A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 18 June 2013

1,000 attended CNRP's forum in Banteay Meanchey this Monday, June 17 លោក គង់ គាំ៖ នយោបាយ ត្រជាក់ ស៊ីជ្រៅ របស់យួន

នៅថ្ងៃ ទី១៦ ខែមិថុនានេះ 
គណបក្សសង្រ្គោះជាតិខេត្តបន្ទាយមានជ័យបាន រៀបចំវេទិកាសាធារណៈ នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានប្រជាពលរដ្ឋ ចូលរួមប្រមាណ ជា ១,០០០នាក់ ។ វេទិកានេះ ត្រូវ បានអញ្ជើញ ចូលរួម ដោយលោក គង់ គាំ ឧត្តមទីប្រឹក្សា គណបក្សសង្រ្គោះជាតិ លោក ឡុង រី និងលោក យន្ត ថារូ ជាអ្នកតំណាងរាស្រ្ត, រួមជាមួយ ថ្នាក់ដឹកនាំ មួយចំនួនផ្សេងទៀត។  នៅក្នុង ពិធី សំណេះ សំណាលនេះ, លោក គង់ គាំ បានលើកឡើង អំពី នយោបាយ ត្រជាក់ ស៊ីជ្រៅ របស់យួន, ដូចជា ការហូរចូល របស់ ជនជាតិយួន, ការបាត់បង់ដីធ្លី ដែលយួន រំលោភយក, ការបាត់បង់ កោះត្រល់, ប្រវត្តិ នៃការរំដោះ ថ្ងៃ៧ មករា របស់ លោក ប៉ែន សុវណ្ណ។ លោក បានបន្តទៀត ថា, រដ្ឋាភិបាលបច្ចុប្បន្ន គេ ថា មិនមានយួន, តែ យើង ជឿទេ?  បើ យើង ស្រឡាញ់ជាតិយើង, យើង ចង់បានជីវភាព ធូរធារ, ត្រូវ បោះឆ្នោតជូន គណបក្សសង្គ្រោះជាតិ!   បើ មិនមានថ្ងៃ ទី២៣ តុលា ទេ, មិនមានអ្វី ដូចបច្ចុប្បន្នទេ និងសមិទ្ឋិផល ទាំងអស់ មិនមែន ជារបស់ គណបក្សប្រជាជនកម្ពុជាទេ, គឺ គេ ខ្ចីឈ្មោះយើង ដើម្បី ខ្ចីលុយបរទេស, តែ យើង ជាអ្នកសង។ 
សម័យសង្គមរាស្រ្តនិយម មិនមាន ការលក់សម្បត្តិ សាធារណ:, មិនបណ្តេញ ប្រជាពលរដ្ឋ, ប្រាក់ខែ មន្រ្តីរាជការខ្ពស់......មិនមែន ដូចការដឹកនាំ បច្ចុប្បន្នទេ។
បើ មិនមានបក្ស ប្រឆាំងទេ ក៏មិនមាន ជំនួយបរទេសដែរ ៕

No comments: