A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 8 June 2013

Interior Ministry decided to deploy security forces to protect Kem Sokha's and opposition CNRP's headquarter ប៉ូលិស​ក្រសួង​មហាផ្ទៃ សម្រេច​ដាក់​កម្លាំង​ការពារ​ផ្ទះ​លោក កឹម សុខា និង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​

Deputy opposition leader Kem Sokha arriving at Phnom Penh Airport at 5:44pm on 7th June with heavy security.

  Forces to deploy to protect Kem Sokha ,CNRP
Give our kids a better deal
PHNOM PENH, 8th June 2013 (The Cambodia Herald) -- The Ministry of Interior will deploy security forces to guard Kem Sokha’s house and the Cambodia National Rescue Party's (CNRP) headquarters, a official said Saturday.

“The two sides agreed to deploy forces to prevent con-men from taking their chance to do other things,"said Kuoy Bunroeun, National Rescue Party representative.

"CNRP representatives will come and accept the petition from the victims of Khmer Rouge tomorrow," he said. "Kem Sokha himself will not come to accept the petition because he's  busy meeting residents in another location.

A decision to deploy security forces for Kem Sokha’s security and safety was made after the meeting between three representatives of the CNRP and the Ministry of Interior officials.

The protest was intiated by Chum Mey, Tuol Sleng prison surivor.

 Tuol Sleng prison witnessed around 13,000 Cambodians and foreign nationals being tortured and executed between 1975-1979.

After the rally, 500 representatives will march to the CNRP headquarters or Kem Sokha’s house to present a petition, demanding him make a public apology to spirits of the dead at Tuol Sleng Genocide museum.
(ថ្ងៃទី 8 មិថុនា 2013,) | ដោយ: មុនីរាជ CEN

ភ្នំពេញ: ទី​បំផុត​ទៅ ប៉ូលិស​ក្រសួង​មហាផ្ទៃ បាន​សម្រេច​បញ្ជូន​កម្លាំង ដាក់ពង្រាយ​ការពារ​ផ្ទះ​របស់​លោក កឹម សុខា និង​ដាក់​កម្លាំង​ការពារ​ទីស្នាក់ការ​ធំ របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ នេះ​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ រវាង​ប៉ូលិស​ក្រសួងមហាផ្ទៃ និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ រយៈពេល​ជាង ២ ម៉ោង នា​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៣​។​

​លោក គុយ ប៊ុន​រឿយ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូលរួម​ប្រជុំ​ជាមួយនឹង​តំណាង​ប៉ូលិស​ក្រសួង​មហាផ្ទៃ បានឲ្យដឹងថា លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ គឺ​ភាគី​ទាំងពីរ​ឯកភាព​គ្នា ដាក់​កម្លាំង​ការពារ​ទាំង​សង្ខាង ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ជន​ឆក់​ឱកាសនិយម យក​ព្រឹត្តិការណ៍​នេះ ទៅ​ធ្វើ​អ្វី​ផ្សេង​។ ចំណែក​កម្លាំង ដែល​ត្រូវការពារ​គោលដៅ​ធំ គឺ​ត្រូវ​ការពារ​ផ្ទះ​របស់​លោក កឹម សុខា និង​ស្នាក់​ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ផ្លូវ​លេខ​៥៩៨ ផ្ទះ​លេខ​៧៤ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក​។​



​លោក គុយ ប៊ុន​រឿយ បាន​បន្ថែមថា ពាក់ព័ន្ធ​នឹង​ការ​ហែ​ញត្តិ​របស់​ក្រុម​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម ដឹកនាំ​ដោយ​លោក ជុំ ម៉ី គឺ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចាត់​តំណាង​ចេញ​មក​ទទួល​ញត្តិ​របស់​ជនរងគ្រោះ នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ គឺ​លោក កឹម សុខា មិន​ចេញ​មក​ទទួល​ដោយ​ផ្ទាល់​ទេ ដោយសារតែ​គាត់ មាន​ភារៈកិច្ច ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​។​

​ សូម​រម្លឹកថា ក្រសួងមហាផ្ទៃ តាមរយៈ​លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អគ្គលេខាធិការ បាន​អញ្ជើញ​លោក កឹម សុខា ប្រធានស្តីទី គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ពិភាក្សា នៅ​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៣ ស្តីពី​ការការពារ​សន្តិសុខ សុវត្ថិភាព នៅពេល​ដែល​ក្រុម​ជនរងគ្រោះ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ហែ​ក្បួន​មហា​បាតុកម្ម ទៅកាន់​ទីស្នាក់ការ​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​លេខ ៥៩៨ សង្កាត់​បឹងកក់​ទី​២ ខណ្ឌ​ទួលគោក​។​


​លោក កឹម សុខា មិន​បាន​ទៅ​ប្រជុំ​តាម​ការអញ្ជើញ​នោះទេ ក៏​ប៉ុន្តែ​លោក បាន​បញ្ជូន​តំណាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ជំនួស​វិញ​។​

 តំណាង ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចូលរួម​ប្រជុំ មាន​ចំនួន​បី​រូប គឺ​លោក គួ​យ ប៊ុន​រឿន លោក គង់ បូរ៉ា និង​លោក ឡុង រី បាន​ជួបពិភាក្សា​ជាមួយ​លោក ឆាយ ស៊ីណា​រិទ្ធ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ព្រមទាំង​ស្នងការរង​ប៉ូលិស​ក្រុងភ្នំពេញ លោក ហ៊ី ព្រូ កាលពី​វេលា​ម៉ោង ៩ ព្រឹក ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៣ ស្ថិតក្នុង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ទាក់ទង​ទៅនឹង​បញ្ហា​ការពារ​សុវត្ថិភាព លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៣ ក្នុង​ព្រឹត្តិការណ៍​មហា​បាតុកម្ម​របស់​ក្រុម​ជនរងគ្រោះ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដឹកនាំ​ដោយ​លោក ជុំ ម៉ី ដើម្បី​ឲ្យ​លោក កឹម សុខា ដុត​ធូប សុំទោស​ដល់​ជនរងគ្រោះ ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម នៅ​ក្នុង​គុក​ទួលស្លែង ជុំវិញ​សំណុំរឿង​គុក​ទួលស្លែង​៕​
- See more at: http://www.cen.com.kh/localnews/show_detail/19?token=NjUwYzFmMm#sthash.PRNB5MOM.dpuf

1 comment:

Anonymous said...

Could this be a trick to put Khem Sokha on house arrest if his party win the election. It could happen! We already seen it in Myanmar