ផ្អែកតាមរបាយការណ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សន្យាថា
បើសិនគណបក្សកាន់អំណាចបានសំឡេងឆ្នោតក្រោម ៥០%
លោកនឹងចុះចេញពីតំណែង។
របាយការណ៍ស្ទង់មតិរបស់វិទ្យាស្ថានសាធារណរដ្ឋរបស់អាមេរិក
បានបញ្ជាក់ថា ពលរដ្ឋដែលត្រូវបានសាកសួរចំនួន ២ពាន់នាក់ ក្នុងនោះ
៧៩% ប្រាប់ថា គណបក្សប្រជាជនកម្ពុជា
ដឹកនាំរដ្ឋាភិបាលក្នុងផ្លូវវិជ្ជមាន និងថាប្រជាប្រិយភាពរបស់លោក
ហ៊ុន សែន បានកើនឡើងជាលំដាប់តាំងពីឆ្នាំ២០០៦ មក។
តាមរយៈរបាយការណ៍លោក ហ៊ុន សែន សន្មតថា គណបក្សប្រជាជនកម្ពុជា
នឹងឈ្នះឆ្នោត ហើយបើឈ្នះក៏ដោយ ឲ្យតែសន្លឹកឆ្នោតបានតិចជាង ៥០%
លោកនឹងលាលែងចេញពីតំណែងភ្លាម។
ក្នុងទិវាកុមារអន្តរជាតិកាលពីថ្ងៃទី១ ខែមិថុនា
ដែលប្រារព្ធធ្វើនៅកោះពេជ្រ លោក ហ៊ុន សែន
ថ្លែងបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិនិត្យលទ្ធភាពពង្រីក
មន្ទីរពេទ្យបង្អែកនៅតាមទីជនបទ
និងបញ្ជាឲ្យមន្ត្រីក្រោមឱវាទផ្សេងទៀត
បញ្ចូលបញ្ហាមួយចំនួនទៅក្នុងគោលនយោបាយយុទ្ធសាស្ត្រចតុកោណជំហានទី៣
ទៀតផង។ លោកបន្តថា
រឿងចាញ់ឆ្នោតគឺមិនមានឡើយសម្រាប់គណបក្សប្រជាជនកម្ពុជា។
លោក លោក ហ៊ុន សែន បញ្ជាក់ថា
សូម្បីតែរបាយការណ៍ស្ទង់មតិដែលវិទ្យាស្ថានអន្តរជាតិមួយនេះស្ទង់
មតិពីគណបក្សប្រឆាំង ក៏លោកមាននៅក្នុងដៃដែរ
ដោយសារមានមន្ត្រីបក្សប្រឆាំងបានផ្ដល់របាយការណ៍នេះឲ្យលោក៖ «គេ
ហៅថា ភាពឡើងរបស់ខ្លួន ខ្ញុំបាននិយាយហើយថា បើដាំក្បាលចុះក្រោម
៥០% ខ្ញុំនឹងប្រកាសអាសន្ន ហើយនឹងចុះចេញពីតំណែង។ត្រូវ ៧៩%
បោះឆ្នោតឲ្យគណបក្សប្រជាជន ៧៧% លោកឯងនៅតែចាញ់អ៊ីចឹង។
ខ្ញុំនឹងរៀបចំយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣
លោកឯងគ្មានទៅរួចទេ អា ៧៥ និង ៥០ ក៏ទៅមិនរួចដែរ»។
លោកបន្តថា មន្ត្រីគណបក្សប្រឆាំងគ្រាន់តែអាចធ្វើជារដ្ឋមន្ត្រី
ប្រធានរដ្ឋសភា
ឬនាយករដ្ឋមន្ត្រីឧទាហរណ៍ចាប់តាំងពីពេលនេះដល់ថ្ងៃតែប៉ុណ្ណោះ។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីបែបនេះធ្វើឡើងតបនឹងប្រសាសន៍របស់
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា
ដែលបានថ្លែងកាលពីថ្ងៃទី២០ ខែឧសភា ថា លោក ហ៊ុន សែន
ខិតខំគំរាមកំហែងគ្រប់បែបយ៉ាងចំពោះមន្ត្រីបក្សប្រឆាំង
ដោយសារខ្លាចចាញ់ឆ្នោត។
លោក កឹម សុខា ថែមទាំងបបួលលោក ហ៊ុន សែន
ឡើងវេទិកាជជែកវែកញែកទល់មុខគ្នាតាមកញ្ចក់ទូរទស្សន៍
ដើម្បីឲ្យពលរដ្ឋបានឃើញពីសក្ដានុពលរបស់បក្សទាំងពីរ
ដូចនៅប្រទេសប្រជាធិបតេយ្យជឿនលឿនទៀតផង។
តែមន្ត្រីគណបក្សប្រជាជនប្រាប់ថា មិនចាំបាច់មានវេទិកាបែបនេះទេ។
ទន្ទឹមនឹងនេះ មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម
សុវណ្ណ រំពឹងថា
គណបក្សដែលទទួលអាសនៈច្រើនក្នុងរដ្ឋសភាមានតែពីរប៉ុណ្ណោះ
គឺបក្សសង្គ្រោះជាតិនិងបក្សប្រជាជនកម្ពុជា។
បើគណបក្សប្រជាជនកម្ពុជា បានសំឡេងក្រោម ៥០% បានន័យថា
គណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ហេតុនេះលោក ហ៊ុន សែន
បើមិនចុះចេញពីតំណែងក៏មិនកើតដែរ។ លោកបន្តថា
បើបក្សប្រជាជនកម្ពុជា
ចាញ់ឆ្នោតគណបក្សសង្គ្រោះជាតិក៏មិនបោះបង់ចោលដែរ
ដោយសារគោលនយោបាយបក្សប្រឆាំងមិនចាត់ទុកខ្មែរណាជាសត្រូវទេ។
លោកបញ្ជាក់ថា តាមការស្ទង់មតិរបស់ អាយ.អ.អាយ បង្ហាញថា
មនុស្សចំនួន ៥៤% បានគិតថា នឹងបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ
ក្នុងកាលៈទេសៈដែលបក្សកាន់អំណាចកាន់ប្រព័ន្ធផ្សព្វផ្សាយទាំង
ស្រុង៖ «ក៏ប៉ុន្តែឥឡូវហ្នឹងគេនិយាយតែគេ
គេបំភ្លៃបំផ្លើសរឿងគណបក្សសង្គ្រោះជាតិ
អត់មានឱកាសបានបកស្រាយជូនប្រជាពលរដ្ឋ អ៊ីចឹងវាអត់មានយុត្តិធម៌។
អ៊ីចឹងដើម្បីជម្រះមន្ទិលសង្ស័យ ក៏សាងវប្បធម៌ប្រជាធិបតេយ្យ
ថ្នាក់ដឹកនាំប្រជាជនត្រូវមានសេចក្ដីក្លាហានឡើងមកជជែកវែកញែក
ជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅកញ្ចក់ទូរទស្សន៍នូវបញ្ហា
ជាតិសំខាន់ៗ ដើម្បីឲ្យពលរដ្ឋវិនិច្ឆ័យនិងសម្រេច»។
ក្រុមអ្នកវិភាគបញ្ហានយោបាយនៅកម្ពុជា មួយចំនួនចាត់ទុកថា
ការថ្លែងរបស់នាយករដ្ឋមន្ត្រីជាការបញ្ជាក់ពីជំនឿចិត្តរបស់លោក
ក្នុងការឈ្នះឆ្នោត
ហើយគណបក្សកាន់អំណាចទំនងជានៅតែអាចជាប់ឆ្នោតនៅថ្ងៃបោះឆ្នោតខាង
មុខមែន
ដោយសារតែគណបក្សកាន់អំណាចមានឥទ្ធិពលខ្លាំងលើសលប់ជាងគណបក្ស
ប្រឆាំង។
ឥទ្ធិពលដែលអាចអូសទាញសំឡេងឆ្នោតបានច្រើននោះ មានជាអាទិ៍
ប្រព័ន្ធផ្សព្វផ្សាយច្រើនលើសលប់ស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្ស
កាន់អំណាច ការចែកអំណោយ សារ៉ុង ប៊ីចេង ក្រមា ឲ្យពលរដ្ឋ
ការរំលឹកពីថ្ងៃ៧ ខែមករា ដើម្បីឲ្យពលរដ្ឋសងគុណ ការព្រមានថា
នឹងមានសង្គ្រាមបើបក្សកាន់អំណាចចាញ់ឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនទាន់ឯករាជ្យ
ល្បិចរំខានគ្រប់បែបយ៉ាងទៅលើវេទិកាផ្សព្វផ្សាយរបស់បក្សប្រឆាំង
ការដាក់ចារកម្មបង្កប់ក្នុងបក្សប្រឆាំង
និងជាពិសេសប្រជាពលរដ្ឋខ្មែរមួយភាគធំមិនទាន់ទទួលបានព័ត៌មាន
គ្រប់គ្រាន់សម្រាប់វិភាគថា
ពួកគាត់គួរបោះឆ្នោតឲ្យគណបក្សមួយណានោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ធ្លាប់បានសន្យាកាលពីការបោះឆ្នោតអាណត្តិទី៤ ថា
បើសិនជាបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា
ដីនៅតែឡើងថ្លៃប្រទេសនៅតែមានសន្តិភាព។
ប៉ុន្តែពេលបោះឆ្នោតរួចមិនបានប៉ុន្មានផង
ហាងឆេងដីស្រាប់តែចុះថោក
ពលរដ្ឋខ្លះធ្លាក់ខ្លួនក្រដោយសាររកស៊ីដីថែមទៀត ហើយកងទ័ពថៃ
ក៏នៅតែឈ្លានពានតំបន់ព្រំដែន
និងនាំឲ្យមានការប៉ះទង្គិចគ្នាដោយអាវុធមួយដងជាពីរដង។
ក្រៅពីនេះ ទំហំនៃការផ្ដល់ដីសម្បទានសេដ្ឋកិច្ចក៏កាន់តែធំ
ដោយផ្ទៃដីជាង ២លានហិកតារត្រូវផ្ដល់ឲ្យក្រុមហ៊ុនឯកជនក្នុងស្រុក
និងក្រុមហ៊ុនបរទេស វិនិយោគបង្កើតបានជាទំនាស់ដីធ្លីគ្រប់ទីកន្លែង
ដែលមកទល់ពេលនេះមិនទាន់ដោះស្រាយបញ្ចប់នៅឡើយ។
សង្គមស៊ីវិលរំលឹកថា លោកនាយករដ្ឋមន្ត្រី ក៏ធ្លាប់ប្ដេជ្ញាចិត្តថា
បើសិនជាទប់ស្កាត់បទល្មើសព្រៃឈើមិនបានសុខចិត្តកាត់ក្បាល
តែបទល្មើសនៅតែមាន ព្រៃឈើកាន់តែរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
ក្នុង អាណត្តិទី៤ នេះ ឡូត៍នេសាទបានបំផ្លាញធនធានជលផលយ៉ាងច្រើន ហើយផ្ដល់ផលប្រយោជន៍សម្រាប់តែក្រុមឈ្លួញអ្នកមានជាគ្នីគ្នា មន្ត្រីបក្សកាន់អំណាចប៉ុណ្ណោះ ម្យ៉ាងទៀត ម្ចាស់ឡូត៍ក៏រកត្រីលែងបានទៀត ទើបលោក ហ៊ុន សែន បានលុបឡូត៍នេសាទទូទាំងប្រទេសទាំងអស់ ដើម្បីបង្កើនទិន្នផលត្រីឡើងវិញ ហើយការលុបឡូត៍នេសាទនេះ ត្រូវបានទទួលការសរសើរពីសង្គមស៊ីវិល និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន៕
ក្នុង អាណត្តិទី៤ នេះ ឡូត៍នេសាទបានបំផ្លាញធនធានជលផលយ៉ាងច្រើន ហើយផ្ដល់ផលប្រយោជន៍សម្រាប់តែក្រុមឈ្លួញអ្នកមានជាគ្នីគ្នា មន្ត្រីបក្សកាន់អំណាចប៉ុណ្ណោះ ម្យ៉ាងទៀត ម្ចាស់ឡូត៍ក៏រកត្រីលែងបានទៀត ទើបលោក ហ៊ុន សែន បានលុបឡូត៍នេសាទទូទាំងប្រទេសទាំងអស់ ដើម្បីបង្កើនទិន្នផលត្រីឡើងវិញ ហើយការលុបឡូត៍នេសាទនេះ ត្រូវបានទទួលការសរសើរពីសង្គមស៊ីវិល និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
4 comments:
យួនជាមេបោកយកដីខ្មែរ ខ្ញុំយួនវាជាមេបោកយកអំណាច ។ ហុ៊ន សែន បានស្បថមុខសម្តេចតា
សីហនុ ថា : គោរព រក្សា ជាតិ សាសនា ព្រះមហាក្្សត្រ តែដល់បានអំណាចនៅដៃ
ហុ៊ន សែន បានសំឡុតសម្តេចតា នៅថ្ងៃទី ១៧ តុលា ឆ្នាំ ២០០៥ ថានឹង រំលាយរបបរាជានិយម
បើស្តេចខ្មែរមិនចុះហត្ថលេខា លើកិច្ចសន្យាឲដីទៅយួនទេនោះ ។ ថ្មីៗ ក្នុងឆ្នាំ២០១៣ ហ៊ុន សែន
ក៏បានសំឡុត ព្រះសង្ឃ និងពុទ្ធបរិសទ្ធ នៅឯស្រុកបាធាយ ខេត្តកំពង់ចាម ថាគណបក្សប្រជាជន
ឈប់ ធ្វើបុណ្យតាមព្រះពុទ្ធសាសនា បើរាស្ត្រមិនបោះឆ្នោតឲ ។ ហុ៊ន សែន ក៏បានសន្យាថានឹង
កាត់ក បើរក្សាព្រៃឈើ ដែលជាទ្រព្យសម្បត្តិជាតិមិនបាន តែផ្ទុយទៅវិញគ្រួសារ និងបក្សពួក
ហុ៊ន សែន បំផ្លាញទ្រព្យជាតិអស់ ។
ដូច្នេះ ហុ៊ន សែន ដែលបានជាន់ឈ្លី ជាតិ សាសនា ព្រះមហាក្សត្រ មិនគោរពតាមការសន្យាទេ
ច្បាស់ជាប្រើប្រាស់កម្លាំងទ័ព ពេលចាញ់ឆ្នោត ។
Hun Sen thinks that Khmers are so stupid or what? If you loses you have to step down, right Mr. Hun Sen? If not, the international community and the UN will not sit still.
Don't believe any thing that ah kwak said:remember the phrase; If i can't control illegal deforestation I'll cut my head off throw away? He fail to honer his words.If he loses the election Hun sen will do the coup defeat against the winner.He lies to get his votes,
10:05 am
When Hun Phuc loses the election, he will stage a coup. We know that, but we, the CNRP must win first. We have ways to deal with that later.
Post a Comment