A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 15 July 2013

Kem Sokha summoned to court on 19th July, the day Sam Rainsy returns from exile, on a child support lawsuit lodged by his alleged mistress លោក កឹម សុខា ត្រូវតុលាការកោះឲ្យចូលខ្លួននៅថ្ងៃទី១៩ កក្កដា រឿងប្រពន្ធចុងប្តឹង

(ថ្ងៃទី 15 កក្កដា 2013,) | ដោយ: មុនី​រាជ​ CEN

ភ្នំពេញ: តំណាង​អយ្យការ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកាកោះ​អញ្ជើញលោក កឹម សុខា ប្រធានស្តីទី​គណបក្ស សង្គ្រោះ​ជាតិ ឲ្យ​ចូលខ្លួន នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ ខាងមុខនេះ ដើម្បី​ធ្វើការ​សាកសួរ​អំពី​ដំណើររឿង​ស្ត្រី ដែល​អះអាងថា មាន​ទំនាក់ទំនង​ស្នេហា ប្តឹង​ទាមទារ​ប្រាក់ឧបត្ថម្ភ​ចំនួន ១​ម៉ឺន​ដុល្លារ​អាមេរិក យកទៅ​ចិញ្ចឹម​កូន​។ ប៉ុន្តែ​មេធាវី អះអាងថា លោក​បានដាក់​ពាក្យសុំ​ពន្យារពេល​ហើយ​។​

​លោក ចាន់ ចេ​ន មេធាវី​ការពារ​ក្តី​ឲ្យ​លោក​កឹម សុខា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា តុលាការ​បាន​កោះអញ្ជើញ​លោក កឹម សុខា ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ ទាក់ទង​ទៅនឹង​បណ្តឹង​របស់​អ្នកស្រី កែវ សុផាន់​ណា​រី ដែល​ប្តឹង​ទាមទារ​ប្រាក់ឧបត្ថម្ភ ពី​លោក កឹម សុខា ដែលជា​កូនក្តី​របស់លោក ចំនួន ១​ម៉ឺន​ដុល្លារ​។ ចៅក្រម​ដែល​ចេញ​ដីកា កោះអញ្ជើញ កូនក្តី​លោក គឺ​អ្នកស្រី ពេជ្រ ម៉ា​រ៉ែ​ន​។​

​លោក​មេធាវី ចាន់ ចេ​ន បាន​ឲ្យ​ដឹង​ទៀតថា នៅ​ថ្ងៃទី​១៩ ខែកក្កដា កូនក្តី​របស់លោក គឺ​មិនបាន​ចូលខ្លួន​ទៅ​ទេ ដោយសារតែ​គាត់ មានការ​រវល់ នៅក្នុង​កម្មវិធី​យុទ្ធនាការ​ឃោសនាបោះឆ្នោត និង​មានការ​ចាំបាច់ ដែល​ត្រូវ​ទទួល​លោក សម រង្ស៊ី ដែល​វិល​មកពី​ក្រៅប្រទេស​។ ហេតុនេះហើយ​កូនក្តី​របស់លោក មិនអាច​ចូលរួម​តាម​ការអញ្ជើញ​បានទេ​។

​ លោក​បាន​បញ្ជាក់ថា “​នេះ​មិនមែន​ជាការ​គេចវេស​ទេ កូនក្តី​ខ្ញុំ​បាន​មានប្រសាសន៍ថា គាត់​នឹងមិន​ធ្វើ​ឲ្យ​តុលាការ​រាំងស្ទះ នីតិវិធី ដោយសារ​គាត់​ទេ ប៉ុន្តែ​ដោយសារតែ​ក្នុងស្ថានភាព​បច្ចុប្បន្ននេះ គាត់​មានការ​រវល់ ដោយឡែក​នៅ​ថ្ងៃទី​១៩ ខែកក្កដា គាត់​មានកម្ម​វិធី​ជាក់លាក់​តែម្តង គឺ​គាត់​មានការ​រវល់ ដែល​មិនអាច​ចូលខ្លួន​តាម​ការកោះអញ្ជើញ​របស់​តុលាការ​បាន​”​។​


​ មេធាវី​ការពារ​ក្តី​លោក កឹម សុខា បាន​បន្តទៀតថា លោក​នឹងដាក់​ពាក្យ​ទៅ​តុលាការ ដើម្បី​សុំ​ឲ្យ​លើក​រឿងក្តី​នេះ និង​ពន្យារ​រហូតដល់​ក្រោយ​ការបោះឆ្នោត​។​

​ចំណែក​អ្នកស្រី កែវ សុផាន់​ណា​រី ដែល​អះអាងថា ជា​ប្រពន្ធចុង​របស់លោក​កឹម សុខា បាន​ឲ្យ​ដឹងថា អ្នកស្រី បានដាក់​ពាក្យបណ្តឹង ប្តឹង​ទាមទារ​ប្រាក់ឧបត្ថម្ភ ចំនួន ១​ម៉ឺន​ដុល្លារ ពី​លោក កឹម សុខា ដើម្បី​យកទៅ​ព្យាបាល​ជំងឺ និង​ចិញ្ចឹម​កូន​៕​
- See more at: http://www.cen.com.kh/localnews/show_detail/135?token=YzcwY2I4NT#sthash.FqHh1zHl.dpuf

3 comments:

Anonymous said...

This lady is caught in the web of Hun sen's corrupts spirit.She has sold her soul to be Cpp dog to bring down democratic party leader Kem Sokha to stall the movement by bring up this useless law suit.Stop being chhkae to Cpp lady!

Anonymous said...

This is Cambodia society, The CPP can do any thing to any one on their will. They harass the CNRP campaigners every where and they try to intimidate and humiliate opposition leaders in all levels. Yuon don't let us free.

Anonymous said...

It is all Youns' plans but some khmers are so stupid and dumb, that is why youns can take khmer lands easily.