លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
ដែលរស់នៅដោយនិរទេសខ្លួនអស់រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០០៩
អាចវិលចូលប្រទេសវិញបានដោយពុំប្រឈមមុខនឹងការដាក់ទោសតាមផ្លូវ
ច្បាប់ទៀតឡើយ។
ព្រះរាជក្រឹត្យលើកលែងទោសរបស់ព្រះមហាក្សត្រ ចុះថ្ងៃទី១២ កក្កដា ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ ហើយព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បានសម្រេចលើកលែងទោសឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ជាផ្លូវការតាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ព្រះរាជក្រឹត្យលើកលែងទោសរបស់ព្រះមហាក្សត្រ បានហៅលោក សម រង្ស៊ី ថាជាទណ្ឌិត ហើយការលើកលែងទោសនោះ គឺឲ្យផុតពីអំណាចសាលដីកាស្ថាពររបស់តុលាការកំពូល ចុះថ្ងៃទី១ មីនា ឆ្នាំ២០១១ ផ្ដន្ទាទោសដាក់ពន្ធនាគារ និងសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ ចុះថ្ងៃទី២០ កញ្ញា ឆ្នាំ២០១១។
ចំណែកលិខិតចុះថ្ងៃទី១២ កក្កដា របស់លោក ហ៊ុន សែន បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកមានឆន្ទៈក្នុងការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងដើម្បីឲ្យការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ខាងមុខនេះ ប្រព្រឹត្តិទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងត្រូវមានគ្រប់ភាគីពាក់ព័ន្ធចូលរួម។ លិខិតស្នើសុំលើកលែងទោសលោក សម រង្ស៊ី របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ធ្វើឡើងក្នុងរយៈពេលជិតមួយខែ បន្ទាប់ពីលោក សម រង្ស៊ី ស្នើសុំព្រះរាជទានទោសពីព្រះមហាក្សត្រ កាលពីថ្ងៃទី១៣ មិថុនា ដើម្បីអាចឲ្យលោកបានវិលចូលប្រទេសកម្ពុជា វិញ មុនការបោះឆ្នោតត្រូវចាប់ផ្ដើម។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ចាត់ទុកថា រដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន គឺជារដ្ឋាភិបាលដែលមានទស្សនវិស័យសន្តិភាពដ៏ស៊ីជម្រៅ។ លោកបន្តថា ជាងនេះទៅទៀត កិច្ចអន្តរាគមន៍នេះផ្អែកលើយន្តការមួយចំនួនជាអាទិ៍ យោងលើសំណើរបស់លោក សម រង្ស៊ី សុំលើកលែងទោសពីព្រះមហាក្សត្រ និងជាចេតនាបន្ទន់ឥរិយាបថផ្នែកនយោបាយរបស់លោក សម រង្ស៊ី ក្នុងដំណាក់កាលចុងក្រោយនេះ ហើយជាពិសេស គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយកសាងសន្តិភាពជាមូលដ្ឋានរបស់ខ្លួន។
លោក ផៃ ស៊ីផាន៖ «៣ចំណុចនៅក្នុងសាច់រឿងហ្នឹង គឺចំណុចទី១ ឯកឧត្ដម សម រង្ស៊ី បានទទួលទោសសុំព្រះរាជទានឲ្យព្រះករុណាសុំព្រះរាជទានទោសរាល់ការ វិនិច្ឆ័យទោសរបស់តុលាការកម្ពុជា ដើម្បីឲ្យជនក្លាយមានសេរី។ ហើយចំណុចទីពីរ ឯកឧត្ដម សម រង្ស៊ី លោកបានលើកឡើងអំពីគុណធម៌របស់សម្ដេចក្នុងកាយវិការបង្រួបបង្រួម ជាតិ ពង្រឹងផ្ទៃក្នុងកម្ពុជា តាមរយៈប្រសាសន៍របស់សម្ដេចជាសាធារណៈនៅថ្ងៃទី១០-១១ នៅខេត្តកំពង់ឆ្នាំង ហើយពោធិ៍សាត់។ អាហ្នឹងចំណុចទីពីរ សំខាន់។ ហើយចំណុចទី៣ យើងសង្កេតឃើញថា សម្ដេចលោកមានសីលធម៌ និងគុណធម៌នយោបាយប្ដេជ្ញាក្នុងការធ្វើឲ្យមានសន្តិភាពនៅក្នុង រាជាណាចក្រកម្ពុជា»។
គិតមកដល់ពេលនេះ លោក សម រង្ស៊ី ត្រូវបានព្រះមហាក្សត្រលើកលែងទោសចំនួន ៤ដង ក្នុងជីវិតនយោបាយរបស់លោក។
លោក សម រង្ស៊ី និយាយតាមទូរស័ព្ទជាមួយវិទ្យុអាស៊ីសេរី ពីប្រទេសបារាំង ជាទីដែលលោករស់នៅដោយនិរទេសខ្លួននោះថា កិច្ចអន្តរាគមន៍លើកនេះពុំមានការចរចាលក្ខខណ្ឌណាមួយក្រៅឆាកនោះ ឡើយជាមួយលោក ហ៊ុន សែន ហើយលោកក៏មិនទាន់ប្រាកដថានឹងវិលចូលប្រទេសកម្ពុជា វិញនៅពេលណាប្រាកដនោះដែរ៖ «ខ្ញុំត្រូវរៀបចំខ្លួន រៀបចំឯកសារ រៀបចំការងារមួយចំនួនចប់សព្វគ្រប់។ ជាពិសេស ខ្ញុំរង់ចាំលិខិតឆ្លងដែនថ្មីរបស់ខ្ញុំ ដែលមិនទាន់នៅក្នុងដៃខ្ញុំទេ។ ពេលណាខ្ញុំបានលិខិតឆ្លងដែនថ្មី ពេលនោះខ្ញុំនឹងកំណត់ថ្ងៃធ្វើដំណើរបានភ្លាមបាទ។ ប៉ុន្តែមិនយូរទេ នៅតែប៉ុន្មានថ្ងៃទៀតទេបាទ»។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា លោក សម រង្ស៊ី នៅតែពុំអាចឈរឈ្មោះឲ្យគេបោះឆ្នោតបានឡើយ បើទោះជាលោកត្រូវបានវិលចូលប្រទេសកម្ពុជា ដោយពុំមានទោសក៏ដោយ។ លោកអះអាងថា ប្រសិនបើមានការប្រែប្រួលនៅនាទីចុងក្រោយសម្រាប់ជីវិតនយោបាយរបស់ លោក សម រង្ស៊ី លុះត្រាតែត្រូវធ្វើវិសោធនកម្មច្បាប់បោះឆ្នោត។ ក៏ប៉ុន្តែ លោកបញ្ជាក់ថា ទោះជាបែបណា ស្ថានការណ៍នៅពេលនេះពុំអាចថយក្រោយបានឡើយ។
លោក ទេព នីថា៖ «ច្បាប់បោះឆ្នោតដែលនៅជាធរមាន គឺមិនអាចទេបាទ ព្រោះថាឈ្មោះគាត់ត្រូវបានលុបចេញពីបញ្ជីបោះឆ្នោតហើយ។ ហើយគាត់ពុំមានសិទ្ធិបោះឆ្នោតទេ។ ហើយក្នុងករណីដែលគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត គឺមិនអាចឈរឈ្មោះជាបេក្ខជនបានទេ។ ហើយម្យ៉ាងទៀត ការចុះឈ្មោះបោះឆ្នោត ក៏ដូចជាការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវបានបញ្ចប់អស់ហើយ យើងនៅចាំតែថ្ងៃបោះឆ្នោតប៉ុណ្ណោះ។ អ៊ីចឹងទេ គឺតាមច្បាប់ដែលធរមានបច្ចុប្បន្ន មិនអាចធ្វើបានទេ។ វាមិនដឹងជាកែប្រែរបៀបម៉េចទេ ព្រោះថាការងារនេះវាទាក់ទងនឹងច្បាប់ ហើយបើកែប្រែ គឺកែប្រែច្បាប់»។
លោក សម រង្ស៊ី មានគម្រោងវិលមកប្រទេសវិញមុនថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកសភា អាណត្តិទី៥ នាថ្ងៃទី២៨ កក្កដា ខាងមុខ។ ហើយលោក សម រង្ស៊ី ត្រូវបានតុលាការភ្នំពេញផ្ដន្ទាទោសកំបាំងមុខ ដាក់ពន្ធនាគារចំនួន ១២ឆ្នាំ ទាក់ទងបញ្ហាព្រំដែនកម្ពុជា-វៀតណាម និងបទបរិហារកេរ្តិ៍លោក ហោ ណាំហុង៕

No comments:
Post a Comment