A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 10 July 2013

Government spokesman ask Sam Rainsy to write a letter for a comprimise to facilitate his return មន្ត្រី​រដ្ឋាភិបាល​ស្នើ​ឲ្យ​លោក សម រង្ស៊ី សរសេរ​សំបុត្រ​សម្របសម្រួល

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​អង្គារ ទី​៩ កក្កដា បាន​ស្នើ​ឲ្យ​លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សរសេរ​លិខិត​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សម្រប​សម្រួល​នយោបាយ​នៅ​មុន​ការ​វិល​ត្រឡប់​មក​កម្ពុជា វិញ នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត ទី​២៨ ខែ​កក្កដា។
ដោយ យន់ សាមៀន RFA
2013-07-10
លោក សម រង្ស៊ី បាន​អះអាង​ថា លោក​សុខ​ចិត្ត​ដើរ​ចូល​ពន្ធនាគារ ប្រសិន​បើ​អាជ្ញាធរ​ចង់​ឲ្យ​លោក​ជាប់​ពន្ធនាគារ។ អ្នក​វិភាគ​ឯករាជ្យ​សង្គម ​ថ្លែង​ថា ប្រសិន​បើ​លោក សម រង្ស៊ី ចូល​មក​កម្ពុជា ដោយ​គ្មាន​ដំណោះ​ស្រាយ​ជា​មុន​នោះ កម្ពុជា​ទាំង​មូល​នឹង​ខាត​បង់​ប្រយោជន៍។
ការ​ប្រកាស​របស់​លោក សម រង្ស៊ី ថា​វិល​ត្រឡប់​ទៅ​កម្ពុជា ហើយ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​បណ្ដាល​ឲ្យ​មាន​ក្ដី​បារម្ភ​ពី​ សំណាក់​សហគមន៍​ជាតិ ​និង​អន្តរជាតិ។ សហរដ្ឋ​អាមេរិក និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ស្នើ​ឲ្យ​រដ្ឋាភិបាល​ អនុញ្ញាត​ឲ្យ​ប្រធាន​គណបក្ស​ប្រឆាំង​ចូល​រួម​ការ​បោះ​ឆ្នោត​ដោយ​គ្មាន​ការ​ គំរាម​កំហែង​ពី​ការ​ចាប់​ឃុំ​ខ្លួន​ដាក់​ក្នុង​ពន្ធនាគារ ​ប៉ុន្តែ​លោក សម រង្ស៊ី បាន​ប្រកាស​ត្រៀម​ខ្លួន​ចូល​ពន្ធនាគារ​ ទោះ​ជា​លោក​អាច​ប្រឈម​នឹង​បញ្ហា​អ្វី​ក៏​ដោយ។
លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​អង្គារ ប្រកាស​ជា​ថ្មី​ថា ប្រសិន​បើ​សមត្ថកិច្ច​ឃាត់​ខ្លួន​លោក លោក​ស្នើ​ឲ្យ​សកម្មជន​គណបក្ស​កុំ​ធ្វើ​បាតុកម្ម។ លោក​បន្ត​ថា លោក​ក៏​មិន​ទាន់​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​ព្រះ​បរម​រាជវាំង ជុំ​វិញ​សំណើ​សុំ​ព្រះ​មហាក្សត្រ​លើក​លែង​ទោស​លោក​នៅ​ឡើយ​ ហើយ​រដ្ឋាភិបាល​ក៏​នៅ​មិន​ទាន់​សម្រប​សម្រួល​នយោបាយ​ណា​មួយ​ឲ្យ​លោក​វិល​ ត្រឡប់​មក​កម្ពុជា ដោយ​គ្មាន​ការ​ចាប់​ខ្លួន។
លោក សម រង្ស៊ី៖ «ខ្ញុំ​សង្ឃឹម​ជានិច្ច​ថា នឹង​មាន​ការ​ជជែក​គ្នា ខ្មែរ​យើង​និយាយ​ត្រូវ​គ្នា ដោះ​ស្រាយ​រាល់​បញ្ហា​ខ្មែរ​និង​ខ្មែរ​គ្នា​ឯង។ តែ​ឥឡូវ​នេះ មិន​ទាន់​បាន​ក្លាយ​ជា​ការ​ពិត​នៅ​ឡើយ​ទេ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ខ្ញុំ​ទៅ​ប្រទេស​កម្ពុជា វិញ មុន​ថ្ងៃ​បោះ​ឆ្នោត»
មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក្នុង​វេទិកា​ពិភាក្សា​វិទ្យុ​អាស៊ីសេរី បាន​ស្នើ​ឲ្យ​លោក សម រង្ស៊ី សរសេរ​លិខិត​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សម្រប​សម្រួល​នយោបាយ​អាច​ចូល​មក​កម្ពុជា វិញ​បាន។ លោក ផៃ ស៊ីផាន បន្តថា គំនាប​បរទេស​ដើម្បី​អនុញ្ញាត​ឲ្យ លោក សម រង្ស៊ី អាច​កម្ពុជា​វិញ​បាន ​មិន​បាន​ជោគ​ជ័យ​ទេ​នៅ​កម្ពុជា។
លោក​បន្ត​ថា មាន​តែ​លោក សម រង្ស៊ី ទេ ជា​គន្លឹះ​នៃ​ការ​សម្រប​សម្រួល​នយោបាយ៖ «លោក ​អញ្ជើញ​ចេញ​ទៅ​ក្រៅ​ដោយ​ស្ម័គ្រ​ចិត្ត ​ហើយ​មាន​តែ​លោក សម រង្ស៊ី ទេ ដែល​លោក​ស្ម័គ្រ​ចិត្ត​ចូល​មក​វិញ ដោយ​សម្រប​សម្រួល​ការងារ​នយោបាយ»

រដ្ឋាភិបាល​នៅ​សប្ដាហ៍​នេះ រង​គំនាប​បរទេស​ជាច្រើន​ជុំវិញ​វត្តមាន​លោក សម រង្ស៊ី នៅ​កម្ពុជា សម្រាប់​ការ​បោះ​ឆ្នោត។ សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៨ កក្កដា ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ពី​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ​ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ ខែ​កក្កដា។
មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី ចេន ផ្សាឃី (Jen Psaki) ប្រាប់​សារព័ត៌មាន អេ.ភី (AP) ថា លោក សម រង្ស៊ី ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ចូល​រួម​ការ​បោះ​ឆ្នោត​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ពី​ សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​លោក។ អ្នកស្រី​បន្ត​ថា ការ​បោះ​ឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌ ទាម​ទារ​ឲ្យ​មាន​ទីលាន​ប្រកួត​ស្មើ​ភាព ​ហើយ​មិន​ត្រូវ​មាន​ការ​រារាំង​គណបក្ស​ប្រឆាំង ចូល​រួម​ការ​បោះ​ឆ្នោត​ឡើយ។ សមត្ថកិច្ច​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ហាក់​មិន​បាន​ស្ដាប់​សំណើ​សហរដ្ឋអាមេរិក​ទេ។
សមត្ថកិច្ច​បាន​ព្រមាន​ចាប់​ខ្លួន​របស់​លោក សម រង្ស៊ី ​ប្រសិន​បើ​លោក​មាន​វត្តមាន​នៅ​កម្ពុជា។ អ្នក​វិភាគ​សង្គម លោក កែម ឡី ​ព្រមាន​ថា​ ការ​ចាប់​ខ្លួន​លោក សម រង្ស៊ី ​និង​លោក សម រង្ស៊ី គ្មាន​វត្តមាន​នៅ​កម្ពុជា ​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

3 comments:

Anonymous said...

ដើម្បីអោយមានយុត្តិធម៍ខ្លៈ​ ហ៊ុន សែន មិនត្រូវ
អោយ សម រង្សី ជាប់គុកភ្លាមៗទេ គួរណាស់
ទុកអោយ សម រង្សី ធ្វើការឃោសនា ហើយ
បើកចំហរក្នុងការបោះឆ្នោតអោយទូលំ ទូលាយ
ដើម្បី ឳយ បក្សប្រឆាំងចាញ់ឆ្នោតអស់ពីចិត្ត។

ក្រោយពេល សម រង្សី ចាញ់ឆ្នោតហើយសឹមចាប់ដាក់គុកក៏ពុំទាន់ហួសពេលដែរ។

ហ៊ុន សែន គួរបើកចិត្តទូលាយបើយល់ថាជាមេដឹកនាំម្នាក់ស្រឡាញ់ជាតិ នឹង ប្រជាជនខ្មែរ ដែល
ប្រជាជនខ្មែរធ្លាប់គាំទ្រ ស្រឡាញ់និងទុកចិត្ត។

បើបក្សប្រឆាំងបានឃ្នៈឆ្នោតពិតមែននោះ នេះជា
ភ័ព្វវាសនារបស់បក្សប្រជាជនទេ ពីព្រោះ ស៊ុន សែន បានជួយជាតិជាយូរមកហើយប្រជារាស្ត្រខ្មែរ
នៅថាមិនល្អទៀត ។

ទុកអោយ សម រង្សី អ្វើម្តងតើប្រទេសខ្មែរវាទៅជាយ៉ាងណាថ្ងៃក្រោយ។

បើមានសង្គ្រាមជាមួយយួនឬសៀម នៅពេល
សម រង្សី កាន់អំណាច ប្រជាជនខ្មែរសមនឹង
វិនាសសមនឹងស្លាប់ បីព្រោះប្េជាជនខ្មែរជាអ្នក
សម្រេចជោគវាសនាដោយខ្លួនឯង។

បើគឹតដូច្នេះវាមានយុត្តិធម៍សំរាប់ប្រជាជាតិខ្មែរល្ងណាស់?



   

Anonymous said...

Who own Angkor Wat? Where all the money from Angkor wat ?
Who put Hun in power and created CPP?
How many millions of Hectares of farmland have been sold in secrecy for 99 years with the price of 5 USD/year to his cronies?.
How may millions of USD disappears each year from national revenue?
Who ordered the grenade attack,which killed 16 civilian lives and almost kill Sam Rainsy?
Who gave land to Hanoi to encroach? Has Hun got any right to sign to change Khmer border with Hanoi as a result we lost so much land,sea and islands?
Why did Hun breaks all the peace accord signed in Paris in 1991?

True Khmer

phumarinkeo said...

បើលោកសម រង្ស៉ីពិតជាកូនខ្មែរហើយមាន
ថ្លើមជាអ្នកស្រឡាញ់ជាតិនិងរក្សាកត្តិតយសឲ្យចំ
ជាកូនពិតបា្រកដ សុំកុំធ្វើការចចារឬសម្រប
សម្រួលជាមួយពពួកអតិតមេឃាតករប្រជាជនខ្មែរ
ឲ្យសោះ។ព្រោះពាក្យពេជន៍សុំឲ្យមានការសម្រប
សម្រួលគឺជាសម្លេងសត្វឆ្កែ(ផៃ ស៊ីផាន)មួយ
ក្បាលដែលបានព្រួស នៅក្នុងបទសម្ភាសជាមួយ
វិទ្យុអាស៊ីសេរីកាលពីថ្ងៃអង្គារ​ទី៩​ ឆ្នាំ២៩១៣។
ហើយបើចង់ធ្វើការសម្របសម្រួលលុះត្រាតែលិខិតពីមេបក្សប្រជាជនទាំងបី(ជា​ ស៊ីម ហេង សំរិន
នឹងហ៊ុន សែន) ទើបសឺមបក្សសង្រ្គោះជាតិធ្វើការ
ពិចារណា៕
SD,Ca,USA
កូនខ្មែរ