A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 13 July 2013

Foreign Minister Hor Namhong met U.S Chargé d’Affaires, Jeff Daigle, in a closed door meeting លោក ហោ ណាំហុង ជួប​ភារធារី​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា

No foreign pressure over opposition leader's pardon: Minister [But why only pardoned Sam Rainsy after the U.S congressional hearing which called for Hun Sen to step down and a cut to American aid?]
Give our kids a better deal
Cambodian Foreign Minister Hor Namhong is speaking to reporters after meeting with US deputy chief of mission Jeff Daigle 

PHNOM PENH (The Cambodia Herald) -- Cambodia’s Foreign Minister Hor Namhong on Saturday said that there was no foreign pressure placed on the government regarding the pardon of the opposition leader, but it was policy made by the CPP.

“The pardon for Sam Rainsy reflects the policy of the Cambodian People’s Party for national reconciliation”, he told reporters after meeting with US deputy chief of missions Jeff Daigle.

Namhong said the policy of Hun Sen’s CPP is committed to national reconciliation and unity. Now there's a royal pardon given to Sam Rainsy, moving the election to a more free and fair one.

“The CPP knew exactly what to do for the sake of national unity and a free, fair and democratic election," he said. “There was no need for intervention from any foreign country.”

Hor Namhong asked the U.S. government not to judge Cambodia based on the opposition party.

Sam Rainsy, head of Cambodia National Rescue Party, was granted a pardon Friday after Prime Minister Hun Sen sent a letter requesting for his pardon to King Norodom Sihamoni.


Rainsy, who had faced 11 years in jail after being convicted in absentia in 2009, said he would return to Cambodia next week to join his party’s campaign.

“I will arrive at Phnom Penh International Airport on Friday, July 19, 2013 at 9:05 in the morning”, he posted on his Facebook account.

The United State on Friday welcomed the royal amnesty.
- See more at: http://www.thecambodiaherald.com/cambodia/detail/1?page=11&token=NWU2OTFhMDYxZmE#sthash.TVFPuX1v.dpuf
ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង៖ "ការអនុញ្ញាតឲ្យលោក សម រង្ស៊ី វិលចូលស្រុក ដើម្បីបញ្ជាក់ពីលិទ្ធិប្រជាធិបតេយ្យ សេរី និងយុត្តិធម៌ នៃការបោះឆ្នោតថ្ងៃទី២៨ កក្កដា ហើយមិនមានគំនាបពីប្រទេសណាមួយឡើយ ធ្វើឡើងក្រោមគោលនយោបាយបង្រួបបង្រួមជាតិ"

Photo by DAP-NEWS
(ថ្ងៃទី 13 កក្កដា 2013,) | ដោយ: មុនីរាជ CEN

ភ្នំពេញ: លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​កម្ពុជា បាន​ទទួល​ជួប​លោក​ភារធារី​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា លោក Jeff Daigle (pictured) នា​ព្រឹក​ម៉ោង ១០ ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៣ នៅ​ទីស្តីការ​ក្រសួងការបរទេស ក្នុង​រាជធានី​ភ្នំពេញ​។ នៅពេល​កិច្ចប្រជុំ​បិទ​បញ្ចប់ នឹង​មាន​សន្និសីទ​កាសែត​។​

​ កិច្ចប្រជុំ​ដោយ​បិទទ្វារ​នោះ បាន​ធ្វើឡើង បន្ទាប់ពី​សមាជិក​សភា​អាមេរិក បាន​បើក​កិច្ចប្រជុំ ហើយ​ស្នើឲ្យ​រដ្ឋាភិបាល​អាមេរិក កាត់​ជំនួយ​ដល់​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​កម្ពុជា គោរព​សិទ្ធិមនុស្ស និង​ជាពិសេស​គឺ​ត្រូវ​អនុញ្ញាតឲ្យ​លោក​សមរង្ស៊ី វិលត្រឡប់​មក​កម្ពុជា​វិញ ដោយ​មិន​មាន​ការចាប់ខ្លួន​។​



​កិច្ចប្រជុំ​រវាង​ប្រមុខ​ការទូត​ កម្ពុជា និង​អ្នកការទូត​អាមេរិក នៅ​ព្រឹក​នេះ ក៏​បាន​ធ្វើឡើង តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក​សម​រង្ស៊ី ត្រូវបាន​ព្រះមហាក្សត្រ ព្រះរាជ​ប្រទាន​ការ​លើក​លែង​ទោស តាម​សំណើ​របស់​សម្តេច​ហ៊ុន​សែន កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៣៕​
- See more at: http://www.cen.com.kh/localnews/show_detail/19?token=NDdlODBiMD#sthash.phuWciwT.dpuf
ហោណាំហុងៈ ការអនុញ្ញាត ឲ្យលោកសម រង្ស៊ី ចូលស្រុកវិញ គឺគ្មានសម្ពាធពី ខាងក្រៅឡើយ Saturday, 13 July 2013 11:04
ដោយៈ ដើមអម្ពិល (DAP)-ID: 010

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស កម្ពុជា លោកហោ ណាំហុង បានមានប្រសាសន៍ ប្រាប់ដល់អ្នកសារព័ត៌មានថា ការអនុញ្ញាត ឲ្យលោក សម រង្ស៊ី ចូលស្រុកវិញគឺគ្មានគំនាបពីបរទេសឡើយ ផ្ទុយ ទៅវិញគឺដើម្បីបញ្ជាក់អំពីសេរីភាពយុត្តិធម៌ និតតម្លាភាពក្នុងកំឡុងពេលបោះឆ្នោត នៅកម្ពុជាដែលនឹងប្រព្រឹត្ត ឡើងនាថ្ងៃទី២៨ ខែកក្កដា តែប៉ុណ្ណោះ។
ការថ្លែងបែបនេះរបស់លោក ឧបនាយករដ្ឋមន្រ្តី គឺបន្ទាប់ពីកិច្ចជំនួបដោយបិទទ្វារជាមួយនឹង ភារៈធារីស្ថានទូត អាមេរិកប្រចាំនៅកម្ពុជាលោក Jeff Daigleនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៣នៅទីស្តីការក្រសួងការបរទេស កម្ពុជា។
លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង បានមានប្រសាសន៍បញ្ជាក់ថា" នេះមិនមែនលើកទីមួយទេ ដែលសម្តេច បានស្នើរឲ្យព្រះមហាក្សត្រលើកលែងទោស ឯកឧត្តមសម រង្ស៊ី ប្រការនេះគឺបញ្ជាក់ចង់ឲ្យឃើញ នៅនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសរបស់សម្តេចតេជោ ហ៊ុន សែនចំពោះការបង្រួបបង្រួមជាតិ.....។ ជាពិសេសក្នុងពេលឥឡូវនេះការលើកលែងទោស ឯកឧត្តម សម រង្ស៊ី ដើម្បីឈានដល់ការបោះឆ្នោត ដោយសេរី ត្រឹមត្រូវនិងប្រជាធិបតេយ្យ។ នេះគឺជាការប្តេជ្ញាចិត្តរបស់សម្តេចតេជោ ហ៊ុន សែន"។
ជាមួយគ្នានោះដែរលោក ឧបនាយករដ្ឋមន្រ្តីហោ ណាំហុងបានមានប្រសាសន៍បន្តទៀតថា ក្នុងកិច្ចជំនួបនោះ លោកក៏បានថ្លែងទៅកាន់លោក Jeff Daigleផងដែរថា ការធ្វើឲ្យប្រទេស កម្ពុជាមានសេរីយុត្តិធម៌ត្រឹមត្រូវ ក្នុង កំឡុងពេលបោះឆ្នោតគឺមិនមែនមានការគំរាមកំហែង ពីរបរទេសនោះ គឺប្រទេសកម្ពុជាបានធ្វើដោយខ្លួនឯង ហើយលោក ក៏អំពាវនាវដល់រដ្ឋាភិបាលអាម៉េរិក ផងដែរ កុំឲ្យមើលប្រទេសកម្ពុជា តាមរយៈសារព័ត៌មានប្រឆាំង និងតាមរយៈគណបក្សប្រឆាំង។
ទាក់ទងនឹងការលើកលែងទោស ដល់លោក សម រង្ស៊ីនេះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏បានមាន ប្រសាសន៍ផងដែរថា ក្រសួងការបរទេសអាម៉េរិក បានស្វាគមន៍ដោយថា ប្រការនេះ គឺជាការបញ្ជាក់ របស់កម្ពុជា ដើម្បីគោរពលទ្ធិប្រជាធិបតេយ្យនោះ។
ប្រភពព័ត៌មានពីមន្រ្តីគណបក្សសង្រ្គោះជាតិ បានបង្ហើបប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា នៅ ល្ងាចថ្ងៃ សៅរ៍នេះ នឹងមានការជួបប្រជុំថ្នាក់ដឹកនាំ ដើម្បីកំណត់ពីចំនួនអ្នកចូលរួមទៅទទួលលោក សម រង្ស៊ី ក្រោយពីលោក បានប្រកាស នៅថ្ងៃព្រឹកថ្ងៃទី១៣ ខែ កក្កដា នេះ តាមរយៈបណ្តាញសង្គមរបស់លោកថា លោក នឹងមកប្រទេសកម្ពុជាវិញ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣នេះតាមជើងយន្តហោះ ថៃអ៊ែវេ។
លោក សម រង្ស៊ី ត្រូវបានព្រះមហាក្សត្រខ្មែរ គឺសម្តេចព្រះបាទនរោត្តម សីហមុនី ឡាយព្រះហស្ថលេខាលើកលែងទោស កាលពីថ្ងៃទី១២កក្កដា បន្ទាប់ពីមានការស្នើសុំពីសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

No comments: