Thursday, 04 July 2013 Phnom Penh Post
ប៊ុត រស្មីគង្គា
ភ្នំពេញៈ
សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ
បានប្រកាសសាលក្រមលើកការចោទប្រកាន់ និងធ្វើការដោះលែង
អង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងមន្ត្រីកងរាជអាវុធហត្ថម្នាក់ ដែលបានបាញ់បោះសេរី
បណ្តាលឲ្យបុរសអាយុ ២៥ ម្នាក់រងរបួស នៅក្នុងសង្កាត់ទួលស្វាយព្រៃ ១
ខណ្ឌចំការមន កាលពីឆ្នាំមុន។
លោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និង
ជាប្រធានចៅក្រមប្រឹក្សានៃ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា
តុលាការបានលើកចោទប្រកាន់ប្រឆាំងនឹងឈ្មោះ អ៊ុក សុផារិទ្ធ ហៅផៃ អាយុ
៣៤ ឆ្នាំ មានមុខតួនាទីជាអនុសេនីយ៍ឯក
បម្រើការនៅអង្គភាពកងអង្គរក្សលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
និងឈ្មោះ សុខ គង់ អាយុ ៣៨ ឆ្នាំ អតីតមន្ត្រីកងរាជអាវុធហត្ថ
ដោយសារគ្មានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុក។
លោកបានបន្តថា «ឈ្មោះអ៊ុក សុផារិទ្ធ ហៅផៃ និងឈ្មោះសុខ គង់
ត្រូវបានរកឃើញថាគ្មានកំហុស ដូចការចោទប្រកាន់។
តុលាការធ្វើសម្រេចលើកការចោទប្រកាន់ប្រឆាំងនឹងអ្នកទាំងពីរ
និងបញ្ជារឲ្យដោះលែងចាប់ពីពេលនេះទៅ»។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment