A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 25 June 2013

A crowd of 10,000 CNRP supporters this morning in Prey Veng, June 25 មនុស្ស ១០,០០០នាក់ ចូលរួមក្នុងវេទិកាសាធារណៈរបស់គណប្សសង្គ្រោះជាតិ នៅខេត្តព្រៃវែង

Saumura Tioloung, Kong Korm, Eng Chai Eang
ប្រជាពលរដ្ឋជិត ១ម៉ឺននាក់ ធ្វើសាក្សីឲ្យលោក កឹម សុខា

នៅព្រឹកថ្ងៃ ទី២៥ ខែមិថុនា ឆ្នាំ២០១៣ មានប្រជាពលរដ្ឋ ប្រមាណជិត ១ម៉ឺននាក់ បានមកប្រមូលផ្តុំគ្នា នៅទីលាន ប្រជាធិបតេយ្យ ក្រុងព្រៃវែង ខេត្តព្រៃវែង ដើម្បី ធ្វើជាសាក្សី ឲ្យលោក កឹម សុខា ប្រធានស្តីទី គណបក្សសង្រ្គោះជាតិ ចំពោះ ការចោទប្រកាន់ រូបលោក ពាក់ព័ន្ធ បណ្តឹង របស់ ស្រ្តីពីរនាក់ ម្តាយកូន ដែលបាន មកអុកឡុក វេទិកា របស់ គណបក្សសង្រ្គោះជាតិ, ហើយ ចោទប្រកាន់ ថា, អង្គរក្ស លោក កឹម សុខា វាយពួកគេ។  ប្រជាពលរដ្ឋ ដ៏ច្រើន កុះករ ទាំងនេះ បានស្ម័គ្រចិត្ត ធ្វើជាសាក្សី នៅចំពោះ មុខតុលាការ ខេត្តព្រៃវែង ដោយពួកគេ អះអាង អំពី ភាពស្អាតស្អំ របស់ លោក កឹម សុខា, ហើយ ស្រី្តពីរនាក់ ម្តាយកូន ដែលមកអុកឡុក វេទិកានោះ គ្រាន់តែ ជាល្បែង នយោបាយ របស់ គណបក្សកាន់អំណាច ដែលព្យាយាម បន្ថយប្រជាប្រ័យភាព គណបក្សសង្រ្គោះជាតិ តែប៉ុណ្ណោះ ៕

No comments: