ដោយ ទេព សុរ៉ាវី RFA
2013-07-01
2013-07-01
លោក សួង សុភ័ណ្ឌ ដែលឈរជាបេក្ខជនតំណាងរាស្ត្រមណ្ឌលប៉ៃលិន
របស់គណបក្សសង្គ្រោះជាតិ បានប្រគល់ភស្តុតាងសំខាន់២
ទៅឲ្យព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែកក្កដា
ពាក់ព័ន្ធនឹងបណ្ដឹងដែលបានប្ដឹងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ភស្តុតាងទាំងពីរនោះ រួមមានខ្សែអាត់ជាសំឡេងសារភាពផ្ទាល់របស់លោក ហ៊ុន សែន ក្នុងទសវត្ស៩០ ដែលបានសារភាពថា លោកជាអាយ៉ងរបស់វៀតណាម ក្រោយឆ្នាំ១៩៧៩ ហើយលោកគ្មានសិទ្ធិអំណាចរារាំងមិនឲ្យជនជាតិវៀតណាម ចូលមករស់នៅក្នុងទឹកដីខ្មែរបានទេ។ ភស្តុតាងមួយទៀត លោក សួង សុភ័ណ្ឌ ស្នើសុំឲ្យតំណាងអយ្យការចេញដីកានាំខ្លួនជនជាតិវៀតណាម ១០រូប មកពីសង្កាត់ទន្លេបាសាក់ ៥រូប និងសង្កាត់ជ្រោយចង្វារ ៥រូប ដើម្បីជាភស្តុតាងរស់ក្នុងសវនាការ។
លោក សួង សុភ័ណ្ឌ៖ «នៅពេលឃោសនាបោះឆ្នោតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនជានាយករដ្ឋមន្ត្រីទៀតទេ គឺជាបេក្ខភាពតំណាងរាស្ត្រអស់សិទ្ធិជានាយករដ្ឋមន្ត្រីហើយ ដូច្នេះត្រូវតែមកជួបជជែកតវ៉ាជាមួយខ្ញុំនៅក្នុងតុលាការ។ ខ្ញុំជឿថា លោកស្រី ស៊ឺ វណ្ណនី ប្រហែលជាត្រូវបានខ្លាចនូវអំណាចរបស់រដ្ឋាភិបាល ខ្លាចអំណាចរបស់នាយករដ្ឋមន្ត្រីហើយ។ ខ្ញុំអាចសន្និដ្ឋានថា ការមកបំភ្លឺនេះប្រហែលជាមិនចាត់ការដូចលើកមុន តែខ្ញុំជឿជាក់ថា តុលាការនិងលោក ហ៊ុន សែន ដែលចិត្តសឿងក្រឡុកអ្នកនយោបាយបក្សប្រឆាំងកន្លងមកច្រើននោះ ហើយលោកត្រូវតែចិត្តសឿងមកប្រឈម ហើយកុំធ្វើដូចបណ្ដឹងមុនៗទៀត»។
ជាលើកដំបូងហើយដែលតុលាការរាជធានីភ្នំពេញ កោះហៅលោក សួង សុភ័ណ្ឌ ឲ្យចូលបំភ្លឺក្នុងបណ្ដឹងរបស់លោក កាលពីថ្ងៃទី២០ ខែមិថុនា ដែលបានប្ដឹងលោក ហ៊ុន សែន ថាជាអ្នកផ្ដើមគំនិតរួមដៃជាមួយបក្ខពួករបស់ខ្លួន បណ្ដោយឲ្យជនជាតិវៀតណាម ចូលមករស់នៅកម្ពុជា ដោយខុសច្បាប់ ហើយមានសិទ្ធិកាន់អត្តសញ្ញាណប័ណ្ណ ដើម្បីចូលរួមបោះឆ្នោតថែមទៀត។
បន្ទាប់ពីបណ្ដឹងលើកទី១របស់លោកត្រូវបានតុលាការតម្កល់ទុកឥត ចាត់ការពាក់ព័ន្ធលោក ហ៊ុន សែន ឲ្យទទួលខុសត្រូវចំពោះការរត់ជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រ ជាង ៣៥០នាក់ នៅថ្ងៃទី៣ ក្នុងពិធីបុណ្យអុំទូកកាលពីឆ្នាំ២០១០។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងព្រះរាជអាជ្ញារងសាលាដំបូងរាជធានី ភ្នំពេញ លោកស្រី ស៊ឺ វណ្ណនី បានទេនៅថ្ងៃទី១ ខែកក្កដា ដោយលោកស្រីមិនលើកទូរស័ព្ទ។
យ៉ាងណា លោក សួង សុភ័ណ្ឌ សង្ឃឹមថា បណ្ដឹងរបស់លោកលើកនេះ អាចនឹងដំណើរការទៅមុខរហូតឈានដល់ការបើកសវនាការ ហើយតុលាការនឹងកោះហៅនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបំភ្លឺដូចគ្នាក្នុងនាមជាចុងចម្លើយលើបណ្ដឹងនេះដែរ។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ហាក់មិនចាប់អារម្មណ៍ចំពោះនីតិវិធីរបស់តុលាការដែលផ្ដើមសាកសួរលោក សួង សុភ័ណ្ឌ ដែលហ៊ានប្ដឹងប្រមុខរដ្ឋាភិបាលនោះទេ។
លោកក៏មិនប្រាកដថា រដ្ឋាភិបាលនឹងចាត់វិធានការតបយ៉ាងណានោះទេក្នុងរឿងនេះ ព្រោះជាសមត្ថកិច្ចរបស់តុលាការ៖ «អា នេះជានីតិវិធី ហើយនឹងយល់របៀបម៉េចជាការវិនិច្ឆ័យរបស់តុលាការ ខ្ញុំអត់មានដែនសមត្ថកិច្ច ឬសិទ្ធិនៅក្នុងការលូកលាន់នៅក្នុងរឿងនោះទេ។ តើធាតុប៉ុន្មានដែលអាចគួបផ្សំក្នុងកិច្ចពង្រឹង សុពលភាពក្នុងការពាក្យបណ្ដឹងអាហ្នឹងជាការវិនិច្ឆ័យរបស់តុលាការ»។
ពាក់ព័ន្ធនឹងបញ្ហានេះ គេហទំព័ររបស់ ហ្គូហ្គល (Google) បានចេញផ្សាយក្នុងរបាយការណ៍របស់ខ្លួនថា ជនអន្តោប្រវេសន៍វៀតណាម រស់នៅក្នុងទឹកដីកម្ពុជា មានចំនួន ៦០ម៉ឺននាក់។ ក៏ប៉ុន្តែលោក ហ៊ុន សែន អះអាងកាលពីថ្ងៃទី១៩ ខែមិថុនា ថា ជនជាតិវៀតណាម រស់នៅក្នុងប្រទេសកម្ពុជា មានប្រមាណ ១០ម៉ឺននាក់ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment