A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 20 July 2013

Sam Rainsy's arrival caused flight delays and flight cancellations មាន​អ្នក​ដំណើរ​ជា​ច្រើន​បាន​ខក​ជើង​យន្ត​ហោះ ព្រោះ​តែ​ការ​មក​ដល់​របស់​លោក សម រង្ស៊ី

ការ​មក​ដល់​ប្រទេស​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី កាល​ពី​ព្រឹក​មិញ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្ររបស់​លោក​​ជា​ច្រើន​ម៉ឺន​នាក់​មក​ទទួល​ស្វាគមន៍​ ចាប់​តាំង​ពី​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ រហូត​ដល់​ទីលាន​ប្រជាធិបតេយ្យ។ តែ​ជាមួយ​គ្នា​នេះ ក៏​មាន​អ្នក​ដំណើរ​ជា​ច្រើន​ដែល​ភាគ​ច្រើន​ជា​​ភ្ញៀវ​បរទេស​​ត្រូវ​បាន​ខក​ ជើង​យន្ត​ហោះ ឬ​ក៏​ត្រូវ​ប្តូរ​ជើង​យន្តហោះ ព្រោះ​តែ​ការ​កក​ស្ទះ​ចរាចរណ៍​ដោយ​សារ​ក្រុមអ្នក​គាំទ្រ​ទាំង​នោះ។
0060បើ ​តាម​គេហទំព័រ​របស់​​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​ព្រឹក​មិញ​មាន​ជើង​យន្ត​ហោះ​​មួយ​ចំនួន​ត្រូវ​បាន​គេ​លុប​ចោល និង​ជើង​យន្ត​ហោះ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​រៀបចំ​ពេល​វេលា​សារ​ជា​ថ្មី ដូច​ជា​ជើង​យន្ត​ហោះ​ទៅ​កាន់​ប្រទេស​សឹង្ហបូរី ទីក្រុង​បាងកក គូឡាឡាំពួរ និង​ខេត្ត​គូង​មីង​​ប្រទេស​ចិន​ជា​ដើម។
សូម​បញ្ជាក់​ថា ការ​មក​ដល់​របស់​លោក សម រង្ស៊ី កាល​ពី​ព្រឹក​មិញ​បាន​ធ្វើ​ឲ្យ​ស្ថានភាព​ចរាចរណ៍​តាម​បណ្តោយ​មហាវិថី​ សហព័ន្ធ​រុស្ស៊ី​ត្រូវ​កកស្ទះ​ចាប់​តាំង​ពី​ម៉ោង​៩ព្រឹក រហូត​ដល់ម៉ោង​១២ថ្ងៃ​ត្រង់៕

No comments: