នេះ មិនមែន ជាការសន្យាខ្យល់ទេ។
ខ្ញុំ នឹងយក បទពិសោធន៍ និងជំនាញសេដ្ឋកិច្ច របស់ខ្ញុំ
ទៅប្រើប្រាស់ ដើម្បី បញ្ចុះតម្លៃ ម្ហូបអាហារ, ប្រេងសាំង, ភ្លើងអគ្គិសនី ។ល។
នៅទូទាំង ប្រទេសកម្ពុជា។ ខ្ញុំ នឹងជម្រាប បងប្អូន ជនរួមជាតិ
អំពីវិធានការ ជាក់លាក់ ដែលខ្ញុំ នឹងអនុវត្ត ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី…។
ជនជាតិខ្មែរ ចង់បាន រដ្ឋាភិបាលមួយ ដែលយល់ អំពីបញ្ហាសេដ្ឋកិច្ច។
ខ្ញុំ នឹងបញ្ចុះ តម្លៃទំនិញ ដោយដកហូត សិទ្ធិផ្តាច់មុខ ពីឈ្មួញទុច្ចរិត, ហើយ ធានា ឲ្យមាន ការប្រកួតប្រជែង លើទីផ្សារ ដោយសេរី និងសមធម៌។ នេះ មានន័យ ថា, ខ្ញុំ នឹងលុបបំបាត់ អំពើពុករលួយ ដោយសារ ថា, ឈ្មួញ ដែលប្រើសិទ្ធិ ផ្តាច់មុខ តែងតែ ផ្តល់សំណូក សូកប៉ាន់ ដល់អ្នកដឹកនាំ ពុករលួយ ដើម្បី ទទួលបាន សិទ្ធិកំណត់ តម្លៃទំនិញ តាមតែ អំពើចិត្ត របស់ខ្លួន ពីព្រោះ គ្មានការ ប្រកួតប្រជែង ពីអ្នកធ្វើជំនួញ ដទៃទៀត។ ទន្ទឹម នឹងនេះ, ខ្ញុំ នឹងបំបាត់ ឬបញ្ចុះ ពន្ធដារ ដែលមន្ត្រីរាជការ ពុករលួយ ប្រមូលដាក់ចូល ក្នុងហោប៉ៅ ផ្ទាល់ខ្លួន របស់គេ។
ខ្ញុំ នឹងប្រមូល ពន្ធពិតប្រាកដ ដាក់ចូល ក្នុងឃ្លាំងរដ្ឋ តាមផ្លូវច្បាប់ ដើម្បី យកទៅប្រើប្រាស់ ក្នុងផលប្រយោជន៍ សាធារណៈ។ ប្រៀបធៀបទៅ នឹងស្ថានការណ៍បច្ចុប្បន្ន, ខ្ញុំ នឹងធ្វើ ឲ្យពន្ធដារ ថយចុះ, តម្លៃទំនិញក៏ ថយចុះ, ហើយ បង្កើនគុណភាព សេវា សាធារណៈ។
No empty promises. My experience has prepared me to bring down the price of food and electricity in Cambodia.

សម រង្ស៊ី / Sam Rainsy

No comments:
Post a Comment