A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 21 July 2013

50 of the CPP's election campaigners injured after falling from a pick up truck អ្នក​ហែ​បក្ស​ប្រជាជន​​ជាង​៥០​នាក់​របួស​ដោយសារ​ធ្លាក់​ពី​លើ​រថយន្ត

ដោយ វោហារ ជាតិ RFA
2013-07-21
 
សមាជិក​គណបក្ស​ប្រជាជន​​ប្រមាណ ៥០​នាក់ របួសស្រាល និង ៥​នាក់​ទៀត​របួស​ធ្ងន់ ដោយសារ​​ធ្លាក់​​ពី​លើ​រថយន្ត​កំពុង​​ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​២១ កក្កដា នៅ​ម្ដុំ​ភូមិ​គូហ៊ី ឃុំ​រកាកោង​១ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល។
មេ​ឃុំ​រការកោង១ លោក ម៉ែន ស៊ុំ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ កក្កដា ថា គ្រោះ​ថ្នាក់​នោះ បណ្ដាល​មក​​ពី​រថយន្ត​ហែ​ក្បួន​បើក​​ចំ​ដី​ផុង ហើយ​ស្រុត​កង់​ទៅ​ម្ខាង​បណ្ដាល​ឲ្យ​សាជិក​​ហែ​ក្បួន​កំពុង​ជិះ​លើ​ឡាន​កូរ៉េ ​អត់​ដំបូល ​​ធ្លាក់​មក​ដី​​ដោយ​មិន​ដឹង​ខ្លួន។
លោក​ថា អ្នក​របួសស្រាល​​ត្រូវ​បាន​គេ​បញ្ជូន​មក​ព្យបាល​នៅ​​មន្ទីរពេទ្យ​បង្អែក​ រកាកោង ក្បែរ​នោះ ហើយ​អ្នក​របួស​ធ្ងន់​ប្រហែល ៥​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​មក​សង្រ្គោះ​បន្ទាន់ នៅ​​មន្ទីរពេទ្យ​កាល់ម៉ែត​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

These 50 CPP pigs were loaded onto one truck. They deserved to be treated like animals as were loaded onto a truck with no brain.

This is what happened when the party they vote for wants them to live dirt poor.