A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 19 June 2013

Australian authority under attack for failing to investigate a scandal involving BHP Billiton and Prime Minister Hun Sen អាជ្ញាធរ​អូស្ត្រាលី​រង​ការ​វាយ​ប្រហា​​លើ​រឿង​អាស្រូវ​ពុករលួយ​​BHP [ [Did Hun Sen receive $US3.5 million in bribes from BHP Billiton mining company?] តើលោក ហ៊ុន សែន បានទទួលប្រាក់សំណូក ៣ លាន ៥ សែនដុល្លារ ពីក្រុមហ៊ុន​ BHP Billiton មែនឬ? ]

Tuesday, 18 June 2013 
By Daniel de Carteret 
Phnom Penh Post
130618_13b
ស្លាកសញ្ញា BHP លើក្របសៀវភៅ​របាយ​ការណ៍​របស់​ក្រុម​ហ៊ុន។ B.g
ភ្នំពេញៈ របាយ​ការណ៍​ចេញ​ផ្សាយ​ដោយ​កាសែត The Age របស់​អូស្ត្រាលី​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ឲ្យ​ដឹង​ថា នគរបាល​សហព័ន្ធ​អូស្ដា្រលី (AFP)​កំពុង​ស្ថិត​ក្រោម​ការ​រិះគន់​ដោយ​សារ​តែ​បរាជ័យ​ក្នុង​ការ​ស៊ើប​ អង្កេត​អំពី​រឿង​អាស្រូវ​ពុក​រលួយ​របស់ BHP Billiton ជា​ក្រុមហ៊ុន​រុក​រក​រ៉ែ​ដ៏​ធំ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បាន​សូក​ប៉ាន់​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា និង​ប្រទេស​ចិន។
ឯកសារ​សម្ងាត់​ដែល​កាសែត The Age ទទួល​បាន​បាន​បង្ហាញ​ថា អ្នក​ស៊ើប​អង្កេត​ប្រឆាំង​អំពើ​ពុករលួយ​អាមេរិក​បាន​រិះគន់​ដល់ AFP និង​និយតករ​ក្រុមហ៊ុន​របស់​អូស្ដ្រាលី​ដែល​ជា​ក្រុមហ៊ុន​ជួញ​ដូរ​មូលបត្រ​ និង​គណៈ​កម្មការ​វិនិយោគ​អូស្ដ្រាលី​ដែល​បាន​បិទ​រឿង​ក្ដី​ការ​ស៊ី​សំណូក​ កាល​ពី​ឆ្នាំ​២០១១​ដោយ​មិន​ធ្វើ​ការ​ស៊ើប​អង្កេត​បុគ្គល​ណា​ម្នាក់​បន្ទាប់​ ពី​រឿង​ក្ដី​នេះ ត្រូវ​បាន​បញ្ជាក់​ដោយ​អ្នក​ស៊ើប​អង្កេត​អាមេរិក​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១០។
យោង​តាម​របាយ​ការណ៍​របស់ The Age ថ្មីៗ​នេះ AFP បាន​បើក​ករណី​ស៊ី​សំណូក​នេះ​ជា​ថ្មី​បន្ទាប់​ពី​មាន​ការ​ត្រួត​ពិនិត្យ​ដោយ​ បាន​ចាប់​ផ្ដើម​ធ្វើ​ដោយ​ខ្លួន​ឯង។
ឯកសារ​ជា​ច្រើន​ទទួល​បាន​ដោយ Fairfax Media ដែល​គ្រប់​គ្រង​កាសែត The Age បាន​បង្ហាញ​ថា កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១០ អ្នក​ស៊ើប​អង្កេត​អាមេរិក​បាន​ប្រាប់​ទៅ​អាជ្ញាធរ​អូស្ដ្រាលី​ថា​បាន​រក​ឃើញ ​ភ័ស្ដុតាង​ដែល​ក្រុមហ៊ុន BHP Billiton ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ សូក​ប៉ាន់​ដល់​មន្រ្តី​សាធារណៈ​បរទេស​ជា​ច្រើន​នាក់។

ការ​តវ៉ា​កើត​ចេញ​ពី​ការ​ស៊ើប​អង្កេត​របស់ Global Witness ក្នុង​ការ​សាកសួរ​ពី​ការ​ចំណាយ​របស់​ក្រុមហ៊ុន BHP Billiton ឲ្យ​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ឆ្នាំ​២០០៩​មាន​ទឹក​ប្រាក់​៣,៥​លាន ដុល្លារ​ដែល​អង្គការ​មាន​មូលដ្ឋាន​នៅ​ក្រុង​ឡុងដ៍​មួយ​នេះ មិន​អាច​តាម​ដាន​រដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​ដី​សម្បទាន​នៃ​ការ​ជីក​រ៉ែ​ បាន។
កាសែត The Age បាន​រាយការណ៍​កាល​ពី​លើក​មុន​ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ពិនិត្យ​មើល​យ៉ាង​ជិត​ដិត​លើ​ការ​ចរចា​ជាមួយ​ក្រុមហ៊ុន BHP Billiton មុន​កិច្ច​ព្រម​ព្រៀង​មួយ​ស្ដី​ពី​ដី​សម្បទាន​ជីក​រ៉ែ​សម្រាប់​ការ​រុក​រក រ៉ែ​បុកស៊ីត​នៅ​ខេត្ត​មណ្ឌលគិរី​របស់​កម្ពុជា​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ ឆ្នាំ​២០០៦។
សារ​ទូលេខ​ការទូត​ដែល​ទទួល​បាន​ដោយ​កាសែត The Age បង្ហាញ​ថា ក្រុមហ៊ុន BHP បាន​បិទ​សកម្មភាព​រុក​រក​របស់​ខ្លួន​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​២០០៩ ដោយ​លើក​ឡើង​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក និង​ដោយ​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​មិន​បាន​ល្អ​របស់​ខ្លួន​នៅ​កម្ពុជា៕ PB

No comments: