A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 3 June 2013

Officials from the ruling CPP accused of coercing activists from other parties to defect to the ruling party មន្ត្រី​បក្ស​ប្រជាជន​រង​ការ​ចោទ​ថា​អូសទាញ​សកម្មជន​បក្ស​ផ្សេង​ឲ្យ​ចុះចូល

គណបក្ស​ដៃគូ​ចម្រុះ​ក្នុង​ជួរ​រដ្ឋាភិបាល​ប្រតិកម្ម​ចំពោះ​មន្ត្រី​ គណបក្ស​ប្រជាជន​កម្ពុជា ដែល​អូសទាញ​សកម្មជន​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឲ្យ​ចុះ​ចូល​តាម​រយៈ​​ការ​ដោះដូរ​ដីស្រែ​ជា​ច្រើន​ហិកតារ​នៅ​ខេត្ត​ បន្ទាយមានជ័យ។
ដោយ សួន សុផលមុន្នី RFA
2013-06-03
ការ​ស្វះស្វែង​រក​អ្នក​គាំទ្រ​ពី​គណបក្ស​នយោបាយ​ផ្សេង​ឲ្យ​មក​ចូល​រួម​ ឬ​មក​រួម​រស់​ជាមួយ​គណបក្ស​នយោបាយ​របស់​ខ្លួន កំពុង​មាន​សកម្មភាព និង​មាន​រូបភាព​អូសទាញ​ផ្សេងៗ​​គ្នា នៅ​គ្រា​ដែល​រដូវ​កាល​ឃោសនា​​រក​សំឡេង​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​នឹង​ត្រូវ​ ចូល​មក​ដល់​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ ជាក់​ស្ដែង បញ្ហា​នេះ​កំពុង​កើត​មាន​ឡើង​នៅ​ខេត្ត​បន្ទាយមានជ័យ រវាង​​គណបក្ស​ប្រជាជន​កម្ពុជា និង​​គណបក្ស​ហ៊្វុនស៊ិនប៉ិច។
ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រចាំ​ស្រុក​មង្គលបុរី និង​ជា​ជំទប់​ទី​ពីរ ឃុំ​សំបួរ លោក ផាន់ ប៊ុនឡឹង។ លោក​ចោទ​ថា កាល​ពី​អំឡុង​ខែ​ឧសភា កន្លង​ទៅ ​លោក អី ឡុង ​ជា​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​និង​មាន​តួនាទី​ជា​អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ បាន​ជួប​រូប​លោក​ចំនួន​ពីរ​លើក។ នៅ​ក្នុង​ជំនួប​នោះ​លោក អ៊ី ឡុង ​សុំ​ឲ្យ​រូប​លោក​លា​ឈប់​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទៅ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​សន្យា​ប្រគល់​ដី​ជា​ច្រើន​ហិកតារ​នៅ​ឃុំ​សំបួរ ជា​ថ្នូរ​មក​វិញ។
លោក ផាន់ ប៊ុនឡឹង៖ «គាត់​ថា អនាគត​របស់​បង​ឯង ស្រែ​ភ្លឺ​ខ្ញុំ​ឲ្យ​បង​ឯង​វិញ​ទាំង​អស់ ដីធ្លី​ទាំង​អស់​ដែល​មាន​ប៉ុន្មាន។ ពេល​ដែល​ខ្ញុំ​ចូល​គេ​រក​ការងារ​ឲ្យ​ខ្ញុំ​ធ្វើ។ ខ្ញុំ​ថា ខ្ញុំ​អត់​ឃ្លាន​ទេ​ការងារ​នយោបាយ​ខ្ញុំ​ឆ្អែត​ហើយ ខ្ញុំ​ថា បើ​ថា​ឈប់​គឺ​ឈប់​ទាំង​អស់ អត់​ធ្វើ សំខាន់​គេ​ថា ឲ្យ​តែ​យើង​ចូល​ដី​ស្រែ​គេ​ឲ្យ​យើង។ ព្រោះ​នៅ​ឃុំ​សំបួរ គឺថា​បើ​អូស​ខ្ញុំ​បាន​មួយ គឺ​ជោគជ័យ​តែម្ដង»

លោក​បន្ត​ថា ដី​ស្រែ​នៅ​ឃុំ​សំបួរ ដែល​គាត់​បាន​កាន់កាប់​អស់​រយៈពេល​ច្រើន​ឆ្នាំ និង​បាន​ប្រកាស​ទ្រព្យ​សម្បត្តិ​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នោះ មាន ៣០​ហិកតារ។ ប៉ុន្តែ​ក្នុង​រយៈ​កាល​កន្លង​ទៅ ដី​ស្រែ​ទំហំ ៣០​ហិកតារ​ត្រូវ​បាន​គេ​វាស់​ធ្វើ​ប្លង់​កម្មសិទ្ធិ​កាត់​ឲ្យ​តែ ៥​ហិកតារ​ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​សិន​ជា​លោក​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ គេ​នឹង​វាស់វែង​​ដី​នោះ​ឲ្យ​ទាំង​អស់ ហើយ​បញ្ហា​នេះ​លោក​ចាត់​ទុក​ជា​រឿង​នយោបាយ​ ព្រោះ​បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា អូស​ទាញ​រូប​លោក​បាន​សម្រេច នោះ​នឹង​មាន​អ្នក​ភូមិ​ច្រើន​នាក់​នាំ​គ្នា​ទៅ​តាម​ដែរ។
ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ​ លោក អ៊ី ឡុង ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​​ជា​អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ បដិសេធ​ថា ជា​រឿង​មិន​ពិត។ កន្លង​ទៅ​នេះ​អាជ្ញាធរ​បាន​ចុះ​អនុវត្ត​គោលការណ៍​បែង​ចែក​ដីធ្លី​ឲ្យ​ទៅ​ ប្រជាពលរដ្ឋ​ជា​ទូទៅ ហើយ​ថា ការ​ចោទ​ប្រកាន់​នោះ​វា​ជា​សិទ្ធិ និង​ជា​ការ​ពិចារណា​របស់​លោក ផាន់ ប៊ុនឡឹង៖ «ជា​ការ​ពិចារណា​របស់​គាត់ ខ្ញុំ​មិន​ទាន់​ឲ្យ​ដី​ណា ប្រហែល​ជា​គាត់​បារម្ភ​ខ្លួន​គាត់ បាន​ជា​គាត់​និយាយ​អ៊ីចឹង។ ខ្ញុំ​អត់​ទាន់​មាន​គោលការណ៍ ព្រោះ​មាន​ដំណាក់កាល​បែង​ចែក អា​នេះ​ជា​ការ​បារម្ភ​មួយ​របស់​គាត់​ទេ»
ទន្ទឹម​គ្នា​នេះ​លោក​ចោទ​បក​វិញ​ថា លោក ផាន់ ប៊ុនឡឹង មាន​ដី​ច្រើន​នៅ​ឃុំ​សំបួរ ហើយ​ការ​លើក​ឡើង​ទាក់ទិន​រឿង​នយោបាយ​នោះ គឺ​ដោយសារ​តែ​លោក​ចង់​ការពារ និង​ចង់​បាន​ដី​នោះ​ទាំង​អស់​ ខុស​ពី​គោលការណ៍​របស់​រដ្ឋ​ដែល​ត្រូវ​បែង​ចែក ៥​ហិកតារ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មួយ​គ្រួសារ។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា កន្លង​ទៅ មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​លើក​បញ្ហា​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ដែល​រៀបចំ​ដោយ​លេខាធិការដ្ឋាន ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បន្ទាយមានជ័យ។
អនុ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក មាស សំណាង បញ្ជាក់​ថា លោក អ៊ី ឡុង ពិត​ជា​បាន​អូសទាញ​ឲ្យ​លោក ផាន់ ប៊ុនឡឹង ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា តាម​រយៈ​ការ​សន្យា​ផ្ដល់​ដីស្រែ​នៅ​ឃុំ​សំបួរ​នោះ​ជា​ថ្នូរ​មក​វិញ។ កន្លង​ទៅ​នេះ​មាន​ការ​និយាយ​តៗ​គ្នា​ថា ដោយសារ​លោក ផាន់ ប៊ុនឡឹង មិន​ព្រម​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ហើយ បាន​ជា​ដី​នៅ​ឃុំ​សំបួរ នោះ រាំង​ស្ទះ​ដោះ​ស្រាយ​មិន​ចេញ។
លោក មាស សំណាង៖ «យើង​ក្នុង​នាម​គណបក្ស​ក្នុង​ជួរ​រដ្ឋាភិបាល គណបក្ស​ប្រជាជន និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជា​ដៃគូ​គ្នា សុំ​ចាប់​ដៃ​គ្នា កុំ​ជាន់​ជើង អ៊ីចឹង​បើ​ធ្វើ​ការ​អូសទាញ​យើង​អូសទាញ​តែ​គណបក្ស​ប្រឆាំង​ទៅ នាំ​គ្នា​អូសទាញ​ទៅ ហើយ​បើ​ចេះ​តែ​មក​ទាញ​យក​គ្នា​ក្នុង​នាម​ហ៊្វុនស៊ិនប៉ិច»
លោក​បន្ត​ថា នៅ​ឃុំ​សំបួរ ពី​ដើម​មក ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​មុន គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួល​បាន​​ជំទប់​ទី​១ លុះ​មក​ដល់​មក​​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១២ កន្លង​ទៅ​នេះ គណបក្ស​ហ៊្វុនស៊ិនប៉ិច ធ្លាក់​មក​នៅ​ជំទប់​ទី​២ ហើយ​គណបក្ស សម រង្ស៊ី ទទួល​បាន​ជ័យជំនះ​មួយ​កៅអី ធ្វើ​ឲ្យ​គណបក្ស​​ប្រជាជន បាត់​មួយ​កៅអី​នៅ​ឃុំ​សំបួរ។ បញ្ហា​នេះ​ហើយ​ដែល​ធ្វើ​គណបក្ស​ប្រជាជន​កម្ពុជា​ រិះរក​មធ្យោបាយ​ដើម្បី​ពង្រឹង​គណបក្ស​របស់​ខ្លួន​ឡើង​វិញ ហើយ​បើ​សិន​ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ អូសទាញ ឬ​ទិញ​ទឹក​ចិត្ត​មន្ត្រី​ហ៊្វុនស៊ិនប៉ិច បាន​មែន​នោះ​ យ៉ាង​ហោច​មាន​អ្នក​ភូមិ​ជាង ៤០០​គ្រួសារ នៅ​ឃុំ​សំបួរ នឹង​នាំ​ទៅ​តាម​លោក ផាន់ ប៊ុនឡឹង។
ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បន្ទាយមានជ័យ លោក គី គឹមសេង បញ្ជាក់​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា​ មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​លើក​ឡើង​ពី​បញ្ហា​ថា មាន​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា អូស​ទាញ​មន្ត្រី​គណបក្ស​ហ៊ុនស៊ិនប៉ិច តាម​រយៈ​ការ​ប្រគល់​ដី​ឲ្យ​ និង​ មាន​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាក់​មេក្រូ​រំខាន ការ​ជួបជុំ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ឃុំ​បឹងរាំង ស្រុក​មង្គលបុរី ប៉ុន្តែ​ពុំ​បាន​បញ្ជាក់​ឈ្មោះ​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ។
យ៉ាង​ណា​ក៏ដោយ លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បន្ទាយមានជ័យ​ អំពាវនាវ​សុំ​គណបក្ស​នយោបាយ​អត់ធ្មត់ កុំ​ប្រើ​អំពើ​ហិង្សា​ដែល​អំពើ​ផ្ទុយ​ពី​ច្បាប់៖ «លើក​ករណី​អូសទាញ​បើ​ចូល​ទៅ​គេ​ប្រគល់​ដី​ឲ្យ។ សំណូម​ពរ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​កុំ​ឲ្យ​មាន​ទំនាស់​កើត​ឡើង​ ហើយ​ឲ្យ​គោរព​ក្រមសីលធម៌​របស់​គណបក្ស​នយោបាយ​ផង កុំ​ចេះ​តែ​បំពាន​ពេក វា​មិន​ល្អ​មើល​ទេ»។
អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា យល់​ថា ការ​អូស​ទាញ​មន្ត្រី​ពី​គណបក្ស​នយោបាយ​មួយ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ មួយ​ផ្សេង​ទៀត​នោះ ពុំ​មែន​ជា​រឿង​ចម្លែក​ទេ។ ប៉ុន្តែ​រឿង​ចម្លែក​ គឺ​ការ​គំរាម​កំហែង​និង​ការ​ទិញ​ទឹកចិត្ត៖ «ទាក់ទង​លើ​ការ​អូសទាញ​ដោះដូរ ​ជា​ថ្នូរ​នឹង​អ្វី​មួយ កិច្ចសន្យា​ការ​គំរាម​កំហែង​ណា​មួយ​បើ​សិន​ជា​កើត​ឡើង​អ៊ីចឹង​មែន គឺ​ការ​គំរាម​កំហែង​ដល់​សកម្មជន​គណបក្ស​នយោបាយ។ សមាគម (អាដហុក) អំពាវនាវ​បញ្ឈប់​នូវ​សកម្មភាព​ទាំង​អស់​ហ្នឹង​កុំ​ឲ្យ​កើត​ឡើង​ ព្រោះ​ថា​វា​មិន​មែន​ជា​បច្ច័យ​អ្វី​សម្រាប់​ធ្វើ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ រីក​ចម្រើន​ប្រទេស​ជាតិ​បែរ​ទៅ​ក្រុម​នឹង​បក្សពួក​របស់​ខ្លួន​ទៅ​វិញ​ ដូច្នេះ​តើ​ប្រទេស​ជាតិ​រីក​ចម្រើន​ទេ»
លោក​បន្ត​ថា ការ​ជ្រើសរើស ឬ​ចូល​រួម​ក្នុង​គណបក្ស​នយោបាយ​ណា​មួយ​នោះ​វា​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ ហើយ​បញ្ហា​នេះ​វា​ស្ថិត​នៅ​លើ​ឆន្ទៈ​របស់​សកម្មជន​គណបក្ស​នយោបាយ​នីមួយៗ ប៉ុន្តែ​ រឿង​សំខាន់​សុំ​កុំ​ឲ្យ​មាន​ការ​គំរាម​កំហែង​ ការ​គាប​សង្កត់​ផ្លូវ​ចិត្ត ​ឬ​ក៏​មាន​ការ​ដោះដូរ​អ្វី​មួយ​ជា​ថ្នូរ​ដែល​នាំ​ទៅ​ការ​ទិញ​ទឹក​ចិត្ត ព្រោះ​ថា ​គណបក្ស​នយោបាយ​នីមួយៗ ​ដែល​​បង្កើត​ឡើង​ គឺ​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ និង​ធ្វើ​ប្រទេស​មាន​ការ​រីកចម្រើន​តែ​ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

The dumb,the stupid,the greeds,can easily be coerced but person with principle and dignity will not be easy to coercing,its doesn't matter what you can not coerce me against my principle or idealism of my believe.

Yobal Khmer