A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 26 June 2013

Sacked casino workers stage fresh protest in Cambodia (two protesters injured in the protest​ បុគ្គលិក​ស្ត្រី​ណាហ្គាវើល​២​នាក់​រង​របួស​ពេល​បាតុកម្ម) [Why Naga World casino dare to sack more than 400 workers? Because it was co-owned by Prime Minister Hun Sen, Deputy PM Sok An and ex-Police Commissioner Hok Lundy] [ហេតុអ្វីបានជាកាស៊ីណូណាហ្កាវើលហ៊ានបណ្តេញបុគ្គលឹកជាង ៤០០? គឺដោយសារតែនាយករដ្ឋមន្ត្រី ហ៊ុន សែន ឧបនាយករដ្ឋមន្ត្រី សុខ អាន និងអតីតអគ្គស្នងការប៉ូលិស ហុក ឡុងឌី មានហ៊ុននៅក្នុងកាស៊ីណូនោះ]

Radio Australia

Hundreds of workers sacked by Cambodia's biggest casino have protested outside the premises demanding their reinstatement.
Naga World Hotel and Casino in Phnom Penh had fired or suspended four hundred staff for being on strike since June 13.
The workers were demanding better working conditions and a wage hike from 80 to 150 dollars a month.
Nay Vanda from local human rights group ADHOC is monitoring the rally in the capital.
Presenter: Richard Ewart
Speaker: Nay Vanda, from the Cambodian Human Rights and Development Association in Phnom Penh
ការ​ធ្វើ​បាតុកម្ម​អហិង្សា​របស់​បុគ្គលិក​ក្រុមហ៊ុន ណាហ្គាវើល (Naga World) បាន​អូស​បន្លាយ​ជាច្រើន​ថ្ងៃ​មក​ហើយ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ អាជ្ញា​កណ្ដាល និង​សុំ​ដំឡើង​ប្រាក់​ឈ្នួល​នោះ មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​មក​ទល់​ពេល​នេះ។
ដោយ ទីន ហ្សាការីយ៉ា RFA
2013-06-25
បុគ្គលិក ណាហ្គា​វើល តវ៉ា ៦១០
ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ពីរ​នាក់​ដែល​រង​របួស​ពេល​ប៉ះ​ ទង្គិច​គ្នា​រវាង​សន្តិសុខ និង​ក្រុម​បុគ្គលិក​ក្រុមហ៊ុន កាស៊ីណូ ណាហ្គាវើល (Naga World) នា​មុខ​ក្រុមហ៊ុន កាស៊ីណូ ណាហ្គាវើល នៅ​ថ្ងៃ​ទី២៥ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Mom Sophon
នៅ​ព្រឹក​ថ្ងៃ​ទី២៥ មិថុនា នេះ ការ​ធ្វើ​បាតុកម្ម​របស់​បុគ្គលិក​ក្រុមហ៊ុន ណាហ្គាវើល នេះ បាន​ផ្ទុះ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​ក្រុម​សន្តិសុខ បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​បុគ្គលិក​ជា​ស្ត្រី​ធ្វើ​ឲ្យ​រង​របួស​ចំនួន​ពីរ ​នាក់។
ស្ត្រី​ជា​បុគ្គលិក ណាហ្គាវើល ពីរ​នាក់ រង​របួស​ក្នុង​ចំណោម​បុគ្គលិក​រាប់​រយ​នាក់ ខណៈ​ធ្វើ​ការ​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​គោរព​សេចក្ដី​បង្គាប់​របស់​ក្រុម​ ប្រឹក្សា​អាជ្ញា​កណ្ដាល និង​សុំ​ដំឡើង​ប្រាក់​ឈ្នួល​នៅ​ថ្ងៃ​ទី២៥ មិថុនា។
ក្រុម​កម្មករ​បាន​អះអាង​ថា ក្រុម​សន្តិសុខ​ការពារ​ក្រុមហ៊ុន​ជាច្រើន​នាក់​បាន​យក​ដែក​ដាក់​របាំង​មិន​ ឲ្យ​បុគ្គលិក​ចូល​ទៅ​ក្នុង​អគារ​កាស៊ីណូ ណាហ្គាវើល នោះ រុញ​ទម្លាក់​សង្កត់​លើ​បុគ្គលិក​ខ្លះ​ត្រូវ​ក្បាល និង​ខ្លះ​ទៀត​លើ​ដង​ខ្លួន និង​ធ្វើ​ឲ្យ​របួស​ធ្ងន់​ពីរ​នាក់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​ភ្លាមៗ។
សេចក្ដី​សម្រេច និង​បង្គាប់​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល កាល​ពី​ឆ្នាំ​២០១០ បង្គាប់​ឲ្យ​និយោជក​សហការ និង​ផ្ដល់​លទ្ធភាព​ឲ្យ​សហជីព​បាន​រៀបចំ​ទី​កន្លែង​ប្រជុំ​របស់​ខ្លួន ដូច​ដែល​អនុវត្ត​កន្លង​មក និង​អនុញ្ញាត​ឲ្យ​ថ្នាក់​ដឹកនាំ​សហជីព​មាន​សិទ្ធិ​ចេញ​ចូល​ក្នុង​ក្រុមហ៊ុន ដើម្បី​បំពេញ​ភារកិច្ច​ទទួល​ខុស​ត្រូវ​ស្រប​តាម​អាណត្តិ​សហជីព​របស់​ខ្លួន។ បង្គាប់​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​បុគ្គលិក ៤​នាក់ ឲ្យ​ចូល​ធ្វើ​ការ​កន្លែង​ដើម​វិញ ចាប់​ពី​សេចក្ដី​បង្គាប់​នេះ​ចូល​ជា​ធរមាន និង​ផ្ដល់​ប្រាក់​រំឭក​ចាប់​ពី​ថ្ងៃ​បញ្ឈប់ រហូត​ដល់​ថ្ងៃ​ចូល​ធ្វើ​ការ​វិញ និង​សម្រេច​មោឃភាព​កិច្ច​ព្រមព្រៀង​ទទួល​យក​ប្រាក់​បំណាច់​កិច្ចសន្យា​ជា​ កញ្ចប់ ចុះ​ថ្ងៃ​ទី២៧ កុម្ភៈ ឆ្នាំ​២០០៩ និង​ថ្ងៃ​ទី២ ខែ​មីនា ឆ្នាំ​២០០៩។

អាជ្ញាធរក្រុងភ្នំពេញបង្រ្កាបការតវ៉ារបស់ បុគ្គលិកកាស៊ីណូ ណាហ្គាវើល កាលពីពេលកន្លងមក 

អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន ណាហ្គាវើល កញ្ញា ឈឹម ស៊ីថរ អះអាង​ថា បុគ្គលិក​ដែល​ធ្វើ​បាតុកម្ម​នេះ​មាន​ជាង ១​ពាន់​នាក់ ក្នុង​ចំណោម​បុគ្គលិក ណាហ្គាវើល ទាំងអស់​មាន​ជាង ៤៥.០០​នាក់។ កញ្ញា ឈឹម ស៊ីថរ បញ្ជាក់​ថា មូលហេតុ​ដែល​បុគ្គលិក​ទាំងអស់​នៅ​តែ​បន្ត​ធ្វើ​បាតុកម្ម​នេះ ដោយសារ​តែ​ខាង​និយោជក​មិន​ព្រម​ធ្វើ​តាម​សេចក្ដី​បង្គាប់​របស់​ក្រុម​ ប្រឹក្សា​អាជ្ញា​កណ្ដាល និង​ដំឡើង​ប្រាក់​ឈ្នួល​ជូន​បុគ្គលិក​ទាប​បំផុត ១៥០​ដុល្លារ​ក្នុង​មួយ​ខែ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អនុប្រធាន​ការិយាល័យ​វិវាទ​ការងារ​នៃ​នាយកដ្ឋាន​វិវាទ​ ការងារ ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក ហួន សឿ ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៥ មិថុនា។
ក្រៅ​ពី​ក្រុមហ៊ុន​មិន​គោរព​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​ កណ្ដាល​នោះ ក្រុម​បុគ្គលិក​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន ណាហ្គាវើល ថា​បាន​គាប​សង្កត់​បុគ្គលិក និង​រំលោភ​ច្បាប់​ការងារ​ជាដើម។
មេធាវី​តំណាង​ឲ្យ​ក្រុមហ៊ុន ណាហ្គាវើល មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​ទេ ដោយ​ប្រាប់​ថា គាត់​ជាប់​រវល់។
អនុប្រធាន​ផ្នែក​អង្កេត​សិទ្ធិ​មនុស្ស​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) និង​ជា​ជំនួយ​ការ​ផ្នែក​ច្បាប់ លោក ណៃ វ៉ង់ដា មាន​ប្រសាសន៍​ថា ប្រសិន​បើ​ក្រុមហ៊ុន ណាហ្គាវើល មិន​ទទួល​យក​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ទេ ក្រុមហ៊ុន​នេះ​គួរ​តែ​ប្ដឹង​ទៅ​តុលាការ តែ​បែរ​ជា​ក្រុមហ៊ុន​ប្រើ​អំណាច​របស់​ខ្លួន​បញ្ឈប់​បុគ្គលិក​ថែម​ទៀត។
សេចក្ដី​សម្រេច និង​បង្គាប់​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល កាល​ពី​ឆ្នាំ​២០១០ នោះ បាន​បញ្ជាក់​ថា សេចក្ដី​បង្គាប់​នេះ​នឹង​ក្លាយ​ជា​ស្ថាពរ បន្ទាប់​ពី​ថ្ងៃ​ជូន​ដំណឹង​អំពី​សេចក្ដី​បង្គាប់​ចំនួន ៨​ថ្ងៃ បើ​សិន​ជា​មិន​មាន​ភាគី​ណា​មួយ​ដាក់​ពាក្យ​ជំទាស់​ជា​លាយលក្ខណ៍អក្សរ​ទៅ​ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ តាម​រយៈ​លេខាធិការដ្ឋាន​នៃ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ក្នុង​រយៈពេល​នេះ​ ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

Everything own by ah Hun Sen and mi Bun Rany that why Cambodians suffer from this. If we don't get rid of them we will suffer more.

Anonymous said...

i'm sorry to see this,

however, the authorities has to keep the law in order,

authorities has to re-enforce & keep every things under control..

they had the rights to secure/peace for all peoples within & all round places,,,