A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 5 June 2013

The United States stresses about military alliance with Cambodia អាមេរិកបញ្ជាក់ អំពីសម្ព័ន្ធភាព ផ្នែកយោធា ជាមួយកម្ពុជា

By Willaim E. Todd, U.S ambassador to Cambodia

-ដោយៈ William E. Todd (ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា )
ភ្នំពេញ៖ នៅថ្ងៃសៅរ៍នេះ ខ្ញុំបានវិលត្រឡប់ មកដល់ប្រទេសកម្ពុជា ពីដំណើរទស្សនកិច្ចមួយ ទៅកាន់រដ្ឋហាវ៉ៃ ដើម្បីជួបជាមួយតំណាង យោធាជាន់ ខ្ពស់របស់សហរដ្ឋអាម៉េរិក និងជាមួយនឹង សហរដ្ឋអាម៉េរិក ប្រចាំនៅតំបន់ ប៉ាស៊ីហ្វិក (PACOM) ដើម្បីពិភាក្សាអំពីការចូលរួម ផ្នែកយោធារបស់យើងជាមួយ ប្រទេសកម្ពុជា ។
ការបង្រួបបង្រួម ភូមិសាស្រ្តនៃសហរដ្ឋ អាមេរិកចំពោះកងទ័ព, PACOM គ្របដណ្តប់ពាក់កណ្តាល នៃផ្ទៃផែនដី ដែលលាតសន្ធឹង ពីឆ្នេរសមុទ្រខាងលិច របស់សហរដ្ឋអាម៉េរិក ទៅនឹងព្រំដែន ភាគខាងលិចនៃ ប្រទេសឥណ្ឌា និងពីអង់តាក់ទិក ទៅប៉ូលខាងជើង។
មេបញ្ជាការ PACOM លោក Samuel Locklear និងមេបញ្ជាការរបស់សហរដ្ឋ អាមេរិក ជាច្រើននាក់ទៀត ដែលខ្ញុំ បានជួប បានពិភាក្សាពីការប្តេជ្ញាចិត្ត របស់ប្រទេសអាម៉េរិក ក្នុងការធ្វើការជាមួយ កងយោធពលខេមរភូមិន្ទ ដើម្បីលើកកម្ពស់និង វិជ្ជាជីវៈនៃយោធា របស់ប្រទេសកម្ពុជា។
ជាវិធានមួយដ៏សំខាន់ ការដែលយើងភ្ជាប់គ្នា តាមរយៈការ ធ្វើលំហាត់សមយុទ្ធ ដែលបានជួយប្រទេសកម្ពុជា ក្នុងការកសាងសមត្ថភាព បន្ថែមរបស់ខ្លួន ដើម្បីផ្តល់ជំនួយផ្នែកមនុស្សធម៌ លើកកម្ពស់ការថែរក្សា សន្តិភាព សន្តិសុខដែនសមុទ្រ ការបង្កើន និងពង្រីកយុទ្ធសាស្រ្ត ប្រឆាំងភេរវកម្មរបស់ខ្លួន។ សមយុទ្ធ ឆ្មាំអង្គរឆ្នាំ២០១៣ ដែលយើងបានធ្វើ នៅក្នុងខែឧសភានេះ គឺជាគ្រាន់តែជាលំហាត់សមយុទ្ធ មួយប៉ុណ្ណោះ។

ព្រឹត្តិការណ៍បណ្តុះបណ្តាល រយៈពេលពីរសប្តាហ៍ បាននាំយកមករួមគ្នា រវាងកងទ័ពសហរដ្ឋអាម៉េរិក និងប្រទេស កម្ពុជា នាខេត្តកំពង់ស្ពឺ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល សម្រាប់កងកម្លាំងថែរក្សា សន្តិភាពពហុសាសន៍ ក្នុង គោលបំណងដើម្បីរៀបចំឲ្យប្រទេសយើងទាំងពីរ ក្នុងការឆ្លើយតប ទៅនឹងគ្រោះមហន្តរាយធម្មជាតិ តួយ៉ាង គ្រោះទឹកជំនន់ ការគំរាមកំហែងផ្សេង នៅតាម ព្រំដែន។ ករធ្វើសមយុទ្ធ ក្នុងឆ្នាំនេះ បានផ្តោតទៅលើការ ថែរក្សា សន្តិភាព ប្រតិបត្តិការមនុស្សធម៌និង ការពង្រឹងទំនាក់ទំនង រវាងទ័ពពីរ របស់យើង ។
អំឡុងបើកពិធីសមយុទ្ធនោះផងដែរ ទាហានកម្ពុជា-អាម៉េរិក ប្រមាណ ១៥០នាក់ បានបរិច្ចាកឈាម ដើម្បីបង្កើន ឈាម នៅក្នុងឃ្លាំងស្តុកឈាម របស់កម្ពុជា ។
គោល នយោបាយរបស់លោកប្រធានាធិបតីអូបាម៉ា ឱ្យមាន "តុល្យភាព" ឆ្ពោះទៅរកតំបន់អាស៊ី ហើយហុចផល កាន់តែមានភាពជ្រាលជ្រៅ ជាមួយនឹងបណ្តាញទំនាក់ទំនង របស់ពួកយើងនៃការសម្ព័ន្ធ មិត្តអាស៊ីនិង ការពង្រឹង កិច្ចសហប្រតិបត្តិការ ជាមួយដៃគូរបស់យើង ។ ការអនុវត្តទំនាក់ទំនងទាំងនេះ គឺមានសារៈសំខាន់ ក្នុងការជួយ យើងទាំងអស់គ្នា ឆ្លើយតបទៅ នឹងវិបត្តិក្នុងតំបន់ ថាតើវា ត្រូវបានជន់លិច នៅក្នុងប្រទេសកម្ពុជា ឬរលកយក្ស ស៊ូណាមិ ឆ្នេរនៃប្រទេសជប៉ុននោះ។ សហរដ្ឋ អាមេរិក និងប្រទេសកម្ពុជា កំពុងប្រកៀកស្មាគ្នា ដើម្បី ការពារ និងលើកកម្ពស់ សន្តិភាព ភាពរុងរឿង និងសន្តិសុខ នៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក ៕

No comments: