A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 29 July 2013

A monk arrested in the Stung Meanchey riot went missing ព្រះសង្ឃ១ អង្គត្រូវបានបាត់ខ្លួន ក្នុងព្រឹត្តិការណ៍ ហិង្សា នៅខាងមុខវត្តស្ទឹងមានជ័យ

 
http://www.pagekhmer.com

រាជធានីភ្នំពេញ ៖ ព្រះតេជគុណ សេក សំអាត ព្រះសង្ឃ គង់នៅវត្តស្ទឹងមានជ័យ បានឲ្យដឹងថា ព្រះសង្ឃវ័យ ២០វស្សា ម្នាក់  ដែលត្រូវបានឃាត់ខ្លួន ដោយក្រុមសមត្ថកិច្ចនគរបាលពីថ្ងៃ អាទិត្យ ទី ២៨ ខែ កក្កដា ២០១៣ ដែលជាប់ពាក់ពន្ធក្នុងអំពើហិង្សា ដែលនំាំដល់ការ ដុតបំផ្លាញ រថយន្ត២ គ្រឿង របស់កងរាជអាវុធហត្ថនោះ  ត្រូវ​បានបាត់ខ្លួន ហើយឥឡូវនេះ គេពុំបានដឹងថា តើព្រះអង្គសង្ឃនោះ ត្រូវបានគេនាំខ្លួន យកទៅទុកទីណាឡើយ។

ព្រះតេជគុណ សេក សំអាត បានមានដីកានបន្តថា ចំណែកឯ ​ព្រះសង្ឃ១អង្គ ទៀត  ដែលត្រូវបានគេវាយ ( ជនជាតិវៀតណាមវាយ) នោះ ឥឡូវនេះ បានគេច ខ្លួន ទៅស្នាក់នៅជាមួយសាច់ញាតិ នៅឯខេត្តកំពត។

គួរបញ្ជាក់ថា   កាលពីព្រឹក ថ្ងៃ ទី ២៨ ខែ កក្កដា ២០១៣ កន្លងទៅនេះ មានបាតុភាព អំពើហិង្សា ១ បានកើតមានឡើង រវាងអ្នកបោះឆ្នោត ដែលគាំទ្រ គណបក្សប្រឆាំង ជាមួយមន្ដ្រី គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតនៅការិយាល័យបឋម សិក្សាស្ទឹងមានជ័យ ប៉ុន្ដែត្រូវ បាន កម្លាំងនគរបាលនិងសមត្ថកិច្ចជាច្រើននាក់ ទៅជួយអន្ដរាគមន៍ ដោយនាំមន្ដ្រី គ .ជ.ប ចេញពីការិយាល័យ រហូតដល់មានការផ្ទុះ អាវុធ ដើម្បីបំបែកក្រុមមនុស្ស  ក្នុងព្រឹតិ្តការណ៍នោះ ។ ក្រុមពលរដ្ឋជាច្រើនទាំងនោះ បានផ្ទុះកំហឹងរហូតដល់ការដុតបំផ្លាញ រថយន្តអាវុធហត្ថរបស់ខណ្ឌទួលគោកចំនួន២គ្រឿង បណ្ដាលអោយឆេះគ្មានសល់ ។

គេនៅមិនទាន់ដឹងច្បាស់ថាតើអាជ្ញាធរបានឃាត់ខ្លួនព្រះសង្ឈរូបនោះមែនដែររឺអត់ទេ ហើយបានបាត់ខ្លួននោះពិតមែនដែររឺយ៉ាងណានោះដែរ ។

នាយនគរបាល១រូបមិនអាចសុំការបភ្លឺបនែ្ថមជុំវិញព័ត៍មាននេះបានទេ ដោយឆ្លើយតបប្រាប់ khmeronlinenewsថាជាប់រវល់ហើយក៏បិទទូរស័ព្ទតែម្តង ៕

ប្រភព ៖ khmeronlinenews

4 comments:

Anonymous said...

Any investigation on this matter?

Anonymous said...

ខ្មែរក្រកឡើងរួបរួមគ្នាហើយទៅសួរ សមត្ថកិច្ចនគរបាលថាយកលោកទៅណា? មិនត្រូវប្រងើយនឹងរឿងនេះទេ រូបមសមត្ថកិច្ចនគរបាល២នាក់នៅក្នុងរូបថតនេះ គឺជាយួនពឹតម៊េនដែលមកបង្ក្រាបទៅលើប្រជាពលរដ្ធខ្មែរនៅស្រុកខ្មែរ យើងត្រូវប្រាប់វាអោយត្រឡមទៅស្រុកយួនវិញទៅ មុននិងខ្មែរចាប់ងើបដេញវា៕

Anonymous said...

I would like to urge CNRP to demand the release of the monk,who had been arrested by the police. We must protect each other,otherwise our people will lose moral to support the CNRP.
We are not fighting just the vote result alone,but the value of individual life of our supporter must be protected.We must urge people and using this case as our cause for change as our anger to push our movement. We can't live in fear as in the old culture of ignoring our people's plight.We must be together in this battle.

Please take this case to the police and demand from them to release the monk immediately or face million of people coming out on the street to protest.

The monk is our true blood.his life is our life.His suffering is our suffering.

True Khmer

Anonymous said...

ឃើញទេ នេះគឺជាភាពអយុត្តិធមមួយទៀតហើយ ដែលចាប់លោកសង្ឃទៅដោយសាររឿងយុវជនខឹងដុតឡាន២គ្រឿងរបស់ប៉េអិម ចំណែកពូកវាវិញ ធ្វើអំពើមិនត្រឹមត្រូវទៅលើគេ ឲ្យគេឈឺចាប់ខ្លោចផ្សារ មិនគិតទេ ខ្មែរទាំងអស់ក្រកឡើងរួបរួម​គ្នា ហើយប្រាប់វាឲ្យលែងលោកសង្ឃអងនេះភ្លាម ហើយយើងជាឈាមខ្មែរត្រូវ រៀបចំគ្រោងវិធីសាស្ត្រដើម្បីបង្ហាយថា យើងរួមគ្នាតែថ្លុងមួយ ហើយមិនឲ្យអ្នកណាម្នាក់មកប៉ះពល់យើងបានឡើយ៕