A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 13 June 2013

Hun Sen appeals to Chum Mey to stop protesting against Kem Sokha លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​លោក ជុំ ម៉ី ផ្អាក​ធ្វើ​បាតុកម្ម

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​លោក ជុំ ម៉ី និង​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម ផ្អាក​ធ្វើ​បាតុកម្ម​ប្រឆាំង​​​​​​​លោក កឹម សុខា ដើម្បី​រក្សា​ស្ថានការណ៍​ក្នុង​ពេល​ឃោសនា និង​ការ​បោះ​ឆ្នោត​សភា​នីតិកាល​ទី​៥ មាន​ដំណើរការ​​ល្អ។
ដោយ ដែន អយុធ្យា និង យន់ សាមៀន RFA
2013-06-13
ហ៊ុន សែន ៦១០
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាត់​ខ្សែបូ​សម្ពោធ​អគារ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​ជាប់​របង​ស្តាត​អូឡាំពិក រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Den Ayuthyea 
 
​ការ​អំពាវនាវ​របស់​ប្រមុខ​ដឹកនាំ​ឲ្យ​មាន​ការ​ស្ងប់ស្ងៀម​ដូច្នេះ ក្នុង​ពិធី​សម្ពោធ​អគារ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​នៅ​ជាប់​ស្តាត​អូឡាំពិក រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មិថុនា។
នៅ​ក្នុង​ឱកាស​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ដែល​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​គាំទ្រ​លោក ជុំ ម៉ី ដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ប្រធាន​ទីស្ដីការ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ព្រមាន​ថា បើសិនជា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពី​ក្រោយ​បាតុកម្ម​នោះ នោះ​លោក កឹម សុខា មិន​បាន​សុខ​ទេ គឺ​ប្រាកដ​ជា​ត្រូវ​ស្វែង​រក​ស្ថានទូត​ណា​មួយ​ដើម្បី​ជ្រក​កោន​​មិន​ខាន។
ប្រមុខ​ដឹកនាំ​បាន​ព្រមាន​គណបក្ស​ប្រឆាំង មិន​​ត្រូវ​ទម្លាក់​កំហុស​ឲ្យ​រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ​បាតុកម្ម​ របស់​លោក ជុំ ម៉ី នោះ​ទេ។ លោក ហ៊ុន សែន បាន​ព្រមាន​ប្ដឹង​លោក កឹម សុខា ទៅ​កាន់​តុលាការ​ក្រោយ​ការ​បោះ​ឆ្នោត។
ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​លោក ជុំ ម៉ី និង​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម ផ្អាក​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា និង​រក​វិធី​តវ៉ា​ផ្សេង​ដើម្បី​​ឲ្យ​​ការ​ឃោសនា និង​ការ​បោះ​ឆ្នោត ខែ​កក្កដា ខាង​មុខ មាន​បរិយាកាស​ល្អ៖ «សូម​លោក​កុំ​ភណ្ឌ​ច្រឡំ បើ​សិន​មាន​មេដឹកនាំ​គណបក្ស​ប្រជាជន ពិសេស ហ៊ុន សែន ចេញ​មុខ ឬ ហេង សំរិន ចេញ​មុខ ឬ​អ្នក​ដឹកនាំ​ដទៃ​ទៀត​ជា​សមាជិក​អចិន្ត្រៃយ៍​ចេញ​មុខ​ពិត​ប្រាកដ កម្រិត​អស់​លោក​គាំទ្រ​អត់​បាន​ទេ។ បើ​អស់​លោក​មិន​រត់​ចូល​ដេក​ក្នុង​ស្ថានទូត​បរទេស​ទេ ខ្ញុំ​ថ្វាយបង្គំ»។[តើលោក ហ៊ុន សែន និយាយដូច្ឆេះ គឺលោកចង់មានន័យថា បាតុកម្មដោយ ហ៊ុន សែន​ និង ហេង សំរិន នឹងប្រើអំពើហឹង្សាប្រឆាំងនឹងលោក កឹម សុខា ឬ?]

​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា លោក ជុំ ម៉ី បាន​ដឹកនាំ​បាតុកម្ម​តវ៉ា​ទាមទារ​ឲ្យ​លោក កឹម សុខា សុំ​ទោស​ជា​សាធារណៈ ចំពោះ​ពាក្យ​សម្តី​របស់​ខ្លួន​ដែល​ថា ទួល​ស្លែង​ជា​គុក​សិប្បនិមិត្ត។ ប៉ុន្តែ​លោក កឹម សុខា បដិសេធ​ថា លោក​មិន​បាន​និយាយ​ថា គុក​ទួល​ស្លែង ជា​​គុក​​សិប្បនិម្មិត​ដូច​ការ​ចោទ​ទេ។
បញ្ហា​នេះ អ្នក​វិភាគ​បញ្ហា​សង្គម និង​សាធារណៈ បាន​មើល​ឃើញ​ថា រដ្ឋាភិបាល ឬ​គណបក្ស​កំពុង​កាន់​អំណាច​ជា​អ្នក​គាំទ្រ សកម្មភាព​ដឹកនាំ​ធ្វើ​បាតុកម្ម​របស់​លោក ជុំ ម៉ី។
ការ​ដឹកនាំ​ធ្វើ​បាតុកម្ម ឬ​បញ្ហា​រំខាន​ផ្សេងៗ មក​លើ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​មេ​បក្ស​ប្រឆាំង​រូប​នេះ ចាត់​ទុក​ជា​បញ្ហា​នយោបាយ និង​រៀបចំ​ដោយ​បក្ស​កាន់​អំណាច។
លោក កឹម សុខា បាន​ចាត់​ទុក​ល្បិចកល​របស់​​បក្ស​កាន់​អំណាច​ធ្វើ​មក​លើ​គណបក្ស​ប្រឆាំង​ថា មិន​មែន​​ជា​រឿង​ថ្មីទេ ហើយ​ថា បញ្ហា​នេះ​ធ្លាប់​បាន​អនុវត្ត តាំង​ពី​ឆ្នាំ​១៩៩៧ មក​ម្ល៉េះ ក្នុង​បំណង​បំបែក​បំបាក់​កម្លាំង​អ្នក​ប្រជាធិបតេយ្យ៖ «គណបក្ស​កាន់​ អំណាច​ព្យាយាម​មួលបង្កាច់​បង្ខូច​គ្រប់​បែប​យ៉ាង​ទាំង​អស់។ បំបែក​បំបាក់​ទិញ​ដូរ​អី​ដូច​រូបភាព​មុន​ទាំង​អស់ ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រាល់​ថ្ងៃ ប៉ុន្តែ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​រឹងមាំ រួប​រួម​គ្នា​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន មិន​អាច​បំបែក​បាន​រហូត​មក​ដល់​ថ្ងៃ​នេះ។ នេះ​ហើយ​ជា​ការ​ក្តៅ​ក្រហាយ​របស់​ពួក​គាត់ ដែល​នាំ​ឲ្យ​ពួកគាត់​បាន​ប្រើ​រូបភាព​ក្ដៅ​មក​ទៀត​ហើយ​ដូច​ឆ្នាំ​១៩៩៧។ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៩៧ គណបក្ស​ហ៊្វុនស៊ិនប៉ិច គេ​មាន​ទ័ព តែ​ឥឡូវ​នេះ ឆ្នាំ​២០១៣ នេះ គណបក្ស​សង្គ្រោះ​ជាតិ អត់​មាន​ទ័ព​ទេ មាន​តែ​សំឡេង មាន​តែ​ទស្សនៈ មាន​តែ​កម្មវិធី​នយោបាយ​ល្អ អ៊ីចឹង​ហើយ​បាន​ជា​គេ​មក​បំបែក​សំឡេង​យើង»
ទាក់ទិន​បញ្ហា​នេះ លោក​បណ្ឌិត ហង្ស ពុទ្ធា ជា​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា ហៅ​កាត់​និកហ្វិច (NICFEC)។ លោក​មាន​ការ​ព្រួយ​បារម្ភ​ពី​កម្ដៅ​នយោបាយ​នៅ​មុន និង​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ អាច​មាន​អំពើ​ហិង្សា។
លោក​​​បន្ត​ថា កម្ដៅ​ផ្ដើម​ពី​ការ​អុចអាល​រវាង​មេដឹកនាំ​គណបក្ស​នយោបាយ​មួយ​ទៅ​បក្ស​មួយ​នៅ ​តាម​វេទិកា​ផ្សេងៗ នឹង​អាច​បង្កើត​ឲ្យ​​មាន​អំពើ​ហិង្សា​កើត​ឡើង បើ​អ្នក​នយោបាយ​ទាំង​នោះ​មិន​បញ្ឈប់​សកម្មភាព​នេះ​ទេ៖ «មាន​ការ​ព្រួយ​ បារម្ភ​ថា កម្ដៅ​នយោបាយ​នេះ​អាច​នឹង​មាន​ការ​កើន​ឡើង។ ប៉ុន្តែ​បើ​សិន​ជា​មេដឹកនាំ​ទាំង​សង​ខាង​បក្ស​ព្យាយាម​បន្ធូរបន្ថយ ខ្ញុំ​គិត​ថា អាច​នឹង​ធ្វើ​ទៅ​បាន។ តែ​បើ​សិន​ជា​កម្ដៅ​នៅ​តែ​កើន​បែប​នេះ បរិយាកាស​នៅ​មុន និង​ក្រោយ​បោះ​ឆ្នោត ជួន​កាល​ទៅ​អាច​នឹង​មាន​បញ្ហា»
ចំណែក​លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម វិភាគ​ថា អ្នក​នយោបាយ​គួរ​ផ្ដោត ឬ​ក៏​លើក​​​​​ឡើង​ពី​គោលនយោបាយ​បក្ស​រៀងៗ​ខ្លួន ប្រសើរ​ជាង​រិះគន់​លាប​ពណ៌​ឲ្យ​គ្នា ព្រោះ​យុទ្ធសាស្ត្រ​នេះ មិន​ចំណេញ​ដល់​សង្គម​ជាតិ​ទេ៖ «បើ​សិន​ជា​យើង​មិន​ផ្ដោត​ទៅ​លើ​គោលនយោបាយ យើង​ចេះ​តែ​បន្ត​វាយ​ប្រហារ​ជា​លក្ខណៈ​បុគ្គល​ត​ទៅ​ទៀត មិន​អាច​ចំរើន​ទៅ​ដល់​ប្រទេស​ជាតិ​ទេ។ ត្រូវ​ម្យ៉ាង​ដែរ ដែល​សម្ដេច​នាយក​គាត់​ធ្វើ​អ៊ីចឹង ក៏​ប៉ុន្តែ​បើ​សិន​ជា​លក្ខណៈ​បុគ្គល​គេ​ប្រើប្រាស់​យន្តការ​សម្រប​សម្រួល គេ​ប្រើប្រាស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ឬ​ក៏​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​ដោះស្រាយ​បញ្ហា»
យ៉ាង​ណា​ក៏ដោយ ប្រមុខ​ដឹកនាំ​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់ ឬ​ផ្នែក​ពាក់ព័ន្ធ​នានា ឲ្យ​ចូល​រួម​រក្សា​ការពារ​ឲ្យ​ស្ថានការណ៍​ក្នុង​ពេល​ឃោសនា ឬ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ ប្រព្រឹត្ត​ទៅ​បាន​ល្អ និង​ជៀស​ផុត​ពី​អំពើ​ហិង្សា​ផ្សេងៗ។
បក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន
សេចក្ដី​ថ្លែងការណ៍​គណបក្ស​សង្គ្រោះ​ជាតិ ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​មិថុនា នេះ បាន​ស្វាគមន៍​ការ​អំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ស្នើ​ឲ្យ​ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម ផ្អាក​ការ​ធ្វើ​បាតុកម្ម​នៅ​ទូទាំង​ប្រទេស ប្រឆាំង​នឹង​លោក កឹម សុខា។
គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា ការ​រក្សា​ភាព​ស្ងប់ស្ងាត់​មុន​ការ​បោះ​ឆ្នោត គឺ​ជា​កត្តា​បង្កើន​បរិយាកាស​ល្អ​ប្រសើរ​សម្រាប់​ការ​បោះ​ឆ្នោត ដែល​បាន​ឈាន​ជិត​មក​ដល់ ហើយ​ក៏​ជា​កត្តា​ជំរុញ​ឲ្យ​មាន​ស្ថិរភាព​នយោបាយ និង​ការ​បង្រួបបង្រួម​ជាតិ​ផង​ដែរ។
គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ថ្កោលទោស​សកម្មភាព​បង្ក​អំពើ​អុកឡុក រំខាន​តាម​គ្រប់​រូបភាព និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ទៅ​លើ​វេទិកា​គណបក្ស​សង្គ្រោះ​ជាតិ។ សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ទប់ស្កាត់​ការ​ បង្ក​សកម្មភាព​ហិង្សា និង​ការ​ធានា​កុំ​ឲ្យ​មាន​ការ​បំផ្លាញ និង​ទម្លាក់​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ។
សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​បំភិតបំភ័យ​និង​រំលោភ​សិទ្ធិ​អ្នក​នយោបាយ
អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ១០​អង្គការ ដែល​ឃ្លាំមើល​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ​ដែរ សំដែង​ក្តី​បារម្ភ​ពី​បរិយាកាស​បំភិតបំភ័យ និង​ការ​រំលោភ​សិទ្ធិ​បំពាន​ទៅ​លើ​អ្នក​នយោបាយ និង​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង កំពុង​កើត​ឡើង​យ៉ាង​គំហុក​ក្នុង​រយៈពេល ៥​ខែ​ដើម​ឆ្នាំ​២០១៣ នេះ  ជា​ពិសេស​កាល​ពី​ខែ​ឧសភា កន្លង​ផុត​ទៅ​នេះ។
របាយការណ៍​អង្គការ​សង្គម​ស៊ីវិល រួម​មាន​អង្គការ​ខុមហ្រ្វែល គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម និង​អង្គការ​មួយ​ចំនួន​ទៀត​ផ្សាយ​ថា ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៣ មក បើ​ទោះ​បី​គ្មាន​អំពើ​ហិង្សា​នយោបាយ​ដល់​របួស និង​ស្លាប់​ធ្ងន់ធ្ងរ ប៉ុន្តែ​មាន​ករណី​គំរាម​កំហែង បំភិតបំភ័យ និង​ការ​រំខាន​យាយី​ផ្នែក​នយោបាយ បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់ តាំង​ពី​មូលដ្ឋាន មក​កម្រិត​ថ្នាក់​ជាតិ។
របាយការណ៍​បង្ហាញ​ថា អាជ្ញាធរ​មូលដ្ឋាន ជា​ពិសេស​មេ​ភូមិ មេ​ឃុំ​មួយ​ចំនួន បាន​គំរាម​លើ​ប្រជាពលរដ្ឋ​ណា​ដែល​មិន​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់​ អំណាច និង​ហាម​ឃាត់​ពលរដ្ឋ​មិន​ឲ្យ​ចូល​រួម​ស្ដាប់​កិច្ច​ប្រជុំ​នានា​របស់​គណបក្ស ​មិន​កាន់​អំណាច និង​ការ​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ជា​ដើម។ ម្យ៉ាង​វិញ​ទៀត ការ​ដក​តួនាទី​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ២៩​រូប​ពី​រដ្ឋ​សភា បាន​
បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។
អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា បរិយាកាស​បំភិត​បំភ័យ និង​ការ​រំលោភ​សិទ្ធិ​នៅ​ដំណាក់កាល​មុន​ការ​បោះ​ឆ្នោត​ជាតិ​នេះ បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញ​មតិ និង​ទីលាន​ប្រកួតប្រជែង​ដោយ​ស្មើ​គ្នា​សម្រាប់​ការ​បោះ​ឆ្នោត​ខែ​កក្កដា ខាង​មុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

3 comments:

Anonymous said...

Talk like a thug how in the Hell people respect you if you talk like kmenh kvil kor! Ah kwak needs speech lesson.His govt should protect all citizens why the Hell he said:Sokha will run and hide in foriegn's embassy? That's govt jobs to protect all citizens regardless of what situation.Talk lop,lop,like that can became leader of the country of Nambodia only nowhere on this planet the you see PM like Nambodia!

Anonymous said...

Hun Sen language is unprofessional. It's a gang bang attitude. He does not fit as prime minister. His qualification is cleaning public bathroom.

Anonymous said...

34 years of dictator Hun Sen is enough. He is corrupt, he killed too many people, he killed his mistress Pisith Pilika and he is a puppet of Vietnam, so please change him.