A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 30 July 2013

The CPP denied Prime Minister Hun Sen had resigned CPP [Is this a sign of internal dispute within the CPP?] បដិសេធ​ការ​លាលែង​តំណែង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន [តើនេះគឺជាសញ្ញានៃការបែកបាក់ផ្ទៃក្នុងនៃគណបក្សប្រជាជនែ?]

IMG_4442
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានគណបក្ស​ប្រជាជន​កម្ពុជា។ រូបថត ស្រេង ម៉េង​ស្រ៊ុន
ភ្នំពេញៈ គណបក្ស​ប្រជាជន​កម្ពុជា (CPP) នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​បដិសេធ​ពាក្យ​ចចាម​អារាម​ថា​លោក​ហ៊ុន សែន អនុ​ប្រធាន​គណបក្ស និង​ជា​នាយក​រដ្ឋមន្ត្រី នីតិកាល​ទី​៤ នៃ​រដ្ឋ​សភា បាន​ចេញ​ទៅ​បរទេស និង​លា​ឈប់​ពី​មុខ​តំណែង​នាយក​រដ្ឋមន្ត្រី។​
សេចក្តីថ្លែងការណ៍​របស់​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ថា លោក ហ៊ុន សែន កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស និង​បំពេញ​មុខ​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ធម្មតា។ សេចក្តី​ថ្លែង​ការណ៍​បាន​បញ្ជាក់​ថា៖​«ពាក្យ​ចចាម​អារ៉ាម​នេះ​ជា​សង្គ្រាម​ ចិត្ត​សាស្ត្រ​​មួយ ដើម្បី​បំពុល​បរិយាកាស​សង្គម»។
គណបក្ស​កាន់​អំណាច ក៏​បាន​ប្រកាស​ជា​ថ្មី​ម្តង​ទៀត អរគុណ​ដល់​ប្រជាពលរដ្ឋ ​ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ឈ្នះ ឆ្នោត ទទួល​បាន​អាសនៈ​លើស​ពី​ភាគ​ច្រើន​ដាច់​ខាត ដែល​អាច​ឲ្យ​គណបក្ស​បង្កើត​រាជរដ្ឋាភិបាល​ថ្មី​បាន ស្រប​តាម​រដ្ឋ ធម្មនុញ្ញ ហើយ​លោក ហ៊ុន សែន នឹង​បន្តធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី នៃ​រដ្ឋាភិបាល​​អាណត្តិ​ទី​៥​ទៀត។​ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា៖ «​គណបក្ស​ប្រជាជន​ កម្ពុជា​ បន្ត​ពង្រឹង​សាមគ្គីភាព​ ឯកភាព​ផ្ទៃ​ក្នុង​ឲ្យ​កាន់​តែ​រឹងមាំថែម​ទៀត​ ដើម្បិ​ការពារ​ផល​ប្រយោជន៍​ដ៏​ឧត្តង្គ​ឧត្តម​របស់​ប្រទេស​ជាតិ​និង​ប្រជាជន​ នៅ​គ្រប់​ស្ថាន​ភាព​និង​គ្រប់​កាលៈទេសៈ»។

នៅ​ក្នុង​គេហទំព័រ​បណ្តាញ​សង្គម​របស់​លោក​នាយករដ្ឋមន្ត្រី​ដែល​មាន​រូប​ លោក​នាយក​រដ្ឋ​មន្ត្រី​ព្រម​ទាំង​ភ្ជាប់​ជា​មួយ​សេច​ក្តី​ថ្លែងការណ​របស់​ គណកម្មធិការ​ណ្តាល​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​ បាន​សរសេរ​ថា​ «ជនដែលបង្ករភាពចលាចលវឹក វរ​ប៉ះ​ពាល់​ដល់​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​នឹង​ត្រូវ​ទទួល​ទោស​តាម​ ច្បាប់​ជា​ធរមាន»។​
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍

2 comments:

Anonymous said...

Hanoi order him to Hanoi for revealing/exposed to much of Hanoi EVIL MECHANISM IDEOLOGY. TIME TO EXECUTE HIM.

RELIABLE SOURCES -"HANOI"

Anonymous said...

Yes just give me his eye ball for souvenir!