A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 18 June 2013

Cambodia Watch Council asks the government to consider reclaiming lost territories and islands ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ស្នើ​រាជ​រដ្ឋាភិបាល​ពិចារណា​ការ​ទាមទារ​ទឹក​ដី និង​កោះ​មក​វិញ

លោករ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ រូបថត ម៉ៃ​ វីរៈ
 ភ្នំពេញៈ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​ដាក់​លិខិត​មួយ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ស្នើ​សុំ​ឲ្យ​ពិចារណា ចំពោះ​ពាក្យ​ថា កម្ពុជា​មិន​អាច​យក​ទឹក​ដី និង​កោះ​របស់​ខ្មែរ​ពី​ការ​បាត់​បង់​ពី​ប្រទេស​ជិត​ខាង​បាន​មក​វិញ។
កាល​ពី​ឆ្នាំ​មុន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ធ្វើ​បទ​បង្ហាញ​នៅ​មុខ​អង្គសភា​ជាតិ ស្តីពី​បញ្ហា​ព្រំដែន និង​បាន​​ពន្យល់​​ថា​ កម្ពុជា​មិន​អាច​យក​ទឹកដី និង​កោះ​របស់​ខែ្មរ ដែល​បាន​បាត់​បង់​ពី​ប្រទេស​ថៃ និង​វៀតណាម​មក​វិញ​បាន​នោះ​ទេ ពីព្រោះ​ការ​បាត់​បង់​ទឹក​ដី និង​កោះ​តាំង​ពី​យូរ​ណាស់​មក​ហើយ។
កាលពីសប្តាហ៍មុន លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏បាន​ប្រកាស​ជា​សាធារណៈ​នៅ​មុខ​មហាជន​ ដោយ​បញ្ជា​ឲ្យ​គ្រប់​វិទ្យុ និង​ទូរទស្សន៍ ចាក់​ផ្សាយ​ឡើង​វិញ​នូវ​បទ​អន្តរាគមន៍​របស់​លោក​នៅ​ក្នុង​រដ្ឋសភា ពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រំដែននេះ ដើម្បី​ពន្យល់​អ្នក​បោះឆ្នោត និង​សហគមន៍​អន្តរជាតិ។
ការ​ប្រកាស​បញ្ជារ​បែប​នេះ គឺ​ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​គណបក្ស​ប្រឆាំង​ថា ខ្លួន​នឹង​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ និង​ប្រទេស​ហត្ថលេខី​សន្ធិ​សញ្ញ​ក្រុង​ប៉ារីស​ដើម្បី​ទាម​ទារ​យក​ ទឹកដី​ព្រៃ​នគរ ​កម្ពុជា​ក្រោម និង​កោះ​ត្រល់​ពី​ប្រទេស​វៀតណាម​មក​វិញ ក្រោយ​ពី​គណបក្ស​ប្រឆាំង​ឈ្នះ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។ លោក​ថា នឹង​មាន​សង្គ្រាម បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​មែន។
ក្នុង​លិខិត​ផ្ញើ​ជូន​ស្ថាប័ន​រាជ​រដ្ឋាភិបាល អង្គ​ទូត​នានា និង​អង្គការ​សង្គម​ស៊ីវិល ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​បញ្ជាក់​ថា កម្ពុជា​នៅ​តែ​មាន​សិទ្ធិ​ពេញ​លេញ ក្នុង​ការ​ទាមទារ​ទឹក​ដី និង​កោះ​ពី​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ជិត​ខាង យក​មក​វិញ​បាន​គ្រប់​ពេល ទោះ​បី​ជា​ការ​បាត់​បង់​នោះ​យូរ​ណាស់​ហើយ​ក៏​ដោយ ក៏​មិន​ផុត​អាជ្ញាយុ​កាល​នោះ​ទេ។


ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបាន​លើក​ឡើង​ថា ជាក់ស្តែង ចំពោះ​កោះ​ត្រល់ នៅ​ក្នុង​ឯកសារ​សៀវភៅ​មេរៀន ភូមិ​វិទ្យា​ថ្នាក់​ទី៧ សម័យ​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា គ្រឹះ​ស្ថាន​បោះ​ពុម្ព​លើក​ទី៣ ចំនួន ៥០.០០០​ច្បាប់ នៅ​ក្នុង​មេរៀន​ទី២ អំពី​សណ្ឋាន​ដី និង​ភោគ​ទ្រព្យ​រ៉ែ​ក្នុង​ទំព័រ ១៤​និង​១៥ នៃ​សៀវភៅ​នេះ​និយាយ​អំពី​ក្រុម​កោះ នៅ​វាក្យ​ខ័ណ្ឌ​៣ នៃ​ទំព័រ​១៥ ក៏​មាន​កោះ​ត្រល់​នៅ​ក្នុង​ក្រុម​កោះ​នោះ​ដែរ ដែល​ជា​មេរៀន​ដ៏​សំខាន់​សម្រាប់​កូន​ខ្មែរ​រៀន និង​ចង​ចាំ​ច្បាស់​ថា កោះត្រល់​គឺជា​របស់​ខ្មែរ​យើង។
លិខិត​បាន​បន្តថា សូម​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​លើក​បញ្ហា​ទឹក​ដី និង​កោះ​របស់​ខ្មែរ​ដែល​បាន​បាត់​បង់​ពី​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ជិត​ខាង ដាក់​ជូន​ប្រទេស​ម្ចាស់​ហត្ថលេខី នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​អំពី​បញ្ហា​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​១៩៩១ ជួយ​អន្តរាគមន៍​ពី​បញ្ហា​នេះ។
លោករ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ស្តីពី​ការ​បោះ​បង់​ទឹក​ដី និង​សិទ្ធិ​ទាមទារ​មក​វិញ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍

5 comments:

Anonymous said...

I am holding this khmer history and I bet Ah Chkout Sen knows nothing about khmer history.

Anonymous said...

The book was written by Hun Sen's education officials, so there is no denial about this. It said Koh Tral belong to Cambodia, so why Hun Sen said now that it belong to Vietnam? So it means that Koh Tral was only ceded to Vietnam after the 1985 treaty, signed by Hun Sen, because the book was written just before the 1985 treaty and it said Koh Tral belong to Cambodia.

Anonymous said...

Thatwise youn Hanoi wants Hun sen to stay in power until his 90's,he was so dumb as a cow on the field,Hanoi used Hun sen to gains land and wealth,Hun sen and destroyed Khmer's natural resources.

Hanoi used Hun sen to blamed Khmer rouge for the killingfield that they created in Toul Sleng S-21 prison because Hanoi knew that Hun sen was too dumb to know yuon's tricks,most of all Yuon knew that Hun sen was intoxicated with power and wealth don't even know his own history.

Hun sen other hand trying to blames Sdach Sihanouk for the lost of land (Tral island) but the fact was he signed treaty with Yuon that allowed Yuon to altered the Khmer's history because Hanoi knew that Hun sen was too dumb to recognize the truth,Hun sen learned at Pagoda ( wat) they don't teach history at wat lork=pagoda.In wat lork they only teach Buddha's songs and Khmer's literature,no math no history.Thanks Rung chun.

Prahok

Anonymous said...

this guy keep blaming on governments to get high rated & want to be a hero ,,, to get more pays from EU-USA

Anonymous said...

Rong Chhun is a hero. He was jailed for the same reason in 2005 and he is still not afraid of Hun sen.