A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 15 June 2013

3,500 people attended CNRP's public forum in Kampong Cham 14 June ចរន្តនៃការ​ផ្លាស់ប្តូរ​បានបន្តកើត​មាននៅខេត្ត​កំពង់ចាម




បន្ទាប់ពីចរន្តនៃការ ​ផ្លាស់ប្តូរបាន​ផុល​ផុសយ៉ាងខ្លាំង​ក្លា​ចេញពី​ខេត្តព្រៃវែង ឥឡូវនេះ ចរន្តនៃការ​ផ្លាស់ប្តូរនេះបានកើត​ចេញពី​ឆន្ទះប្រជាពលរដ្ឋ​យ៉ាងច្រើនកុះករនៅ​ ខេត្តកំពង់ចាម ។ ប្រជាពលរដ្ឋប្រមាណជាង៣៥០០នាក់ នៅភូមិស្គន់ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចូលរួមវេទិកា​សាធារណៈដែលរៀបចំដោយគណបក្សសង្រ្គោះជាតិ​ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះ ដែលពិធីនេះត្រូវបានអញ្ជើញចូលរួម​ ដោយលោក កឹម សុខា ប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ លោក គួយ ប៊ុនរឿន និងលោក ម៉ៅ មុន្នីវណ្ណ រួមជាមួយថ្នាក់ដឹកនាំ​មួយចំនួនផ្សេងទៀត។ប្រជាពលរដ្ឋ​ដែលមកទទួល​ ស្វាគមន៍ និងគាំទ្រគណបក្សសង្រ្គោះជាតិ ដ៏ច្រើនលើសលុបបែបនេះ ត្រូវបានគេមើលឃើញថា ​ជាចរន្តនៃការផ្លាស់ប្តូរដែលកើត​ចេញពីឆន្ទះរបស់ប្រជាពលរដ្ឋពិតបា្រកដ​ នៅខេត្តកំពង់ចាម ។
ទន្ទឹមគ្នានេះដែរ លោក កឹម សុខា បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា គណបក្សសង្រ្គោះជាតិកើតចេញពីប្រជាពលរដ្ឋខ្មែរ ជារបស់ប្រជា ​ ពលរដ្ឋខ្មែរ និងធ្វើអ្វីៗដើម្បីប្រជាពលរដ្ឋខ្មែរ ដូច្នេះរដ្ឋាភិបាលគណបក្សសង្រ្គោះជាតិដែលនឹងកើតចេញនៅក្រោយការបោះឆ្នោត ​ថ្ងៃទី២៨​ខែកក្កដា​ខាងមុខនេះ នឹងសង្រ្គោះជីវភាព​ប្រជាពលរដ្ឋឲ្យរួចផុត​ ពីភាពក្រីក្រទាំងអស់គ្នា ដោយអនុវត្តកម្មវិធីនយោបាយជាអាទិភាព​៧ចំណុច របស់គណបក្សឲ្យទទួលបានជោគជ័យ ៕ - See more at: http://www.nationalrescueparty.org/#sthash.GyECUXpw.dpuf

No comments: