A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 27 June 2013

Help CNRP to Disseminate Information -- Let the Campaign Begin!

ក្នុងរយៈពេល ត្រឹមតែ ១២ម៉ោង ទៀតប៉ុណ្ណោះ, យើង នឹងចាប់ផ្តើម បើកយុទ្ធនាការ ឃោសនា រកសម្លេងឆ្នោត។  នេះ គឺ ជាការបោះឆ្នោតមួយ ដ៏មានសារៈសំខាន់ បំផុត សម្រាប់ ជីវិតប្រចាំថ្ងៃ របស់យើង។  ដូច្នេះ ខ្ញុំ ត្រូវការ បងប្អូន កូនក្មួយ ជាចាំបាច់ ដើម្បី ជួយផ្សព្វផ្សាយ នូវគោលនយោបាយ របស់យើង ឲ្យបានគ្រប់ ទិសទី ក្នុងប្រទេសកម្ពុជា។  ខ្ញុំ សូម ទទួច ឲ្យបងប្អូន កូនក្មួយ ជួយជម្រាបប្រាប់ ដល់ប្រជាពលរដ្ឋខ្មែរ​ ទាំងអស់ ឲ្យបាន ជ្រាបថា, អនាគត របស់ ប្រទេសយើង គឺ ពឹងផ្អែក ទាំងស្រុង លើពួកគាត់, ហើយ សូម ជម្រាប់ទៀត ថា,  ពួកយើង នឹងចូលរួម សង្គ្រោះជាតិ ទាំងអស់គ្នា នៅថ្ងៃ ទី២៨ ខែកក្កដា ខាងមុខនេះ។

យើង មានរយៈពេល ត្រឹមតែ មួយខែ
ប៉ុណ្ណោះ!  ប៉ុន្តែ នេះ គឺ ជាចលនា ដ៏មុះមុត ដើម្បី យកប្រទេស របស់យើង ត្រឡប់មកវិញ។  ដូច្នេះ ពុំមានអ្វី អាចបញ្ឈប់ ពួកយើង បានឡើយ។
សម រង្ស៊ី / Sam Rainsy
https://www.facebook.com/rainsy.sam.5

1 comment:

Anonymous said...

នាយករដ្នមន្ត្រីពិភពលោក សម រង្សី កំពុងដើរ

រកអ្នកសង្គ្រោះនៅបរទេស ពីព្រោះមានអ្នកត្រូវអោយ
ជួយច្រើនណាស់។

មានមេម៉ាយ  PD សត្វពាហណៈជាដើម។ល។