A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 9 June 2013

US voices concern over Cambodia assembly expulsions អាមេរិក​បារម្ភ​ពី​បញ្ហា​ដក​តំណែង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង

A Cambodian officer watches a live feed video in the press room at the National Assembly in Phnom Penh on June 7, 2013. Cambodia on June 7 banned the denial of atrocities committed by the Khmer Rouge regime with a new law, a move the opposition claims is a political attack weeks ahead of national polls.

WASHINGTON - The United States said Saturday it was "deeply concerned" by reports that opposition lawmakers have been expelled from Cambodia's national assembly.
"Such a decision starkly contradicts the spirit of a healthy democratic process," State Department spokesperson Jen Psaki said.
On Wednesday, the 28 lawmakers belonging to Cambodia's two only opposition parties were told they were no longer valid members of parliament by a permanent parliamentary committee made up of ruling party members.
The committee said it was taking the step as the parties had joined to form a new opposition organization ahead of July elections and were therefore not eligible to remain as MPs.
Opposition lawmakers rejected the move and said parliament itself was rendered invalid by telling them they were no longer MPs.
Parliament is currently not in session as it takes a break before the July 28 polls.
Saying the United States was "deeply concerned" by the reports, Psaki called on assembly leaders "to allow all elected members to fulfill their commitment to serve the Cambodian people."
"We strongly support a political process that includes the full participation of all political parties on a level playing field," she said in a statement.
"Stripping the salaries and parliamentary status of opposition party legislators deprives the Cambodian people of their voice and hurts the democratic process in Cambodia.
"Full participation of all elected representatives is essential to the democratic process," Psaki added.

ដោយ ឡេង ម៉ាលី RFA
2013-06-09
 
ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​មួយ កាល​ពី​ថ្ងៃ​សៅរ៍ ទី​៨ មិថុនា សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​គណៈកម្មាធិការ​រដ្ឋសភា​ កម្ពុជា ដែល​មាន​សមាជិក​ទាំង​អស់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​ជា​បក្ស​​កាន់​អំណាច​នោះ បណ្ដេញ​សមាជិក​សភា​បក្ស​ប្រឆាំង​ពី​រដ្ឋ​សភា។ ការ​សម្រេច​បែប​នេះ​ត្រូវ​បាន​គេ​មើល​ថា ជា​ការ​ផ្ទុយ​នឹង​ស្មារតី​នៃ​ដំណើរការ​ល្អ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។

សេចក្ដី​ថ្លែងការណ៍​នេះ បន្ត​ថា សហរដ្ឋ​អាមេរិក​គាំទ្រ​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ដំណើរការ​នយោបាយ​មួយ ដែល​ឱ្យ​មាន​ការ​ចូលរួម​យ៉ាង​ពេញលេញ​ពី​គ្រប់​គណបក្ស​នយោបាយ ក្នុង​ការ​បំពេញ​ការងារ​នៅ​គ្រប់​លំដាប់​ថ្នាក់។ ការ​កាត់​ប្រាក់​ខែ និង​ដក​ហូត​ឋានៈ​តំណាង​រាស្ត្រ​របស់​សមាជិក​សភា​ពី​គណបក្ស​ប្រឆាំង គឺ​ជា​ការ​ដក​ហូត​សំឡេង​ពលរដ្ឋ​កម្ពុជា និង​បង្ក​ការ​ខូចខាត​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ការ​ចូលរួម​របស់​តំណាង​រាស្ត្រ​ទាំង​អស់ គឺ​មាន​សារសំខាន់​ណាស់ ចំពោះ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ។
សហរដ្ឋ​អាមេរិក​ទទូច​ដល់​ប្រធាន​រដ្ឋសភា ឱ្យ​អនុញ្ញាត​ឱ្យ​សមាជិក​ជាប់​ឆ្នោត​ទាំង​អស់ បាន​បំពេញ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​បម្រើ​ពលរដ្ឋ​កម្ពុជា។
ទាក់ទង​នឹង​សេចក្ដី​ថ្លែងការណ៍​នេះ មន្ត្រី​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន ប្រសាសន៍​ថា លោក​មិន​ទាន់​ឆ្លើយ​តប​អ្វី​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​៩ ខែ​មិថុនា៖ «ស្អែក​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ម៉ោង ៩ នៅ​រដ្ឋ​សភា ជុំវិញ​ការងារ​ទាំង​អស់​នៅ​រដ្ឋសភា ក្នុង​នោះ​មាន​រឿង​ហ្នឹង​មួយ​ដែរ។ បើ​ចង់​ដឹង​ទៅ​ទី​នោះ​ទៅ សួរ​ទៅ ឱ្យ​គេ​ស្ដាប់​ទាំង​អស់​គ្នា​ផង។ ស្អែក​ម៉ោង ៩​ព្រឹក»
គណៈកម្មាធិការ​រដ្ឋសភា បាន​ដក​ឋានៈ​ជា​សមាជិក​សភា​របស់​សមាជិក​គណបក្ស​ប្រឆាំង​ពីរ គឺ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ចំនួន ២៨​រូប កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​នេះ បន្ទាប់​ពី​បក្ស​ទាំង​ពីរ​រួបរួម​គ្នា​ជា​បក្ស​តែ​មួយ គឺ​គណបក្ស​ សង្គ្រោះ​ជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: