A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 16 June 2013

Sam Rainsy-Kem Sokha to meet in Japan to discuss whether to boycott or participate in the election លោក សម រង្ស៊ី​-​កឹម សុខា ជួប​គ្នា​នៅ​ជប៉ុន សម្រេច​ពី​ការចូលរួម​បោះឆ្នោត ឬ​មិន​ចូល​បោះឆ្នោត


(ថ្ងៃទី 16 មិថុនា 2013,) | ដោយ: មុនីរាជ CEN
Read in English here.

ភ្នំពេញ: គណបក្ស សង្គ្រោះ​ជាតិ ដែល​កើតចេញ​ពី​ការបង្រួបបង្រួម​រវាង​គណបក្សប្រឆាំង សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស កំពុងតែ​ធ្វើ​ការពិចារណា​ថា តើ​គួរ​ចូលរួម​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥  ដែល​នឹង​ប្រព្រឹត្តទៅ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ឬ​មិន​ចូល​។ ប៉ុន្តែ​ការសម្រេច​ជា​ផ្លូវការ​យ៉ាងណា​នោះ នៅ​មិនទាន់​ដឹង​ទេ ដោយ​រង់ចាំ​ការសម្រេច​ជា​ចុងក្រោយ​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅក្នុង​ជំនួប​នា​ប្រទេស​ជប៉ុន​។ នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹង​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស សង្គ្រោះ​ជាតិ បាន​ប្រាប​គេហទំព័រ CEN​។​

​មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង បានបញ្ជាក់​ថា គណបក្ស សង្គ្រោះ​ជាតិ កំពុងតែ​គិតពិចារណា​អំពី​ការចូលរួម​បោះឆ្នោត ឬ​មិន​ចូលរួម​ការបោះឆ្នោត ប៉ុន្តែ​នៅ​មិនទាន់​មាន​សេចក្តីសម្រេច​អ្វី​នូវឡើយ​ទេ មកដល់ពេលនេះ​។

​ ទាក់ទង​បញ្ហា​នេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស សង្គ្រោះ​ជាតិ បាន​ធ្វើដំណើរ​ទាំងយប់ ចាកចេញ​ពី​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន កាលពី​យប់​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៣ ដើម្បី​ជួប​ជាមួយ​សមាជិក សមាជិកា​គណបក្ស សង្គ្រោះ​ជាតិ នៅ​ទីនោះ​។

​លោក កឹម សុខា ក៏​នឹង​ជជែក​ពិភាក្សា​គ្នា​ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ នៅ​ប្រទេស​ជប៉ុន​ផងដែរ ថា​តើ​ត្រូវ​ធ្វើ​យ៉ាងម៉េច ទាក់ទង​ការបោះឆ្នោត នាពេល​ខាងមុខ​នេះ​? ពោល​គឺ​ថា​តើ​បក្សប្រឆាំង​ចូលរួម ឬ​មិន​ចូលរួម​ការបោះឆ្នោត នា​ខែ​កក្កដា​?



​ការពិចារណា​របស់​ បក្សប្រឆាំង ចំពោះ​ការបោះឆ្នោត​ជាតិ នា​ខែ​កក្កដា ដោយសារ​តែ​បក្សប្រឆាំង សំអាងថា មកដល់ពេលនេះ គណបក្សកាន់អំណាច បង្ក​ការលំបាក​ដល់​ខ្លួន ដូចជា មាន​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ការរារាំង អុកឡុក​រំខាន​វេទិកា​ជួបជុំ​តាម​មូលដ្ឋាន​របស់​លោក កឹម​សុខា និង​ពាក្យបណ្តឹង​ប្រឆាំង​លោក ដែល​ត្រូវបាន​លោក ជុំ ម៉ី និង​ជនរងគ្រោះ ក្នុង​របប​ខ្មែរក្រហម ដាក់​ទៅ​កាន់​តុលាការ ជាដើម​។​

​យ៉ាងណាក៏ដោយ គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល តាមរយៈ​លោក ផៃ ស៊ីផា​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ច្រាន​ចោល​ការចោទប្រកាន់រ​បស់​បក្សប្រឆាំង ហើយ​ថា បាតុកម្ម​ប្រឆាំង​លោក កឹម សុខា គឺជា​ឆន្ទៈ​របស់​មហាជន ចំពោះ​អ្វី​ដែល​លោក កឹម សុខា និយាយថា ទួលស្លែង ជា​គុក​សិប្ប​និម្មិត្ត​។​

​សម្តេច ហ៊ុន សែន ក៏​បាន​ប្រកាស​អំពាវនាវ​ដល់​មហាជន និង​លោក ជុំ ម៉ី ឲ្យ​ផ្អាក​បាតុកម្ម​មួយអន្លើ​សិន ដើម្បី​ឲ្យ​បរិយាកាស​ល្អ​ប្រសើរ នៅ​មុន​ការបោះឆ្នោត​ជាតិ នា​ថ្ងៃ​ទី​២៨​កក្កដា ឆ្នាំ​២០១៣៕​
- See more at: http://www.cen.com.kh/localnews/show_detail/19?token=NTJhYmRjZj#sthash.HkqvpBIb.dpuf

6 comments:

Anonymous said...

You two will lose anyway. Just give up and save your face. Then you can blame on election fraud.

Anonymous said...

They should call themselves the National Loser Party.

Anonymous said...

Funny how the election is in Cambodia, yet they ran their campaign in foreign countries, what a bunch of clowns.

Anonymous said...

These two leaders deserve to lead Cambodia because they are competent, not corrupt, but Hun sen will cheat to win.
Hun Sen is the most corrupt, dictatorial and incompetent leaders Cambodia has ever had, after Pol Pot.

Anonymous said...

Rainsy and Kem Sokha are clean, non-corrupt and competent so they deserve to win. The CPP (Cheating/Crooked People's Party) and Hun Sen deserve to lose because they are corrupt, incompetent and the destroyers of Cambodia. They ruled too long and has destroyed Cambodia enough so deserved to be voted out of power.

Anonymous said...


Please verify the following news saying that Kem Sokha met Sam Rainsy in Japan.
http://www.cen.com.kh/localnews/details_more/19?token=NTJhYmRjZj

In fact, they didn't. How can Sam Rainsy come to Japan and make video conference at the same day from Paris? This is absurd.
http://www.cen.com.kh/localnews/details_more/19?token=M2JlNDJmYj

Only Kem Sokha, Son Chay and Om Leang District Chief (lady) came to Japan.

The photo is damn lie.