A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 20 June 2013

Radio France Internationale plans to broadcast 14 hours per day after it inaugurated its station in Cambodia វិទ្យុបារាំង មានគម្រោង ផ្សាយភាសាខ្មែរ១៤ ម៉ោងក្នុង១ថ្ងៃ បន្ទាប់ពី សម្ពោធស្ថានីយ នៅកម្ពុជា

ភ្នំពេញៈ អ្នកដឹកនាំរបស់វិទ្យុបារាំង អន្តរជាតិ (RFI)នឹងធ្វើការផ្សាយចេញ កម្មវិធីជាខេមរភាសា រយៈពេល១៤ម៉ោង ក្នុងមួយថ្ងៃ បន្ទាប់ពី បានបើកសម្ពោធ នូវការិយា ល័យរបស់ខ្លួន នៅកម្ពុជា នាជាន់ទី២១ អគារកាណាឌីយ៉ា កាលពីព្រឹក ថ្ងៃទីព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៣ ។
លោកស្រី Marie Christine Saragosse អគ្គនាយក RFI បានមានប្រសាសន៍ថា RFI បានផ្សាយនៅកម្ពុជា ២០ឆ្នាំមកហើយ ដោយការផ្សាយនេះ មានតែមួយម៉ោងប៉ុណ្ណោះ ប៉ុន្តែការផ្សាយ ១ម៉ោងនេះ ទទួលបាន ការគាំទ្រយ៉ាងខ្លាំង ទើបវិទ្យុបារាំងអន្តរជាតិ បង្កើនការផ្សាយ១៤ម៉ោង ដើម្បីឱ្យពលរដ្ឋខ្មែរ បានស្តាប់ការផ្សាយជាភាសាខ្មែរ បានពេញលេញថែមទៀត។

លោកស្រីបានបញ្ជាក់ថា នៅរយៈពេល១៤ម៉ោង ក្នុងមួយថ្ងៃនេះ RFI នឹងចាប់ផ្តើមពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៩យប់ ជាមួយនឹងការបន្ថែម កម្មវិធី ព័ត៌មានវែង៣ដង ក្នុងថ្ងៃ ជាខេមរភាសា ក្នុងនោះ មាននៅម៉ោង៧-៨ព្រឹក ម៉ោង១-២រសៀល និងម៉ោង៧-៨យប់ ។ ក្រៅពីនោះ នៅមានការផ្សព្វផ្សាយ បទយកការណ៍បទវិភាគ ការវិភាគព័ត៌មាន កម្មវិធីកម្សាន្តផ្សេងៗ ដែលអាចឱ្យប្រិយមិត្តទូរស័ព្ទ សំណូមពរ បទចំរៀង តាមរយៈចាក់ផ្សាយ ឬច្រៀងផ្ទាល់ ហើយដោយឡែកម៉ោង៦ល្ងាច យើងមានកម្មវិធី “សើច និងចំរៀង” កម្មវិធីបង្ហាត់បង្រៀន ជាភាសាបារាំង (លំហាត់ កម្សាន្ត ល្បែងផ្សេង ដើម្បីឱ្យពលរដ្ឋខ្មែរចេះ ជាភាសាបារាំង) ។ ដោយឡែកក្រៅពី១៤ម៉ោងនេះ ក៏ មានការផ្សព្វផ្សាយ ព័ត៌មានជាភាសាបារាំង ផងដែរ ។


រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសាទរចំពោះការបើកសម្ពោធ ស្ថានីយវិទ្យុបារាំងនៅកម្ពុជា។ បន្ថែមលើសនេះលោក ក៏ជំរុញឱ្យវិទ្យុបារាំង បង្កើនប៉ុស្តិ៍ ផ្សេងគ្នា មួយដាច់ដោយឡែក ដោយមួយជាភាសាខ្មែរ និង មួយទៀតជាភាសាបារាំងតែម្តង។

លោក បែន បូណា និពន្ធនាយក នៃវិទ្យុRFI បានឱ្យដឹងថា រយៈពេលជាង២០ឆ្នាំមកនេះ RFI ទទួលបាន ជោគជ័យ យ៉ាងខ្លាំង ដោយសារតែ RFI ធ្វើប្រកបដោយវិជ្ជាជីវៈ។ ហើយការបើកស្ថានីយវិទ្យុ នៅកម្ពុជានេះ ជាជោគជ័យមួយសម្រាប់ RFI នៅកម្ពុជា ហើយអ្នកស្តាប់ បានទទួល ព័ត៌មានកាន់តែច្រើន ពីRFI។

លោកថា “កាលមុនយើងមានតែ វិភាគសង្គម សេដ្ឋកិច្ច នយោបាយ។ យើងមានតែ៣ទេ ឥឡូវយើងបន្ថែម២ទៀត ទាក់ទងនឹងយុវជន និង ទាក់ទងនឹងវប្បធម៌ ហើយបទពិភាគពិភពលោក យើងនឹង មានច្រើន ដែរ ដូចជា អឺរ៉ុប អាមេរិក ជាដើម ដើម្បីឱ្យពលរដ្ឋខ្មែរស្គាល់ពិភពលោក កាន់តែច្បាស់”។

វិទ្យុនេះ គ្រប់ដណ្តប់ស្ទើគ្រប់ប្រទេស នៅទ្វីបទាំង៥ ដោយរលកខ្លី និងមធ្យម និង FM ដែលអតិថិជន ក៏អាចស្តាប់តាម ទូរស័ព្ទ ដៃ និង អ៊ីនធើណិត ហើយនៅអាស៊ីអាគ្នេយ៍ RFIផ្សាយក្នុងប្រទេស ៣ភាសា គឺភាសាខែ្មរ វែងនិងសំខាន់ជាងគេ បន្ទាប់មកមាន ភាសាវៀតណាម និងភាសាចិន ។ យ៉ាងណាក៏ដោយ តាមប្រសាសន៍លោកស្រី Marie Christine Saragosse វិទ្យុRFI ត្រូវចំណាយថវិកា ប្រមាណ 70ម៉ឺនអឺរ៉ូ ក្នុង១ឆ្នាំៗ ហើយវិទ្យុអន្តរជាតិ នៅកម្ពុជាមួយនេះ នឹងទទួល ការផ្សាយពាណិជ្ជកម្ម ដូចទៅនឹងវិទ្យុក្នុងស្រុកដែរ។
ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញនិង ខេត្តសៀមរាប នឹងអាចស្តាប់បាន តាមកម្រិតធាតុអាកាស FM 92MHz នៅខេត្តបាត់ដំបង ព្រះសីហនុ និងកំពង់ចាម អាចស្តាប់បាន តាមកម្រិតធាតុអាកាស FM 94.5 MHz ៕
Photo by DAP-NEWS
Photo by DAP-NEWS

No comments: