A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 14 July 2013

People's opinions about Sam Rainsy's return ទស្សនៈ​ពលរដ្ឋ​ចំពោះ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី

មក​ដល់​ពេល​នេះ ដំណឹង​នៃ​ការ​វិល​ត្រឡប់​ចូល​ស្រុក​របស់​លោក សម រង្ស៊ី បាន​ចេញ​ផ្សព្វផ្សាយ​ជា​ផ្លូវ​ការ​ហើយ។ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ការ​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ធ្វើ​ការ​ឡាយ​ព្រះហស្តលេខា​លើក​លែង​ទោស​ចំពោះ​លោក សម រង្ស៊ី។ ដំណឹង​នេះ​ក៏​មាន​សាធារណជន​ជាច្រើន​ដែល​មាន​ការ​ចាប់​អារម្មណ៍ ហើយ​ក៏​មាន​មួយ​ចំនួន​មិន​បាន​ចាប់​អារម្មណ៍​ដែរ។
ដោយ សូត សុខប្រាថ្នា RFA
2013-07-13
សម រង្ស៊ី ៣០៥
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី។
Photo: RFA
ការ​វិល​ត្រឡប់​មក​ប្រទេស​វិញ​របស់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ក្លាយ​ជា​ការ​ពិត​ហើយ​នៅ​សប្ដាហ៍​ក្រោយ។ ការ​វិល​ត្រឡប់​ដោយ​មិន​ត្រូវ​ចាប់​ខ្លួន​របស់ លោក សម រង្ស៊ី នេះ កើត​មាន​ក្រោយ​ពេល​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បាន​ឡាយ​ព្រះហស្តលេខា​លើ​លិខិត​លើក​លែង​ទោស កាល​ពី​ថ្ងៃ​ទី១២ កក្កដា។ ប្រជាពលរដ្ឋ​ជាច្រើន​ចាប់​អារម្មណ៍​ចំពោះ​ការ​វិល​ត្រឡប់​នេះ ពីព្រោះ​វា​ជា​ការ​ប្រែប្រួល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា មុន​ថ្ងៃ​បោះឆ្នោត ២៨ កក្កដា។
ក្រុម​អាជីវករ អ្នក​រត់​ម៉ូតូ​ឌុប ក្រុម​អ្នក​លក់​ទំនិញ​ផ្សេងៗ​នៅ​ក្នុង​ផ្សារ​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ បាន​បង្ហាញ​ពី​ការ​ទទួល​ដំណឹង​នៃ​ការ​វិល​ត្រឡប់​របស់​ប្រធាន​គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​បាន​បង្ហាញ​ពី​អារម្មណ៍​រីករាយ​ចំពោះ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី នេះ។ ប៉ុន្តែ ក៏​មាន​ប្រជាជន​មួយ​ចំនួន​មិន​បាន​ទទួល​ដំណឹង​នេះ​ទេ ដោយ​ការ​មមាញឹក​ជាមួយ​នឹង​មុខ​របរ​របស់​ខ្លួន។
សំឡេង​ពលរដ្ឋ៖ «ឮ​តែ​គាត់​ថាៗ​វិល​ចូល ប៉ុន្តែ​មិន​ទាន់​ឃើញ​ចូល​មក ហ្នឹង​ហើយ​ខ្ញុំ​ឮ​ថា​អីចឹង តាម​ការ​ស្តាប់​អាស៊ីសេរី។ ដឹង​តើ ដឹង​ខ្លះៗ​ដែរ​តាម​រយៈ​អាស៊ីសេរី ហ្នឹង។ អត់​បង ទើប​ឮ​បង​ថា​ហ្នឹង។ អត់​ផង​អត់​ដឹង​ផង បើ​នៅ​តែ​នឹង​ផ្សារ។ ខ្ញុំ​ចង់​ឱ្យ​គាត់​មក ព្រោះ​ប្រជែង​សន្លឹក​ឆ្នោត ព្រោះ​ចង់​ឱ្យ​គាត់ បើ​លោក កឹម សុខា តែ​ម្នាក់​ឯង​ខ្លាច​គាត់​ប្រជែង​មិន​ឈ្នះ ចង់​ឱ្យ​គាត់​មក​បាន​ពីរ​នាក់។ ខ្ញុំ​ជួយ​អបអរ​សាទរ​ក្នុង​ការ​ដែល​គាត់​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ»
អាជីវករ​លក់​សម្លៀកបំពាក់​នៅ​ក្នុង​ផ្សារ​ស្ទឹងមានជ័យ ម្នាក់ អ្នកស្រី គីម ហ៊ាង បាន​បង្ហាញ​ពី​ការ​ទទួល​ដំណឹង​នៃ​វិល​ត្រឡប់​ចូល​ស្រុក​ជា​ផ្លូវ​ការ​វិញ​ របស់​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី។ មិន​តែ​ប៉ុណ្ណោះ អ្នកស្រី​ក៏​បាន​បង្ហាញ​ពី​អារម្មណ៍​សប្បាយ​រីករាយ​ចំពោះ​វត្តមាន​របស់​លោក សម រង្ស៊ី ពេល​នេះ៖ «សង្ឃឹម​ថា​គាត់​នឹង​ចូល​មក​ក្នុង​ប្រទេស យើង​នឹង​បាន​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ ដូច​ថា​មិន​មាន​ការ​គាប​សង្កត់ ហើយ​នឹង​សង្ឃឹម​ថា​ប្រជាជន​ខ្មែរ​យើង ហើយ​គាត់​ចូល​មក​ដើម្បី​ធ្វើ​ការ​រួបរួម​ដើម្បី​កសាង​ប្រទេស​យើង ខ្ញុំ​សប្បាយ​ចិត្ត»

អ្នកស្រី​បាន​បន្ថែម​ទៀត​ថា ក្នុង​នាម​គាត់​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប​ដែល​មាន​ទឹក​ចិត្ត​ស្រឡាញ់​ ប្រទេស​ជាតិ​ខ្មែរ គាត់​ចង់​ឃើញ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ហើយ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ពេល​នេះ សូម​កុំ​ឱ្យ​មាន​អ្វី​ដែល​មិន​ល្អ​កើត​ឡើង​ឡើយ៖ «ខ្ញុំ​គឺ​គ្រាន់​តែ​ជា​ ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប​ដែល​ស្រឡាញ់​ប្រទេស​ជាតិ​របស់​ខ្ញុំ​ដែរ ខ្ញុំ​សង្ឃឹម​ថា ការ​វិល​ចូល​ស្រុក​ហ្នឹង​អត់ កុំ​ឱ្យ​មាន​បញ្ហា​អ្វី​ទាំងអស់ ហើយ​ខ្ញុំ​សង្ឃឹម​ថា ខ្មែរ​ចេះ​ស្រឡាញ់​ខ្មែរ ដើម្បី​កសាង​ប្រទេស​យើង​ឱ្យ​បាន​រីក​ចម្រើន»
អាជីវករ​ម្នាក់​ទៀត លោកស្រី ម៉ាឡា ក៏​បាន​បង្ហាញ​នូវ​អារម្មណ៍​រីករាយ​ចំពោះ​ដំណឹង​នៃ​ការ​វិល​ត្រឡប់​ជា​ផ្លូវ ​ការ​របស់​លោក សម រង្ស៊ី ពីព្រោះ​លោក សម រង្ស៊ី ជា​បុគ្គល​ស្នេហា​ជាតិ​មួយ​រូប បើ​ទោះ​បី​ជា​ពេល​នេះ​វា​យឺត​ពេល​បន្តិច​សម្រាប់​លោក សម រង្ស៊ី ក៏ដោយ៖ «គាត់ ​ចូល​មក​ស្រុក​ហ្នឹង​ល្អ ហើយ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត ហើយ​រំភើប​ទៀត ព្រោះ​ថា​គាត់​អ្នក​ស្នេហា​ជាតិ។ ខ្ញុំ​យល់​ថា គាត់​វិល​ត្រឡប់​មក​យឺត​ពេល​បន្តិច​មែន តែ​វា​ជា​ការ​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ»
ដូច​គ្នា​នេះ និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ម្នាក់ លោក ឡេង សុខន បាន​បង្ហាញ​ពី​អារម្មណ៍​រីករាយ​នៅ​ពេល​ដែល​លោក​បាន​ទទួល​ដំណឹង​នៃ​ការ​វិល​ ត្រឡប់​ជា​ផ្លូវ​ការ​របស់​លោក សម រង្ស៊ី។ លោក​បាន​លើក​ឡើង​ថា លោក​ចង់​ឃើញ​វត្តមាន​របស់​មេ​បក្ស​ប្រឆាំង​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​ នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៨ កក្កដា ខាង​មុខ​នេះ។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា នេះ​បង្ហាញ​ពី​ការ​បន្ទន់​ឥរិយាបថ​របស់​មេ​ដឹកនាំ​ខ្មែរ​ក្នុង​គោរព​បាន​នូវ ​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​កាន់​តែ​ប្រសើរ។
លោក ឡេង សុខន៖ «ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី វិញ គិត​ថា​ជា​ការ​ល្អ ពីព្រោះ​ដោយសារ​លោក សម រង្ស៊ី គឺ​ជា​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ដ៏​ធំ។ អីចឹង ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​យើង​មាន​លទ្ធិប្រជាធិបតេយ្យ ហើយ​ប្រកួត​ឱ្យ​វា​បាន​ស្រប​ទៅ​នឹង​ច្បាប់​នៃ​ការ​បោះឆ្នោត គួរ​តែ​ឱ្យ​គាត់​វិល​ត្រឡប់​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា វិញ ហើយ​អ្វី​ដែល​សំខាន់ គឺ​ខ្ញុំ​ត្រេកអរ​ណាស់​ដែល​បាន​ឃើញ​នាយក​រដ្ឋមន្ត្រី​គាត់​បាន​សរសេរ​លិខិត​ ផ្ញើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ធ្វើ​ការ​លើក​លែង​ទោស​ទៅ​ដល់​លោក សម រង្ស៊ី»
លោក​ក៏​បាន​សម្ដែង​នូវ​ទឹក​ចិត្ត​គាំទ្រ​លោក សម រង្ស៊ី ថា​លោក​នឹង​ទៅ​ចូលរួម​ទទួល​លោក សម រង្ស៊ី នៅ​ពេល​លោក​ត្រឡប់​មក​កម្ពុជា។
សម្រាប់​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី នេះ​ដែរ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​រសៀល​ថ្ងៃ​ទី១៣ កក្កដា នេះ​ថា លោក សម រង្ស៊ី នឹង​អញ្ជើញ​មក​នៅ​ថ្ងៃ​ទី១៩ កក្កដា នេះ ហើយ​អាច​នឹង​មាន​មនុស្ស​ចូលរួម​ទទួល​លោក សម រង្ស៊ី ប្រមាណ​ជា ២​ម៉ឺន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: