A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 10 June 2013

A biography of Vann Moulyvan, Cambodia's foremost prominent architect ប្រវត្តិលោកព្រឹទ្ចាចារ្យ វណ្ណ មូលីវណ្ណ

លោកព្រឹទ្ចាចារ្យ វណ្ណ មូលីវណ្ណ
លោក​ព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ (Vann Molyvann) គឺជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញរបស់ ប្រទេស កម្ពុជា។ លោកបានរួចចំនែកជាច្រើនក្នុងស្ថាបត្យកម្មដែលគេហៅថា ស្ថាបត្យកម្មខ្មែរទំនើប នៅក្នុងសម័យសង្គមរាស្ត្រនិយម នៅពេលដែលវប្បធម៌ខ្មែរមាន​ការរីកចំរើន​ក្រោមព្រះរាជកិច្ចដឹកនាំ​របស់អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ
ប្រវត្តិ
លោក វណ្ណ មួលីវណ្ណ កើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត។ ដើមឡើយ លោកសិក្សាផ្នែកនីតិសាស្ត្រទេ។ លោកបានទទួលសញ្ញាបត្រ​ទុតិយភូមិ​ពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៤៤ ហើយលោកបានទទួលអាហារូបករណ៍ទៅរៀនផ្នែកច្បាប់នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឆ្នាំ១៩៤៦។ បន្ទាប់ពីសិក្សានៅទីនោះរយៈពេលមួយឆ្នាំ លោកក៏បានប្ដួរទៅរៀនផ្នែកស្ថាបត្យកម្ម នៅសាលាវិចិត្រសិល្បៈមួយនៅប៉ារីស។ លោកបញ្ចប់ការសិក្សាដោយជោគជ័យ ជាមួយនឹងចំនេះដឹងនិងទេពកោសល្យ។ លោកត្រលប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ ១៩៥៥ ។ មួយឆ្នាំក្រោយមក ក៏ត្រូវបានគេតែងតាំងជា​ប្រធានស្ថាបត្យករនៅកម្ពុជា។ លោកជាព្រឹទ្ធបុរស​ទីមួយ​នៃ​សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ចាប់ពីឆ្នាំ១៩៦៥ ដល់ ឆ្នាំ១៩៦៧)។
នៅទសវត្សរ៍៦០ និង ៧០ លោក វណ្ណ មូលីវណ្ណ បានគូរប្លង់ស្ថាបនា​អាគារល្បីៗជាច្រើននៅកម្ពុជាជាពិសេសនៅទីក្រុងភ្នំពេញ។ នៅទីនោះ ស្នាដៃរបស់លោក ឈរយ៉ាងសង្ហាប្រដុំប្រសងគ្នាជាមួយនឹងសំនង់អាគារបុរាណៗ វត្តអារាម និងសំនល់ពីសម័យអាណានិគម។ ស្នាដៃសំខាន់ៗរបស់លោកមាន សាលសន្និសិទចតុមុខ អាគារគណរដ្ឋមន្ត្រី។ លោកក៏បានគូរប្លង់វត្តអារាម និង ស្ថានទូតខ្មែរនៅបរទេសជាច្រើនផងដែរ។
នៅឆ្នាំ ១៩៦៣ លោកបានគូរប្លង់ពហុកីឡដ្ឋានជាតិអូឡាំពិក ដែលអាចទទួលទស្សនិកជនបានប្រហែល ៤ម៉ឺននាក់។ នៅឆ្នាំដដែល លោកបានស្ថាបនា សាលមហោស្រពជាតិព្រះសុរាម្រិត (មហោស្រពជាតិកម្ពុជា)។ លោកក៏បានគូរប្លង់វិមានឯករាជ្យផងដែរ។

នៅឆ្នាំ ១៩៧២ លោក វណ្ណ មូលីវណ្ណនិងគ្រួសារបានភៀសខ្លួនទៅរស់នៅ​ប្រទេសស្វីស។ លោកធ្វើការអោយ UN Human Settlements Program រយៈពេល១០ឆ្នាំ មុននឹងលោកវិលត្រលប់មកមាតុប្រទេសវិញនៅឆ្នាំ ១៩៩៣។ លោកបានចូលបំរើការងារជារដ្ឋមន្ត្រីក្រសួងវប្បធម៌ វិចិត្រសិល្បៈ នគរូបនីយកម្ម និង សំនង់។
ស្នាដៃចំបងៗ
រង្វាន់និងកិត្តិយស
នៅឆ្នាំ២០១៣ លោកវណ្ណ មូលីវណ្ណបានឈ្នះវង្វាន់នីក្កេអាស៊ីឆ្នាំ២០១៣ ខាងផ្នែកវប្បធម៌។ រង្វាន់នីក្កេអាស៊ីផ្ដួចផ្ដើមដោយក្រុមហ៊ុន Nikkei Inc. នៅឆ្នាំ១៩៩៦ ហើយកម្មវិធីផ្ដល់រង្វាន់កិត្តិយសដល់​ ជនអាស៊ីដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ក្នុង៣វិស័យ៖ ការអភិវឌ្ឍន៍តំបន់, វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្ដន៍សង្គម, និងផ្នែក​វប្បធម៌៕

No comments: