A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 19 June 2013

Rong Chhun said Koh Tral was lost in the 1980s លោក​រ៉ុង ឈុន​ថា កោះ ត្រល់​ទើប​តែ​បាត់​ក្រោយ​ឆ្នាំ​៨០ [កោះត្រល់បានបាត់បង់ទៅប្រទេសវៀតណាមក្រោយឆ្នាំ១៩៨៥]

Tuesday, 18 June 2013 
ភ្នំពេញប៉ុស្តិ៍
ដោយ មាស សុខជា
130618_04a
លោក​រ៉ុង ឈុន​លើក​បង្ហាញ​សៀវ​ភៅ​ភូមិ​វិទ្យា​​បោះ​ពុម្ព​នៅ​ក្នុង​ឆ្នាំ ១៩៨៥​​។ រូបថត សហ​ការី
ភ្នំពេញៈ ដោយ​លើក​បង្ហាញ​ក្រុម​អ្នក​កាសែត នូវ​សៀវភៅ​ភូមិវិទ្យា​ថ្នាក់​ទី៧ ដែល​ត្រូវ​បាន​បោះពុម្ព​ដោយ​ក្រសួង​អប់រំ​កាល​ពី​ឆ្នាំ ១៩៨៥ មាន​ចំណុច​មួយ​និយាយ​ពី​ឈ្មោះ​កោះ​ត្រល់ តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក​រ៉ុង ឈុន​បាន​អះអាង​ថា កោះ​ត្រល់​អាច​បាត់​ទៅ​វៀតណាម នៅ​ក្រោយ​ឆ្នាំ​១៩៨០​មិន​មែន​បាត់​តាំង​ពី​យូរ​លង់​មក​ហើយ​នោះ​ទេ​ហើយ​ថា កម្ពុជា​នៅ​មាន​សិទ្ធិ ក្នុង​ការ​ប្តឹង​ទាមទារ​កោះ​ដែល​មាន​ទំហំ​ជិត​ប៉ុន​ប្រទេស​សិង្ហបុរី នេះ​មក​វិញ។
នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ការិយាល័យ​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា សកម្មជន​ព្រំដែន លោក រ៉ុង ឈុន បាន​ប្រាប់​អ្នក​កាសែត​ដោយ​អះអាង​ថា កោះ​ត្រល់​របស់​កម្ពុជា​អាច​ត្រូវ​បាន​បាត់​ទៅ​វៀតណាម ក្នុង​របប​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ក្រោម​អាណានិគម​របស់​វៀតណាម​។ ដោយ​បង្ហាញ​នូវ​សៀវភៅ​ភូមិវិទ្យា ថ្នាក់​ទី៧ ដែល​បាន​បោះពុម្ព​សម្រាប់​កម្មវិធី​សិក្សា​ក្នុង​ឆ្នាំ ១៩៨៥​ដោយ​ក្រសួង​អប់រំ ក្នុង​របប​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា របស់​លោក ហ៊ុន សែន លោក រ៉ុង ឈុន បាន​អះអាង​ថា កោះ​ត្រល់ ត្រូវ​បាន​បាត់​ទៅ​វៀតណាម នៅ​ចន្លោះ​ពី​ទសវត្សរ៍​ឆ្នាំ ១៩៨០ ដល់​ឆ្នាំ ២០១០ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ចុះ​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ដ៏​ចម្រូង​ចម្រាស​ក្នុង​ឆ្នាំ ២០០៥ ក្នុង​ការ​កំណត់​ខណ្ឌសីមា​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង។ លោក​បន្ត​ថា លោក​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ម្សិលមិញ ដោយ​សុំ​មិន​ឲ្យ​និយាយ​ថា កម្ពុជា​មិន​អាច​ទាមទារ​ទឹក​ដី​ដែល​បាត់​នោះ​ត្រឡប់​មក​វិញ​បាន​នោះ​ទេ ហើយ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ប្តឹង​ទាមទារ​យក​កោះ​ត្រល់​ពី​វៀតណាម​មក​វិញ។
លោក រ៉ុង ឈុន បាន​ថ្លែង​បន្ត​ទៀត​ថា​៖ «តាម​ពិត​កោះ​ត្រល់​នេះ​ទើប​តែ​បាត់​បង់​ថ្មីៗ បន្ទាប់​ពី​ការ​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ថ្ងៃ​ទី១០ តុលា​ឆ្នាំ​២០០៥ ពី​លើ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥​ដែល​បាន​ធ្វើ​ឲ្យ​កោះ​ត្រល់​បាត់​បង់​ទៅ​ វៀតណាម​ដូច្នេះ​ប្រសិន​បើ​យើង​និយាយ​អំពី​សិទ្ធិ​ទាមទារ​របស់​កម្ពុជា​យើង​ គឺ​យើង​នៅ​មាន​សិទ្ធិ​ពេញ​លេញ​ដើម្បី​ទាមទារ​អ្វី​ដែល​ជា​របស់​ខ្មែរ»។ លោក​គូស​បញ្ជាក់​ថា​៖​«​អ្វី​ដែល​យើង​បាន​បាត់​បង់​យើង​នៅ​មាន​សិទ្ធិ​ ទាមទារ​មក​វិញ​ដូច​ជា​ករណី​កម្ពុជា​ក្រោម​និង​កោះ​ត្រល់​ជា​ដើម​»។​
លោក រ៉ុង ឈុន បាន​អះ​អាង​បន្ត​ថា ផ្អែក​តាម​ច្បាប់​ក្រឡេក​មើល​កម្ពុជា​ក្រោម​គឺ​ទើប​តែ​បាន​បាត់​បង់​ទៅ ៦៤ ឆ្នាំ​ប៉ុណ្ណោះ​ហើយ​ថា ប្រសិន​បើ​យើង​មើល​ទៅ​ទិដ្ឋភាព​ច្បាប់​គឺ​រហូត​ដល់​១០០ឆ្នាំ​ទើប​កម្ពុជា បាត់​បង់​សិទ្ធិ​ទាមទារ ប៉ុន្តែ​ប្រសិន​បើ​កម្ពុជា តែង​តែ​ធ្វើ​ការ​ទាមទារ​អ្វីៗ​ដែល​បាត់​បង់​បើ​ទោះ​បី​ជា​វា​ហួស​១០០ឆ្នាំ ក៏​ដោយ​ក៏​កម្ពុជា​នៅ​តែ​មាន​សិទ្ធិ​ទាមទារ​ដែរ។
លោក រ៉ុង ឈុន បន្ត​ថា​៖ «នីតិវិធី​ទាមទារ​ដូច​ជា​កោះ​ត្រល់​យើង​មាន​សិទ្ធិ​ទាមទារ​ហើយ​យើង​មាន​ សង្ឃឹម​ថា យើង​អាច​យក​មក​វិញ​បាន ពី​ព្រោះ​យើង​ទាមទារ​ទៅ​តាម​ច្បាប់»។
លោក​បាន​បន្ថែម​ថា​៖«​ប្រសិន​បើ​យើង​មើល​ពី​ប្រទេស​របស់​យើង​ទៅ​កោះ​ ត្រល់​គឺ​ចម្ងាយ​ប្រហែល ១៥ គីឡូម៉ែត្រ​ហើយ​ប្រសិន​បើ​មើល​ពី​ឆ្នេរ​សមុទ្រ​ប្រទេស​វៀតណាម​ទៅ​កោះ​ត្រល់​ គឺ​មាន​ចម្ងាយ​ដល់​ទៅ​៤៥ គីឡូម៉ែត្រ​។ ដូច្នេះ ប្រសិន​បើ​យើង​មើល​ទៅ​ច្បាប់​អន្តរជាតិ​កោះ​ណា​មួយ​ដែល​នៅ​ជិត​ឆ្នេរ​នៃ​ ប្រទេស​នោះ កោះ​នោះ​គឺ​ជា​កោះ​របស់​ប្រទេស​នោះ​»។
លោក រ៉ុង ឈុន បាន​បន្ថែម​ថា តាម​ការ​កត់​សម្គាល់​បច្ចុប្បន្ន មេ​ដឹក​នាំ​ដូច​ជា លោក​ហ៊ុន សែន តែង​តែ​បាន​និយាយ​ថា កម្ពុជា​មិន​អាច​ទាមទារ​កោះ​ត្រល់​ត្រឡប់​មក​វិញ​បាន​ដោយ​សារ​កោះ​ត្រល់​បាន ​បាត់​បង់​តាំង​ពី​មុន​ទសវត្សរ៍​ឆ្នាំ ១៩៦០។ ការ​អះ​អាង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដូច​នេះ​គឺ​ដោយ​សារ​រដ្ឋាភិបាល​របស់​គាត់​ជិត​ស្និទ្ធ​យ៉ាង​ខ្លាំង​ទៅ​នឹង​ វៀតណាម ហើយ​ថា ការ​អះអាង​របស់​លោក ហ៊ុន សែន គឺជា​ការ​លុប​បំបាត់​ឆន្ទៈ​ស្នេហា​ជាតិ​របស់​យុវជន ក៏​ដូច​ជា​ឆន្ទៈ​ស្នេហា​ជាតិ​របស់​ប្រជាជន​ទាំង​មូល។
លោក រ៉ុង ឈុន បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន យក​បញ្ហា​កោះ​ត្រល់ ទៅ​បង្ហាញ​ប្រទេស​ហត្ថលេខី ក្នុង​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី២៣ តុលា ១៩៩១ ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​អន្តរាគមន៍​ជួយ​ដោះស្រាយ​បញ្ហា​នេះ។
ប៉ុន្តែ​យ៉ាង​ណា​ក្តី លោក វ៉ា គឹមហុង ទេស​រដ្ឋ​មន្ត្រី ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​របស់​រដ្ឋាភិបាល មិន​ចាប់​អារម្មណ៍​ទៅ​នឹង​សៀវភៅ​ភូមិវិទ្យា ដែល​សរសេរ​អំពី​កោះ​ត្រល់​ហើយ​ត្រូវ​បាន​យក​មក​ធ្វើ​ជា​អំណះ​អំណាង ដោយ​លោក​រ៉ុង ឈុន​នោះ​ទេ​ដោយ​លោក​ថ្លែង​ថា បញ្ហា​ពាក់ព័ន្ធ​នឹង​កោះ​ត្រល់ និង​ទឹក​ដី​ត្រូវ​បាន​ពន្យល់​ទៅ​តាម​ច្បាប់​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន អស់​រយៈ​ពេល​ជាង​៥ ម៉ោង​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​កាល​ពី​ឆ្នាំ​មុន​រួច​អស់​ហើយ​។
លោក វ៉ា គឹមហុង បាន​ថ្លែង​ថា​៖ «​និយាយ​ឲ្យ​ត្រង់​ទៅ​យើង​មិន​ចង់​បាត់​បង់​ទេ​ប៉ុន្តែ​វា​បាន​បាត់​បង់​រួច ​ទៅ​ហើយ។ យើង​ទៅ​តុលាការ​តើ​យើង​មាន​លទ្ធភាព​ឈ្នះ​ឬ​អត់? យើង​ទៅ​តុលាការ​លុះ​ត្រា​តែ​យើង​សង្ឃឹម​ឈ្នះ​ហើយ​យើង​មាន​ច្បាប់​មាន​អ្វីៗ​ គ្រប់​គ្រាន់​យើង​អាច​ទៅ។ ប្រសិន​បើ​យើង​ទៅ​ចាញ់ យើង​មិន​ចាំ​បាច់​ទៅ​ទេ​»។ លោក​វ៉ា គឹមហុង បាន​គូស​បញ្ជាក់​ទៀត​ថា​៖«​ខ្ញុំ​ជា​អ្នក​ធ្វើ​ផែន​ទី [ក្នុង​ឆ្នាំ​១៩៦៤​] ហេតុ​អ្វី​មិន​ជឿ​ខ្ញុំ​ជឿ​លោក រ៉ុង ឈុន​។ ខ្ញុំ​ហាក់​បី​ដូច​ជា​ឆ្ងល់ ជឿ​មនុស្ស​ឥត​ប្រយោជន៍​»។ លោក​បន្ថែម​ថា កម្ពុជា​មិន​ចាំ​បាច់​ស្វែង​រក​ការ​ជួយ​ពី​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​កោះ​ត្រល់​ទេ​ពីព្រោះ ​ប្រទេស​ហត្ថលេខី​ទាំង​នោះ​មិន​មាន​សមត្ថភាព​ជួយ​ដោះស្រាយ​ឡើយ​។
នៅ​ពេល​ទាក់​ទង​កាល​ពី​ម្សិលមិញ ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពាក់​ព័ន្ធ​នឹង​សៀវភៅ​បោះពុម្ព​ក្នុង​ ឆ្នាំ ១៩៨៥ ដែល​និយាយ​អំពី​កោះ​ត្រល់​នោះ​ឡើយ​៕ PS  ​

6 comments:

Anonymous said...

It's evident that Hun sen and the CPP gave Koh tral to Vietnam after the 1985 treaty signed by Hun Sen.នេះបង្ហាញយ៉ាងច្បាស់ថាកោះត្រល់គឺបានត្រូវ
ប្រគល់ទៅឲ្យវៀតណាមក្រោយសន្ធិសញ្ញាឆ្នាំ១៩៨៥
ដែលស៊ីញ្ញេដោយលោក ហ៊ុន សែន។

Anonymous said...

rong chhung, just wanted high rated & hero,
to get more money from EU-USA,

looked at his apprearances,
he looked stupid & dummy, no knowledge whatsoever..

Anonymous said...

Stupid? I believe you’re the guy. Do you think you’re smart enough to judge people by appearance? What a discriminated profiling!

Anonymous said...

7th makara kid shutta hell up,you don't know a damn thing about Khmer' s history or geography,because you are the benefactor of the corrupts' regime and you are the seed of EVIL left over from Khmer rouge killer machine of Hanoi planning to destroys Srok Khmer in the name of conquest to fulfil the dreams of your uncle's Ho.So shatta hell up move back to Hanoi ah lop!- Rong Chun was rights.

Prahok

Anonymous said...

history already wrote since 1939
stop fooling around ur self, again

stop incited ur self, stop exggerated ur self

Anonymous said...

On behalf of all Khmers,we would like to thank you for you work for our motherland.

Our land is our property and it must be returned.Only traitors,who willing to forget and discourage your effort. The world and the nation are behind you.

True Khmer