្នោត នៅសួនប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ។
លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្រ្គោះជាតិដែលនិរទេសដោយខ្លួនឯង បានប្រកាស នៅក្នុងទំព័រហ្វេសប៊ុក របស់លោក កាលពីថ្ងៃសៅរ៍ ថា លោក នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៩ ខែកក្កដា ក្រោយពេលដែល លោកបានទទួលនូវព្រះរាជទានលើកលែងទោស ពីព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃសុក្រ។
លោក សម រង្ស៊ី វ័យ៦២ឆ្នាំ បានគេចខ្លួនពីប្រទេសកម្ពុជា នៅចុងឆ្នាំ២០០៩ ក្រោយពេលដែលតុលាការកាត់ ទោស លោកដាក់ ពន្ធនាគារកំបាំងមុខរយៈពេល១១ឆ្នាំចំនួនពីរករណី។
លោកបណ្ឌិត ឈាង វ៉ាន់ណារិទ្ធ សាស្រ្តាចារ្យនៃការសិក្សាពីអាស៊ីប៉ាស៊ីហ្វិក នៅសាកលវិទ្យាល័យលីដស៍ (Leeds University)ក្នុងប្រទេសអង់គ្លេស បាននិយាយថា ការវិលត្រឡប់របស់លោក សម រង្ស៊ី មុនពេលបោះ ឆ្នោត ច្បាស់ជាពង្រឹងនូវយុទ្ធនាការបោះឆ្នោតរបស់គណបក្សប្រឆាំង។

លោក ហោ ណាំហុង បាននិយាយនៅថ្ងៃសៅរ៍ ថា ការផ្តល់នូវព្រះរាជលើកលែងទោសដល់លោក សម រង្ស៊ី មិនមែនដោយសារតែការគាបសង្កត់ពីអន្តរជាតិជានោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឆ្ពោះទៅរកការបង្រួបបង្រួមជាតិ និងការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ សេរី និងយុត្តិធម៌ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣។
លោក បានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួថា លោក សម រង្ស៊ី អាចប្រមូលនូវអ្នកគាំទ្ររបស់លោក ក្នុងល្បឿនលឿនបំផុត។ មានការកើនឡើងនូវប្រជាប្រិយភាព ជាពិសេសនៅក្នុងចំណោម យុវជន។
ទោះបីជាយ៉ាងណា លោក បាននិយាយថា ដោយមិនបាច់សង្ស័យ គណបក្សប្រឆាំងមិនអាចយកឈ្នះគណបក្ស ប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាច របស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងកាន់ អំណាច នៅក្នុងការបោះ ឆ្នោតនា ពេលខាងមុខនោះ។
គណបក្សនយោបាយចំនួន ៨ គណបក្ស នឹងចូលរួមក្នុងការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជាសកល ជាមួយ នឹង ចំនួនអ្នកដែលមានសិទ្ធិបោះឆ្នោតប្រហែល៩,៦៧លាននាក់។
គណបក្សនយោបាយសំខាន់ពីរ គឺគណបក្សកំពុងកាន់អំណាចរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណ បក្សប្រឆាំង របស់លោក សម រង្ស៊ី។
គណបក្សរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានគេរំពឹងយ៉ាងទូទៅថា នឹងឈ្នះយ៉ាងធំធេងនៅក្នុងការ បោះឆ្នោតនាពេលខាងមុខនេះ។
មេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំ ដែលរក្សាបានអំណាចយូរជាងគេបំផុត នៅលើពិភពលោក សម្តេចនាយក រដ្ឋមន្រ្តី ហ៊ុន សែន វ័យ៦១ឆ្នាំ បានកាន់កាប់អំណាចក្នុងអាយុ២៨ឆ្នាំ ហើយលោកបានធ្វើការប្តេជ្ញាចិត្តក្នុងការ កាន់តួនាទី រហូតដល់គាត់មានអាយុ៧៤ឆ្នាំ។
គួរបញ្ជាក់ថា អំឡុងពេលនៃការបោះឆ្នោតលើកមុននៅក្នុងខែកក្កដា ឆ្នាំ២០០៨ គណបក្សរបស់សម្តេចនាយករដ្ឋ មន្រ្តី ហ៊ុន សែន បានទទួលបានអាសនៈចំនួន៩០ នៃចំនួនអាសនៈនៅក្នុងសភាជាតិ ខណៈពេលដែលក្រុមនៃ គណបក្សប្រឆាំងទទួលបាន ចំនួន២៩អាសនៈ៕

1 comment:

Anonymous said...

MUST WATCH:

https://www.youtube.com/watch?v=-3JlcVIGl2k

លេខ ៤ នាំយួនចូលស្រុកជា រឿងពិត

សូម បងប្អូន​ និង ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ជួយតាមដាន

នូវខ្សែ Video នេះគប្បីខកខានឡើយ សូមអរគុណ ។