A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 7 June 2013

People accused the ruling party of forcing them to take part in a demonstration against deputy opposition leader Kem Sokha បក្ស​កាន់​អំណាច​រង​ការ​ចោទ​ថា​បង្ខំ​ពលរដ្ឋ​ចូលរួម​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា

There are information that pupils, students, civil servants and some people have been forced to protest against Kem Sokha next week for his alleged denial of Khmer Rouge crimes. គម្រោង​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សប្ដាហ៍​ខាង​មុខ​នេះ ត្រូវ​បាន​បែក​ធ្លាយ​ថា អ្នក​ចូលរួម​ភាគ​ច្រើន​ដែល​ជា​សិស្ស និស្សិត មន្ត្រី​រាជការ និង​ពលរដ្ឋ​ខ្លះ ត្រូវ​បាន​ចាប់​បង្ខំ និង​ទិញ​ទឹក​ចិត្ត​ដើម្បី​ឲ្យ​ទៅ​ចូលរួម។
ដោយ ម៉ម មុនីរតន៍ RFA
2013-06-06
ជុំ ម៉ី ៦១០
លោក ជុំ ម៉ី (រូប​កាន់​មេក្រូ) និង​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម អុជ​ធូប​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​គុក​ទួលស្លែង កាល​ពី​ព្រឹក​ថ្ងៃ​៤ មិថុនា ឆ្នាំ​២០១៣។
RFA/Leng Maly 
ក៏ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល​វិញ អះអាង​ថា ការ​ចូលរួម​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​សម្ដី​របស់​លោក​ប្រធាន​ស្ដីទី​គណបក្ស ​សង្គ្រោះ​ជាតិ នេះ ពុំ​មែន​ជា​ការ​ទិញ​ទឹកចិត្ត​ឡើយ គឺ​កើត​ឡើង​ដោយ​ឆន្ទៈ និង​ការ​ឈឺ​ចាប់​របស់​ជន​រងគ្រោះ។
ពលរដ្ឋ​មួយ​ចំនួន​បាន​ទម្លាយ​អាថ៌កំបាំង​ជុំវិញ​គម្រោង​ធ្វើ​មហា​ បាតុកម្ម​របស់​លោក ជុំ ម៉ី អតីត​អ្នក​ទោស​នៅ​គុក​ទួលស្លែង ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ប្រឆាំង លោក កឹម សុខា ថា​ពួក​គេ​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​នៅ​តាម​ក្រសួង មន្ទីរ បាន​បង្ខំ និង​ចុច​ឈ្មោះ​សមាជិក​ក្រោម​បង្គាប់​របស់​ខ្លួន ដើម្បី​ឲ្យ​ទៅ​ចូលរួម​ធ្វើ​មហា​បាតុកម្ម​ដែល​ពុំ​ធ្លាប់​មាន ពាក់ព័ន្ធ​នឹង​គុក​ទួលស្លែង ក្នុង​របប​ខ្មែរ​ក្រហម​នោះ។ A Phnom Penh resident who spoke on condition of anonymity said on 6 June that he works at a private company but his manager pressured him to register his name to participate in the protest against Kem Sokha planned for 9 June. He thinks that this is a political trick of the ruling CPP to exploit political gains. He said if he failed to participate in the protest he will lose his job.
ពលរដ្ឋ​ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ក្នុង​រាជធានី​ភ្នំពេញ អះអាង​នៅ​ថ្ងៃ​ទី៦ មិថុនា ថា លោក​ត្រូវ​បាន​អ្នក​គ្រប់គ្រង​នៅ​ក្នុង​ស្ថាប័ន​ឯកជន​មួយ បង្ខំ​ឲ្យ​ចុះ​ឈ្មោះ​ដើម្បី​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី៩ មិថុនា ខាង​មុខ ប្រឆាំង​នឹង​លោក កឹម សុខា។ លោក​គិត​ថា នេះ​ជា​មធ្យោបាយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ដើម្បី​កេង​ចំណេញ​ផ្នែក​នយោបាយ​ប៉ុណ្ណោះ។ ហើយ​ប្រសិន​បើ​លោក​ខក​ខាន​ក្នុង​ការ​ចូលរួម​បាតុកម្ម​តាម​ការ​រៀបចំ​នេះ លោក​នឹង​ត្រូវ​បាត់បង់​ការងារ​នៅ​ចំពោះ​មុខ៖ «ខ្ញុំ​ធ្វើ​ការ​នៅ​ស្ថាប័ន ​ឯកជន​មួយ​ដែរ ហើយ​ក៏​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ចូលរួម​ធ្វើ​បាតុកម្ម​ហ្នឹង​ដែរ​បង។ បាទ! ហើយ​យើង​ធ្វើ​ការ​កន្លែង​គេ​មួយ​អ៊ីចឹង ហើយ​បើ​យើង​មិន​ទៅ​តាម​គេ ក៏​គេ​ត្រូវ​កត់​ចំណាំ​ទុក​យើង ថា​យើង​ថា​ជា​នរណា ជា​នរណា​អ៊ីចឹង​អ្ហា​បង។ ហើយ​មួយៗ អ្នក​ខ្លះ​ក៏​គេ​មិន​ចង់​ទៅ​ដែរ។ ប៉ុន្តែ ដោយសារ​មាន​គំនាប​អ៊ីចឹង​ទៅ គេ​ចេះ​តែ​ទៅ​ទាំង​មិន​ពេញ​ចិត្ត​បាទ» He said: "I work at a private institution and I was also forced to participate in the protest. Yes, because I work with them so if I don't go along with them, they will write down my name to remember who I am. I know everyone doesn't want to go (to protest) but because there are pressures they reluctantly agreed to go".
មិន​ខុស​ពី​យុវជន​នេះ​ឡើយ ពលរដ្ឋ​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ផ្សេង​ទៀត ចាត់​ទុក​ថា ការ​ព្យាយាម​កៀងគរ​ដោយ​បង្ខំ ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ចូលរួម​ធ្វើ​បាតុកម្ម គឺ​ជា​ផ្នែក​មួយ​បង្ហាញ​ថា ប្រទេស​កម្ពុជា ហាក់​កំពុង​អនុវត្ត​គោល​នយោបាយ​តាម​របប​កុម្មុយនិស្ត​ផ្ដាច់​ការ។ លោក​បន្ត​ថា ស្ថានភាព​បច្ចុប្បន្ន ដើម្បី​បាន​រស់នៅ​សុខ​ស្រួល គឺ​ចាំបាច់​ណាស់​ពលរដ្ឋ​ត្រូវ​តែ​ធ្វើ​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា​សកម្មជន​របស់​ គណបក្ស​ប្រជាជន​កម្ពុជា ជា​មុន​សិន។ Another anonymous youth said that forcing people to protest against someone shows that the Cambodian government is practising the policies of communist dictatorship.
លោក​បន្ត​ថា បើ​មិន​ដូច្នេះ​ទេ ការ​ប្រកប​មុខ​របរ ឬ​មុខងារ​តួនាទី នឹង​មិន​អាច​រក្សា​បាន​ឡើយ៖ «ដូច ​ជា​កន្លែង​ខ្ញុំ​ក៏​អ៊ីចឹង​ដែរ។ ពី​ដំបូង​គេ​គ្រាន់​តែ​ឲ្យ​យើង​អើ កាត​គណបក្ស​ប្រជាជន​អ៊ីចឹង​អ្ហា។ បាទ! ដល់​អ៊ីចឹង​គេ​បង្ខំ​មែន​ថា​នេះ​ទេ ដំបូង​ថា​ស្ម័គ្រចិត្ត។ ក៏ប៉ុន្តែ គេ​ហៅ​ម្ដង​មួយៗ​មក​ជួប​គេ។ គេ​និយាយ​គេ​សួរ​អ៊ីចឹង​អ្ហា។ បាទ! ដល់​ពេល​អ៊ីចឹង ទោះ​បី​ជា​នេះ យើង​អត់​ហ៊ាន​ប្រកែក​ទេ បើ​យើង​ប្រកែក​នៅ​មុខ​គេ​ទៅ អា​ហ្នឹង​ខ្លាច​វា​ប៉ះពាល់​ដល់​ការងារ។ ភាគ​ច្រើន គឺ​ខាង​ខ្ញុំ គឺ​ចូល​ទាំងអស់​គ្នា​អ៊ីចឹង​ទៅ គឺ​អ្នក​ដែល​ប្រកែក​ហ្នឹង គឺ​មាន​តិច។ ពេល​ចូល​របស់​គេ​អ៊ីចឹង​ទៅ ឥឡូវ​គេ​ចុច​ឈ្មោះ​ឲ្យ​ទៅ​បាតុកម្ម។ បាទ! ហើយ​បើ​សិន​ជា​យើង​អត់​ទៅ​ហ្នឹង គេ​ដក​យើង​ក្រវាត់​ចោល។ អា​ហ្នឹង វា​ត្រូវ​តែ​អ៊ីចឹង»He said: "Like at my workplace. Before they just give us a memberhip card of the ruling CPP. Now they are really forcing us, but before they just asked us to volunteer. But now they called us one by one to see them and they asked us a lot of questions. Yes, and therefore we dare not oppose them, if we turn down their proposal in front of them we are afraid of losing our job. The majority, especially at my workplace, agreed to join, only a minority dare to reject their proposal. After we joined them, now they called on our names to protest (against Kem Sokha). Yes, if we refused to go, they will definitely sack us. That's what will happen".
ចំណែក​ក្រុម​អ្នក​វិភាគ​បញ្ហា​សង្គម​វិញ គិត​ថា បញ្ហា​នេះ​កើត​ឡើង​ដោយសារ​តែ​គណបក្ស​គ្រប់គ្រង​អំណាច​ចង់​ចំណេញ​ផ្នែក​ នយោបាយ និង​ការ​គាំទ្រ​របស់​ខ្លួន​នៅ​មុន​ការ​បោះឆ្នោត​ខាង​មុខ។ ហើយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពុំ​គួរ​ផ្គុំ​ឧស​បង្កាត់​ភ្លើង ដើម្បី​បញ្ចេះ​កំហឹង​នយោបាយ​នោះ​ទេ។

ក្រៅ​ពី​បុគ្គលិក​រដ្ឋ​នៅ​ក្នុង​មុខងារ​សាធារណៈ ក្នុង​នោះ សិស្ស និស្សិត នៅ​តាម​សាកលវិទ្យាល័យ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ក៏​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ដែរ​ថា ពួក​គេ​ត្រូវ​បាន​ទិញ​ទឹក​ចិត្ត​ក្នុង​ម្នាក់​យ៉ាង​តិច ៥​ដុល្លារ​សហរដ្ឋ​អាមេរិក ឬ​ប្រមាណ ២​ម៉ឺន​រៀល ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ទៅ​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ចុង​សប្ដាហ៍​ខាង​មុខ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ដើម​សប្ដាហ៍​នេះ បាន​ប្រកាស​ជា​ពិសេស​ម្ដង​ហើយ​ម្ដង​ទៀត ប្រឆាំង​នឹង​ការ​ថ្លែង​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​គេ​រក​ឃើញ​ថា គុក​ទួលស្លែង គឺ​ជា​របស់​សិប្បនិម្មិត​ដែល​រៀបចំ​ឡើង​ដោយ​វៀតណាម នោះ។
ក៏ប៉ុន្តែ ទាំង​លោក កឹម សុខា និង​មន្ត្រី​ក្នុង​ជួរ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធ​តែ​បាន​អះអាង​ថា នេះ​គឺ​ជា​ការ​ប្រឌិត​ផ្នែក​នយោបាយ​របស់​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ទាញ​ប្រជាប្រិយភាព និង​រក​ការ​គាំទ្រ​នៅ​មុន​ការ​បោះឆ្នោត​ប៉ុណ្ណោះ។ ហើយ​ខ្សែ​អាត់​សំឡេង​ដែល​ត្រូវ​បាន​រក​ឃើញ​ដោយ​គណបក្ស​កាន់​អំណាច​ទៀត​សោត គឺ​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​លោក កឹម សុខា ថ្លែង​សារ​នយោបាយ​របស់​ខ្លួន ក្នុង​ការ​ជួបជុំ​ជាមួយ​សកម្មជន​នយោបាយ​នៅ​មូលដ្ឋាន។
ចំពោះ​ខ្សែ​អាត់​សំឡេង​ដែល​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា រក​ឃើញ​ថា​មាន​កំហុស​នោះ គឺ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី១៨ ឧសភា នៅ​ខេត្ត​ព្រៃវែង។ ក៏ប៉ុន្តែ មន្ត្រី​គណបក្ស​ប្រឆាំង​អះអាង​ថា កាល​ពី​ថ្ងៃ​ទី១៨ ឧសភា នោះ លោក កឹម សុខា នៅ​ខេត្ត​កំពង់ចាម ទៅ​វិញ។
ការ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៩ មិថុនា ដែល​ត្រូវ​បាន​អ្នក​វិភាគ​សង្គម​គិត​ថា គឺ​ជា​ការ​កម្រ ពាក់ព័ន្ធ​នឹង​របប​ខ្មែរ​ក្រហម​នេះ ចាត់​ទុក​ថា នេះ​គឺ​ជា​វិធី​បញ្ចេះ​កំហឹង​ផ្នែក​នយោបាយ​កាន់​តែ​ជ្រៅ​របស់​គណបក្ស​ ប្រជាជន​កម្ពុជា។ ហើយ​សកម្មភាព​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ធ្វើ​ឡើង​ក្រោម​ហេតុផល និង​រូបភាព​នយោបាយ។
ចំណែក​អតីត​អ្នក​ទោស​នៅ​គុក​ទួលស្លែង ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក ជុំ ម៉ី អំពាវនាវ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី៦ មិថុនា របស់​ខ្លួន ដល់​អ្នក​ចូលរួម​មហា​បាតុកម្ម​ថា គោល​បំណង​នៃ​មហា​បាតុកម្ម​នេះ គឺ​សំដៅ​ទៅ​លើ​តែ​លោក កឹម សុខា ម្នាក់​ប៉ុណ្ណោះ និង​មិន​ប៉ះពាល់​ដល់​គណបក្ស​នយោបាយ និង​សាច់​ញាតិ​របស់​លោក កឹម សុខា នោះ​ឡើយ។
ស្ថិត​ក្រោម​បរិបទ​នេះ អ្នក​វិភាគ​បញ្ហា​សង្គម​គិត​ថា ទំនង​ជា​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ហ៊ុន សែន មាន​ចេតនា​ប្រើប្រាស់​តាម​ប្រព័ន្ធ​ច្បាប់ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​នយោបាយ​របស់​លោក កឹម សុខា ត្រូវ​បញ្ចប់​នៅ​មុន​ការ​បោះឆ្នោត​ចូល​មក​ដល់ ដោយ​យក​មនោសញ្ចេតនា​របស់​អ្នក​ទោស​ក្នុង​របប​ខ្មែរ​ក្រហម​មក​ធ្វើ​ជា​លេស។
យ៉ាង​ណា​ក៏ដោយ​ចុះ បញ្ហា​នេះ​ត្រូវ​បាន​លោក ទិត្យ សុធា ច្រាន​ចោល និង​ចាត់​ទុក​ថា​គ្មាន​ជន​រងគ្រោះ​ណា​ម្នាក់​ដែល​មិន​ឈឺ​ចាប់ នៅ​ពេល​រង​ការ​ប្រមាថ​ដូច្នេះ​ឡើយ។ លោក​បដិសេធ​ថា ការ​ចូលរួម​នោះ​ទៀត​សោត គឺ​ពុំ​មាន​ការ​ទិញ​ទឹក​ចិត្ត ឬ​បង្ខិត​បង្ខំ​នោះ​ដែរ៖ «ដែល​ជា​ជន​ រងគ្រោះ​ធ្វើ​ការ​តវ៉ា​នេះ តើ​យើង​យក​ស្អី​យក​ទៅ​ទិញ​ទឹក​ចិត្ត ព្រោះ​អ្នក​ទាំង​នោះ​ដែល​ចូលរួម​ធ្វើ​មហា​បាតុកម្ម​នេះ គឺ​បើ​តាម​ដឹង គឺ​សុទ្ធ​តែ​ជា​អ្នក​ដែល​ឈឺ​ចាប់​នៅ​ពាក្យ​សម្ដី ដែល​មេ​ដឹកនាំ​បក្ស​ប្រឆាំង​និយាយ​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​របស់​ពួក​គាត់។ ដូច្នេះ ការ​ប៉ះពាល់​របួស​ផ្លូវ​ចិត្ត​នេះ មិន​អាច​យក​លុយ​កាក់​ទៅ​ទិញ​ទឹក​ចិត្ត ដើម្បី​ឲ្យ​មនុស្ស​ទៅ​ធ្វើ​អ៊ីចឹង​ទេ។ នេះ គឺ​ជា​ពាក្យ​ចចាមអារ៉ាម កើត​ឡើង​ដោយ​ក្រុម​ប្រឆាំង​នៅ​ក្នុង​ចេតនា​ទុច្ចរិត ដើម្បី​ទម្លាក់​បញ្ហា​នេះ​មក​លើ​រដ្ឋាភិបាល»
ទាំង​សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​អ្នក​គាំទ្រ​គណបក្ស​គ្រប់គ្រង​អំណាច​មួយ​នេះ បាន​ប្រកាស​ថា ខ្លួន​នឹង​បង្ហាញ​វត្តមាន​ក្នុង​ការ​ចូលរួម​មហា​បាតុកម្ម​ប្រឆាំង​នឹង​លោក កឹម សុខា នៅ​ថ្ងៃ​ទី៩ មិថុនា ខាង​មុខ។
ការ​ធ្វើ​បាតុកម្ម​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សុំ​ទោស​ជា​សាធារណៈ​ចំពោះ​អ្វី​ដែល​ត្រូវ​គេ​គិត​ថា លោក​បាន​ធ្វើ​ឲ្យ​បាក់​ទឹក​ចិត្ត​ដល់​ជន​រងគ្រោះ ដែល​ធ្លាប់​ឆ្លង​កាត់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ។
លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ យល់​ឃើញ​ថា យុទ្ធនាការ​ធ្វើ​បាតុកម្ម​នេះ គេ​ហាក់​មើល​ឃើញ​តិចតួច​ប៉ុណ្ណោះ ដែល​លោក ហ៊ុន សែន ធ្វើ​បង្ហាញ​ចំពោះ​ការ​ឈឺ​ចាប់ ដើម្បី​ងាក​ទៅ​រក​អតីត​របប​ខ្មែរ​ក្រហម។ ប៉ុន្តែ អ្វី​ដែល​ជា​យុទ្ធសាស្ត្រ​នេះ គឺ​ជា​ចេតនា​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ខឹង​សប្បាយ​ពី​ម្ចាស់​ឆ្នោត​ច្រើន​ ជាង៖ «ការ​ធ្វើ​បាតុកម្ម​នេះ ខ្ញុំ​បាន​ធ្វើ​ការ​វិភាគ​ទៅ វា​មិន​មែន​ជា​រឿង​ការ​ទប់ស្កាត់​មិន​ឲ្យ​ខ្មែរ​ក្រហម​វិល​វិញ ហើយ​ក៏​មិន​មែន​ជា​ការ​រឿង​ការ​បង្ខំ​ឲ្យ​មាន​ការ​សុំ​ទោស​អី​ដែរ គឺ​ជា​រឿង​នយោបាយ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​មាន​ការ​ស្អប់​ម្ខាង​ទៅ​ម្ខាង នៅ​ក្នុង​ការ​ទទួល​យក​ប្រជាប្រិយភាព។ ហើយ​ម្នាក់​ម្ខាង​ទៀត​ទៅ គឺ​អាប់ឱន​ប្រជាប្រិយភាព និង​ធ្លាក់​សន្លឹក​ឆ្នោត»
ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម ហៅ​ការ​អនុវត្ត​ច្បាប់​របស់​ប្រទេស​កម្ពុជា ថា​ហាក់​មិន​បាន​ធ្វើ​ដោយ​ស្មើ​ភាព​រវាង​អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ឡើយ។ សំខាន់​ត្រង់​ថា រាល់​ការ​ស្នើសុំ​ដើម្បី​ធ្វើ​បាតុកម្ម​របស់​សមាគម សហជីព អង្គការ​មិន​មែន​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង តែង​ត្រូវ​លើក​ហេតុផល​ដោយ​ក្រសួង​មហាផ្ទៃ និង​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​លើស​ពី ១០០​នាក់ និង​មិន​ត្រូវ​ដង្ហែ​ក្បួន​លើ​ដង​វិថី​នោះ​ទេ ព្រោះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​ដល់​អ្នក​ធ្វើ​ដំណើរ។
ក៏ប៉ុន្តែ បើ​តាម​គម្រោង​នៃ​ការ​ធ្វើ​មហា​បាតុកម្ម​នេះ នឹង​មាន​អ្នក​ចូលរួម​ប្រមាណ ២​ម៉ឺន​នាក់ និង​ត្រូវ​ហែ​ក្បួន​ថែម​ទៀត​នៅ​តាម​ដង​វិថី ដែល​ជា​យុទ្ធនាការ​មួយ​ចាប់​បង្ខំ​លោក កឹម សុខា ត្រូវ​តែ​ទទួល​កំហុស​នូវ​អ្វី​ដែល​គេ​គិត​ថា​លោក​បាន​ធ្វើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

4 comments:

Anonymous said...

This is a communist style - no difference from Pol Pot regime.

Anonymous said...

It is better to protest against illegal youns live in Cambodia including the youns killers and murderers such as Hor Nam Hong, Kiet Chhon, Kiev Kannarith, Touch Naroth, om Yin Tieng, Chom Prasith and who ever in charge in every ministries and a lot more to step down from power and go back to Hanoi.

Anonymous said...

Chum Mey and those folks are looking so dumb, blind and stupid in the public scene! They don't know what they are thinking. They are looking so cheap and gullible themselves and being fooled.

Anonymous said...

Ah kajass loplop !