A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 20 June 2013

Sam Rainsy: Cambodia needs a prime minister who is an econmoist សម រង្ស៊ីៈ ប្រទេសកម្ពុជាចាំបាច់ត្រូវតែមាននាយករដ្ឋមន្ត្រី ដែលយល់អំពីចរន្តសេដ្ឋកិច្ច

“អតិផរណាហក់ឡើងស្ទើររាល់ថ្ងៃដោយគ្មានការទប់ស្កាត់។ តម្លៃទំនិញសព្វសារពើលើទីផ្សារ ចាប់តាំងពីអគ្គិសនីរហូតដល់អាហារជាមូលដ្ឋាន (ដូចជាអង្ករ បន្លែ ត្រី សាច់ជាដើម) ឡើងថ្លៃឥតឈប់ឈរ តែប្រាក់ចំណូលរបស់ប្រជាពលរដ្ឋខ្មែរវិញ ស្ទុះឡើងមិនដែលទាន់ទំនិញសោះ។ ប្រទេសកម្ពុជាយើងចាំបាច់ត្រូវតែមាននាយករដ្ឋមន្ត្រីមួយរូប ដែលយល់អំពីចរន្តសេដ្ឋកិច្ច។” អនុសាសន៍ទាំងនេះត្រូវបានផ្សព្វផ្សាយលើទំព័របណ្តាញសង្គម (Facebook) ផ្លូវការរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ។
លោក សម រង្ស៊ី បានបន្ថែមថា លោកជឿថា បទពិសោធន៍របស់លោក ជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលធ្លាប់បានបញ្ចុះតម្លៃទំនិញ និងតម្លើងប្រាក់ខែជូនមន្ត្រីរាជការកាលពីអាណត្តិទី១ បូកផ្សំជាមួយចំណេះដឹង និងជំនាញរបស់លោក លើវិស័យសេដ្ឋកិច្ចបានមកពីការសិក្សា និងធ្វើការក្នុងប្រព័ន្ធហិរញ្ញវត្ថុនៅប្រទេសបារាំង, ទាំងអស់នេះនឹងផ្តល់សមត្ថភាពគ្រប់គ្រាន់ឲ្យរូបលោក អាចដោះស្រាយបញ្ហាជីវភាពរស់នៅ របស់ប្រជារាស្ត្រខ្មែរ នៅពេលនេះបាន ៕

No comments: