A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 3 June 2013

Hun Sen announced that he will step down if his party wins less than 50% of the votes [It's true Hun Sen, you lost so you must step down!]លោក ហ៊ុន សែន នឹង​ចុះ​ចេញ​ពី​តំណែង​បើ​បាន​សន្លឹក​ឆ្នោត​ក្រោម​៥០%

ដោយ វណ្ណ វិចារ RFA
2013-06-02
ផ្អែក​តាម​របាយការណ៍​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សន្យា​ថា បើ​សិន​គណបក្ស​កាន់​អំណាច​បាន​សំឡេង​ឆ្នោត​ក្រោម ៥០% លោក​នឹង​ចុះ​ចេញ​ពី​តំណែង។
របាយការណ៍​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​សាធារណរដ្ឋ​របស់​អាមេរិក បាន​បញ្ជាក់​ថា ពលរដ្ឋ​ដែល​ត្រូវ​បាន​សាកសួរ​ចំនួន ២​ពាន់​នាក់ ក្នុង​នោះ ៧៩% ប្រាប់​ថា គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​រដ្ឋាភិបាល​ក្នុង​ផ្លូវ​វិជ្ជមាន និង​ថា​ប្រជាប្រិយភាព​របស់​លោក ហ៊ុន សែន បាន​កើន​ឡើង​ជា​លំដាប់​តាំង​ពី​ឆ្នាំ​២០០៦ មក។ តាម​រយៈ​របាយការណ៍​លោក ហ៊ុន សែន សន្មត​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ឈ្នះ​ឆ្នោត ហើយ​បើ​ឈ្នះ​ក៏ដោយ ឲ្យ​តែ​សន្លឹក​ឆ្នោត​បាន​តិច​ជាង ៥០% លោក​នឹង​លា​លែង​ចេញ​ពី​តំណែង​ភ្លាម។
ក្នុង​ទិវា​កុមារ​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ដែល​ប្រារព្ធ​ធ្វើ​នៅ​កោះ​ពេជ្រ លោក ហ៊ុន សែន ថ្លែង​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ពិនិត្យ​លទ្ធភាព​ពង្រីក​ មន្ទីរពេទ្យ​បង្អែក​នៅ​តាម​ទី​ជនបទ និង​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ផ្សេង​ទៀត បញ្ចូល​បញ្ហា​មួយ​ចំនួន​ទៅ​ក្នុង​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ជំហាន​ទី​៣ ទៀត​ផង។ លោក​បន្ត​ថា រឿង​ចាញ់​ឆ្នោត​គឺ​មិន​មាន​ឡើយ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។
លោក លោក ហ៊ុន សែន បញ្ជាក់​ថា សូម្បី​តែ​របាយការណ៍​ស្ទង់​មតិ​ដែល​វិទ្យាស្ថាន​អន្តរជាតិ​មួយ​នេះ​ស្ទង់​ មតិ​ពី​គណបក្ស​ប្រឆាំង ក៏​លោក​មាន​នៅ​ក្នុង​ដៃ​ដែរ ដោយសារ​មាន​មន្ត្រី​បក្ស​ប្រឆាំង​បាន​ផ្ដល់​របាយការណ៍​នេះ​ឲ្យ​លោក៖ «គេ​ ហៅ​ថា ភាព​ឡើង​របស់​ខ្លួន ខ្ញុំ​បាន​និយាយ​ហើយ​ថា បើ​ដាំ​ក្បាល​ចុះ​ក្រោម ៥០% ខ្ញុំ​នឹង​ប្រកាស​អាសន្ន ហើយ​នឹង​ចុះ​ចេញ​ពី​តំណែង។ត្រូវ ៧៩% បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន ៧៧% លោក​ឯង​នៅ​តែ​ចាញ់​អ៊ីចឹង។ ខ្ញុំ​នឹង​រៀបចំ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ លោក​ឯង​គ្មាន​ទៅ​រួច​ទេ អា ៧៥ និង ៥០ ក៏​ទៅ​មិន​រួច​ដែរ»
លោក​បន្ត​ថា មន្ត្រី​គណបក្ស​ប្រឆាំង​គ្រាន់តែ​អាច​ធ្វើ​ជា​រដ្ឋមន្ត្រី ប្រធាន​រដ្ឋ​សភា ឬ​នាយករដ្ឋមន្ត្រី​ឧទាហរណ៍​ចាប់​តាំង​ពី​ពេល​នេះ​ដល់​ថ្ងៃ​តែប៉ុណ្ណោះ។ ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី​បែប​នេះ​ធ្វើ​ឡើង​តប​នឹង​ប្រសាសន៍​របស់ ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ថា លោក ហ៊ុន សែន ខិតខំ​គំរាម​កំហែង​គ្រប់​បែប​យ៉ាង​ចំពោះ​មន្ត្រី​បក្ស​ប្រឆាំង ដោយសារ​ខ្លាច​ចាញ់​ឆ្នោត។

លោក កឹម សុខា ថែម​ទាំង​បបួល​លោក ហ៊ុន សែន ឡើង​វេទិកា​ជជែក​វែកញែក​ទល់​មុខ​គ្នា​តាម​កញ្ចក់​ទូរទស្សន៍ ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ឃើញ​ពី​សក្ដានុពល​របស់​បក្ស​ទាំង​ពីរ ដូច​នៅ​ប្រទេស​ប្រជាធិបតេយ្យ​ជឿន​លឿន​ទៀត​ផង។ តែ​មន្ត្រី​គណបក្ស​ប្រជាជន​ប្រាប់​ថា មិន​ចាំបាច់​មាន​វេទិកា​បែប​នេះ​ទេ។
ទន្ទឹម​នឹង​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ រំពឹង​ថា គណបក្ស​ដែល​ទទួល​អាសនៈ​ច្រើន​ក្នុង​រដ្ឋ​សភា​មាន​តែ​ពីរ​ប៉ុណ្ណោះ គឺ​បក្ស​សង្គ្រោះ​ជាតិ​និង​បក្ស​ប្រជាជន​កម្ពុជា។ បើ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សំឡេង​ក្រោម ៥០% បាន​ន័យ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត ហេតុ​នេះ​លោក ហ៊ុន សែន បើ​មិន​ចុះ​ចេញ​ពី​តំណែង​ក៏​មិន​កើត​ដែរ។ លោក​បន្ត​ថា បើ​បក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មិន​បោះ​បង់​ចោល​ដែរ ដោយសារ​គោលនយោបាយ​បក្ស​ប្រឆាំង​មិន​ចាត់​ទុក​ខ្មែរ​ណា​ជា​សត្រូវ​ទេ។
លោក​បញ្ជាក់​ថា តាម​ការ​ស្ទង់​មតិ​របស់ អាយ.អ.អាយ បង្ហាញ​ថា មនុស្ស​ចំនួន ៥៤% បាន​គិត​ថា នឹង​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​កាលៈទេសៈ​ដែល​បក្ស​កាន់​អំណាច​កាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​ ស្រុង៖ «ក៏​ប៉ុន្តែ​ឥឡូវ​ហ្នឹង​គេ​និយាយ​តែ​គេ គេ​បំភ្លៃ​បំផ្លើស​រឿង​គណបក្ស​សង្គ្រោះ​ជាតិ អត់​មាន​ឱកាស​បាន​បក​ស្រាយ​ជូន​ប្រជាពលរដ្ឋ អ៊ីចឹង​វា​អត់​មាន​យុត្តិធម៌។ អ៊ីចឹង​ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ ក៏​សាង​វប្បធម៌​ប្រជាធិបតេយ្យ ថ្នាក់​ដឹកនាំ​ប្រជាជន​ត្រូវ​មាន​សេចក្ដី​ក្លាហាន​ឡើង​មក​ជជែក​វែក​ញែក​ ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កញ្ចក់​ទូរទស្សន៍​នូវ​បញ្ហា​ ជាតិ​សំខាន់ៗ ដើម្បី​ឲ្យ​ពលរដ្ឋ​វិនិច្ឆ័យ​និង​សម្រេច»
ក្រុម​អ្នក​វិភាគ​បញ្ហា​នយោបាយ​នៅ​កម្ពុជា មួយ​ចំនួន​ចាត់​ទុក​ថា ការ​ថ្លែង​របស់​នាយករដ្ឋមន្ត្រី​ជា​ការ​បញ្ជាក់​ពី​ជំនឿ​ចិត្ត​របស់​លោក​ ក្នុង​ការ​ឈ្នះ​ឆ្នោត ហើយ​គណបក្ស​កាន់​អំណាច​ទំនង​ជា​នៅ​តែ​អាច​ជាប់​ឆ្នោត​នៅ​ថ្ងៃ​បោះ​ឆ្នោត​ខាង ​មុខ​មែន ដោយសារ​តែ​គណបក្ស​កាន់​អំណាច​មាន​ឥទ្ធិពល​ខ្លាំង​លើសលប់​ជាង​គណបក្ស​ ប្រឆាំង។
ឥទ្ធិពល​ដែល​អាច​អូសទាញ​សំឡេង​ឆ្នោត​បាន​ច្រើន​នោះ មាន​ជាអាទិ៍ ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​លើសលប់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ កាន់​អំណាច ការ​ចែក​អំណោយ សារ៉ុង ប៊ីចេង ក្រមា ឲ្យ​ពលរដ្ឋ ការ​រំលឹក​ពី​ថ្ងៃ​៧ ខែ​មករា ដើម្បី​ឲ្យ​ពលរដ្ឋ​សង​គុណ ការ​ព្រមាន​ថា នឹង​មាន​សង្គ្រាម​បើ​បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មិន​ទាន់​ឯករាជ្យ ល្បិច​រំខាន​គ្រប់​បែប​យ៉ាង​ទៅ​លើ​វេទិកា​ផ្សព្វផ្សាយ​របស់​បក្ស​ប្រឆាំង ការ​ដាក់​ចារកម្ម​បង្កប់​ក្នុង​បក្ស​ប្រឆាំង និង​ជា​ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ភាគ​ធំ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ គ្រប់គ្រាន់​សម្រាប់​វិភាគ​ថា ពួក​គាត់​គួរ​បោះឆ្នោត​ឲ្យ​គណបក្ស​មួយ​ណា​នោះ​ទេ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​សន្យា​កាល​ពី​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៤ ថា បើ​សិន​ជា​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដី​នៅ​តែ​ឡើង​ថ្លៃ​ប្រទេស​នៅ​តែ​មាន​សន្តិភាព។ ប៉ុន្តែ​ពេល​បោះ​ឆ្នោត​រួច​មិន​បាន​ប៉ុន្មាន​ផង ហាងឆេង​ដី​ស្រាប់​តែ​ចុះ​ថោក ពលរដ្ឋ​ខ្លះ​ធ្លាក់​ខ្លួន​ក្រ​ដោយសារ​រក​ស៊ី​ដី​ថែម​ទៀត ហើយ​កងទ័ព​ថៃ ក៏​នៅ​តែ​ឈ្លាន​ពាន​តំបន់​ព្រំដែន និង​នាំ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​មួយ​ដង​ជា​ពីរ​ដង។
ក្រៅ​ពី​នេះ ទំហំ​នៃ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ក៏​កាន់​តែ​ធំ ដោយ​ផ្ទៃ​ដី​ជាង ២​លាន​ហិកតារ​ត្រូវ​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក និង​ក្រុមហ៊ុន​បរទេស វិនិយោគ​បង្កើត​បាន​ជា​ទំនាស់​ដីធ្លី​គ្រប់​ទី​កន្លែង ដែល​មក​ទល់​ពេល​នេះ​មិន​ទាន់​ដោះស្រាយ​បញ្ចប់​នៅ​ឡើយ។
សង្គម​ស៊ីវិល​រំលឹក​ថា លោក​នាយករដ្ឋមន្ត្រី ក៏​ធ្លាប់​ប្ដេជ្ញា​ចិត្ត​ថា បើ​សិន​ជា​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​មិន​បាន​សុខ​ចិត្ត​កាត់​ក្បាល តែ​បទល្មើស​នៅ​តែ​មាន ព្រៃ​ឈើ​កាន់​តែ​រង​ការ​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ។
ក្នុង ​អាណត្តិ​ទី​៤ នេះ ឡូត៍​នេសាទ​បាន​បំផ្លាញ​ធនធាន​ជលផល​យ៉ាង​ច្រើន ហើយ​ផ្ដល់​ផល​ប្រយោជន៍​សម្រាប់​តែ​ក្រុម​ឈ្លួញ​អ្នក​មាន​ជា​គ្នីគ្នា​ មន្ត្រី​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ ម្យ៉ាង​ទៀត ម្ចាស់​ឡូត៍​ក៏​រក​ត្រី​លែង​បាន​ទៀត ទើប​លោក ហ៊ុន សែន បាន​លុប​ឡូត៍​នេសាទ​ទូទាំង​ប្រទេស​ទាំង​អស់ ដើម្បី​បង្កើន​ទិន្នផល​ត្រី​ឡើង​វិញ ហើយ​ការ​លុប​ឡូត៍​នេសាទ​នេះ ត្រូវ​បាន​ទទួល​ការ​សរសើរ​ពី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

4 comments:

Anonymous said...

យួនជាមេបោកយកដីខ្មែរ ខ្ញុំយួនវាជាមេបោកយកអំណាច ។ ហុ៊ន សែន បានស្បថមុខសម្តេចតា
សីហនុ ថា : គោរព រក្សា ជាតិ សាសនា ព្រះមហាក្្សត្រ  តែដល់បានអំណាចនៅដៃ
ហុ៊ន សែន បានសំឡុតសម្តេចតា នៅថ្ងៃទី ១៧ តុលា ឆ្នាំ ២០០៥ ថានឹង រំលាយរបបរាជានិយម
បើស្តេចខ្មែរមិនចុះហត្ថលេខា លើកិច្ចសន្យាឲដីទៅយួនទេនោះ ។ ថ្មីៗ ក្នុងឆ្នាំ២០១៣ ហ៊ុន សែន
ក៏បានសំឡុត ព្រះសង្ឃ និងពុទ្ធបរិសទ្ធ នៅឯស្រុកបាធាយ ខេត្តកំពង់ចាម ថាគណបក្សប្រជាជន
ឈប់ ធ្វើបុណ្យតាមព្រះពុទ្ធសាសនា បើរាស្ត្រមិនបោះឆ្នោតឲ ។ ហុ៊ន សែន ក៏បានសន្យាថានឹង
កាត់ក បើរក្សាព្រៃឈើ ដែលជាទ្រព្យសម្បត្តិជាតិមិនបាន តែផ្ទុយទៅវិញគ្រួសារ និងបក្សពួក
ហុ៊ន សែន បំផ្លាញទ្រព្យជាតិអស់ ។
ដូច្នេះ ហុ៊ន សែន ដែលបានជាន់ឈ្លី ជាតិ សាសនា ព្រះមហាក្សត្រ មិនគោរពតាមការសន្យាទេ
ច្បាស់ជាប្រើប្រាស់កម្លាំងទ័ព ពេលចាញ់ឆ្នោត ។

Anonymous said...

Hun Sen thinks that Khmers are so stupid or what? If you loses you have to step down, right Mr. Hun Sen? If not, the international community and the UN will not sit still.

Anonymous said...

Don't believe any thing that ah kwak said:remember the phrase; If i can't control illegal deforestation I'll cut my head off throw away? He fail to honer his words.If he loses the election Hun sen will do the coup defeat against the winner.He lies to get his votes,

Anonymous said...

10:05 am


When Hun Phuc loses the election, he will stage a coup. We know that, but we, the CNRP must win first. We have ways to deal with that later.