A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 23 June 2013

Kem Sokha: The opposition CNRP will win if the National Election Committee is independent លោក កឹម សុខា៖ បក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះ​បើ គ.ជ.ប ឯករាជ្យ

មេ​ដឹកនាំ​គណបក្ស​នយោបាយ​ចំនួន​២ មាន​ជំនឿ​ថា ពួក​គេ​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ខែ​កក្កដា។ ក្នុង​នោះ​មាន​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។
ដោយ ដែន អយុធ្យា RFA
2013-06-22
កឹម សុខា ៣០៥
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​មហា​បាតុកម្ម នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី២៤ ខែ​មេសា ឆ្នាំ​២០១៣។
RFA/Den Ayuthea
លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា បក្ស​សង្គ្រោះ​ជាតិ នឹង​ឈ្នះ​ការ​បោះឆ្នោត​អាណត្តិ​ទី៥ ខែ​កក្កដា ខាង​មុខ​បើ​សិន​ជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) មាន​ជំហរ​អព្យាក្រឹត្យ និង​មាន​ឯករាជ្យ​ពិត​ប្រាកដ​នោះ។
ការ​អះអាង​របស់​មេ​បក្ស​ប្រឆាំង​ដូច្នេះ ដោយសារ​តែ​សង្កេត​ឃើញ​សកម្មភាព​ចុះ​មូលដ្ឋាន​របស់​បក្ស​ប្រឆាំង​នៅ​ទូទាំង ២៤​រាជធានី​ខេត្ត មាន​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ចូលរួម​គាំទ្រ​រាប់​ពាន់​ម៉ឺន​នាក់ ក្នុង​វេទិកា​តាម​រាជធានី​ខេត្ត​និមួយៗ។ លោក​អះអាង​ថា ប្រទេស​ជាតិ​នឹង​ចាក​ផុត​ពី​ភាព​ក្រីក្រ គ្មាន​អំពើ​ហិង្សា គ្មាន​ការ​គំរាម​កំហែង គ្មាន​ការ​រំលោភ​ដីធ្លី មាន​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ប្រទេស។
លោក កឹម សុខា បាន​ស្នើ​ឲ្យ​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ រង់ចាំ​សាទរ​ជ័យ​ជំនះ​គណបក្ស​ប្រឆាំង​នា​ថ្ងៃ​ទី២៨ ខែ​កក្កដា ខាង​មុខ ដើម្បី​ដឹកនាំ​សង្គ្រោះ​ប្រទេស​ជាតិ​មិន​ឲ្យ​បរទេស​ឈ្លាន​ពាន ព្រម​ទាំង​លើក​តម្កើង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​ចាក​ផុត​ពី​ភាព​ ក្រីក្រ និង​គ្រោះ​ភ័យ​ផ្សេងៗ។
ទោះ​ជា​បែប​នេះ​ក្តី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថ្មីៗ​នេះ​មាន​ជំនឿ​លើ​ម្ចាស់​ឆ្នោត​នឹង​បន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​ ប្រជាជន បាន​ដឹកនាំ និង​អភិវឌ្ឍ​ប្រទេស​ក្នុង​អាណត្តិ​ទី៥ បន្ត​ទៀត។

ប្រមុខ​ដឹកនាំ​បាន​ចំអក​ឲ្យ​មេ​ដឹកនាំ​បក្ស​ប្រឆាំង​ថា ក្តី​ស្រមៃ​ឈ្នះ​ការ​បោះឆ្នោត​ពួក​គេ​មាន​តែ​ក្នុង​សុបិន្ដ​ទេ។ ហើយ​ថា ក្តី​សុបិន្ដ ឬ​អំនួត​នេះ តែង​កើត​មាន​ជា​រៀង​រាល់​អាណត្តិ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ចូល​មក​ ម្តងៗ។
លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ទិវា​ពលកម្ម​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី១ ខែ​ឧសភា នា​ខេត្ត​ព្រះសីហនុ ថា​លោក​មិន​ជឿ​ថា​គណបក្ស​លោក​ដែល​មាន​កៅអី ឬ​អាសនៈ​លើស​ពី ២​ភាគ​៣ នៅ​រដ្ឋសភា នឹង​ធ្លាក់​អាសនៈ​មក​ក្រោម ៥០% នោះ​ទេ។
ទាក់ទិន​លទ្ធផល​បោះឆ្នោត​នេះ សម្រាប់​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ ឬ​អ្នក​វិភាគ​ឯករាជ្យ បាន​ផ្តល់​វិភាគ​ថា គណបក្ស​កាន់​អំណាច​មិន​អាច​រក្សា​ចំនួន​អាសនៈ​ដែល​មាន​ក្នុង​រដ្ឋសភា​ចំនួន ៩០​កៅអី​នា​អាណត្តិ​កន្លង​មក​បាន​ទេ។ ហើយ​ថា គណបក្ស​ប្រឆាំង​នឹង​កើន​ចំនួន​អាសនៈ ឬ​ឈាន​ដល់​ឈ្នះ​ការ​បោះឆ្នោត​នីតិកាល​ទី៥ ថែម​ទៀត។
លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម បាន​វិភាគ​ថា គណបក្ស​កាន់​អំណាច​អាច​នឹង​បាត់បង់​ចំនួន​អាសនៈ​ពី ៩០​កៅអី នៅ​ក្នុង​រដ្ឋសភា នា​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥។ ហើយ​ថា គណបក្ស​ប្រឆាំង​នឹង​កើន​ចំនួន​អាសនៈ ប៉ុន្តែ​មិន​ឈ្នះ​ការ​បោះឆ្នោត​ដឹកនាំ​ប្រទេស​នោះ​ទេ។
ចំណែក​លោក រ៉ុង ឈុន ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​ស្នើ​ចូល​ខ្លួន​វិភាគ​ពី​លទ្ធផល​បោះឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នេះ​ដែរ លោក​មើល​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​រួម​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​បក្ស សិទ្ធិ​មនុស្ស មិន​ត្រឹម​បាន​កើន​ចំនួន​អាសនៈ​សភា​ទេ ប៉ុន្តែ​បក្ស​នេះ​ថែម​ទាំង​អាច​ឈ្នះ​លទ្ធផល​បោះឆ្នោត​ផ្លូវ​ការ​ថែម​ទៀត បើ​សិន​ការ​បោះឆ្នោត​នេះ​អាជ្ញា​កណ្ដាល គ.ជ.ប មាន​ជំហរ​ឯករាជ្យ អព្យាក្រឹត និង​មាន​យុត្តិធម៌​នោះ។ លោក​ថា សព្វថ្ងៃ​នេះ​ឃើញ​សន្ទុះ​របស់​ម្ចាស់​ឆ្នោត​តាម​មូលដ្ឋាន បាន​ងាក​មក​គាំទ្រ​បក្ស​ប្រឆាំង​ច្រើន​សន្ធឹកសន្ធាប់ ហើយ​អស់​ជំនឿ​ទៅ​លើ​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច ដែល​បង្កើត​ឲ្យ​មាន​អំពើ​ហិង្សា គំរាម​កំហែង រំលោភ​ដីធ្លី បក្ខពួក​និយម ពុក​រលួយ ពិសេស​មិន​បាន​ទប់ស្កាត់​ជន​អន្តោប្រវេសន៍​វៀតណាម។
ចំណុច​ដែល​គណបក្ស​ប្រជាជន បាត់បង់​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត ត្រូវ​បាន​មេ​ដឹកនាំ​បក្ស​ប្រឆាំង​អះអាង​ថា ដោយសារ​តែ​បក្ស​មួយ​នេះ​គ្មាន​គោល​នយោបាយ​ដំឡើង​ប្រាក់​បៀវត្ស​ជូន​មន្ត្រី​ រាជការ ឬ​កម្មករ​ឲ្យ​បាន​សមរម្យ ហើយ​មិន​បាន​ជួយ​ដល់​គ្រួសារ​ក្រីក្រ​ពេល​មាន​ជំងឺ ឲ្យ​ទទួល​បាន​សេវា​ព្យាបាល​មិន​គិត​ថ្លៃ ឬ​ក៏​កូន​កសិករ​អាច​ទទួល​បាន​ការ​អប់រំ​ស្មើ​ភាព​ដូច​កូន​អ្នក​ធូរធារ​នោះ​ ទេ។
កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ ការ​បោះឆ្នោត​នេះ​មាន​គណបក្ស​នយោបាយ​ចំនួន​៨ បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង។ ហើយ​ពេល​វេលា​សម្រាប់​គណបក្ស​នយោបាយ បើក​យុទ្ធនាការ​ឃោសនា​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

3 comments:

Anonymous said...

they knew in advance that, they will lose the election,
that is why they're talking like more loser...

Anonymous said...

Of course Hun sen will win because he cheats to win. But even if he loses, he will not step down like when he lost in 1993.

Unknown said...

clean up your self first ? than clean up all level in the country.