A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 26 June 2013

2,000 people attended CNRP's forum in Prey Veng this June 26​ គណបក្សសង្រ្គោះជាតិ ខេត្តព្រៃវែង បានរៀបចំ ពិធី សំណេះសំណាល ជាមួយប្រជាពលរដ្ឋ ប្រមាណជាង ២,០០០នាក់

គណបក្សសង្រ្គោះជាតិ សន្យាអនុវត្ត គោលនយោបាយ ៧ចំណុច ឲ្យបានជោគជ័យ
ក្រុមការងារ គណបក្សសង្រ្គោះជាតិ ខេត្តព្រៃវែង បានរៀបចំ ពិធី សំណេះសំណាល ជាមួយប្រជាពលរដ្ឋ ប្រមាណជាង ២,០០០នាក់ នៅព្រឹកថ្ងៃ ទី២៦ ខែមិថុនា ឆ្នាំ២០១៣ នៅភូមិ ពារាំង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។  ពិធីសំណេះ សំណាលនេះ ត្រូវ បានអញ្ជើញ ចូលរួម ដោយលោក គង់ គាំ ឧត្តមទីប្រឹក្សា គណបក្សសង្រ្គោះជាតិ, អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតលេខាផ្ទាល់ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ, លោកស្រី ជូឡុង សូមួរ៉ា, លោក យ៉ែម បុញ្ញឫទ្ធិ និងលោក គង់ បូរ៉ា ជាអ្នកតំណាងរាស្រ្ត។  ព្រះអង្គម្ចាស់ ធម្មិកោ បានមានបន្ទូល ប្រៀបធៀប សម័យបច្ចុប្បន្ន ទៅសម័យ សង្គមរាស្រ្តនិយម ដែលដឹកនាំ ដោយព្រះមហាវីរក្សត្រ នរោត្តម សីហនុ។  ព្រះអង្គម្ចាស់ ធម្មិកោ បានបន្ត ថា, បើ ចង់ឲ្យសម័យបច្ចុប្បន្ន សម្បូរសប្បាយ រុងរឿង ដូចសម័យសង្គមរាស្រ្តនិយម, សូម បងប្អូន ប្រជាពលរដ្ឋ បោះឆ្នោតជូន គណបក្សសង្រ្គោះជាតិ។  
ជាមួយគ្នានេះដែរ, លោក គង់ គាំ បានមានប្រសាសន៍ ថា, ជីវភាព ប្រជាពលរដ្ឋ នឹងមានការប្រសើរឡើង នៅពេល គណបក្សសង្រ្គោះជាតិ ឈ្នះឆ្នោត។  លោក គង់ គាំ បានបន្តទៀត ថា, ក្រោយពេល គណបក្សសង្រ្គោះជាតិ ដឹកនាំ រាជរដ្ឋាភិបាល, គណបក្ស នឹងសម្រេច ឲ្យបាន តាមការសន្យា ដូចក្នុងគោលនយោបាយ ៧ចំណុច របស់ គណបក្ស និងសូម ឲ្យប្រជាពលរដ្ឋ មានជំនឿ និងបោះឆ្នោតជូន គណបក្សសង្រ្គោះជាតិ នៅថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា៕

គោលនយោបាយ សំខាន់ៗ របស់ គណបក្សសង្រ្គោះជាតិរួមមាន៖

ចាស់ៗ ពីអាយុ ៦៥ឆ្នាំ ឡើងទៅ ទទួលបាន ៤ម៉ឺនរៀល ក្នុង១ខែ;
កម្មករ ទទួលបាន ប្រាក់ខែ ទាបបំផុត ៦០ម៉ឺនរៀល ក្នុង១ខែ;
មន្រ្តីរាជការ ទទួលបាន ប្រាក់ខែ ទាបបំផុត ១លានរៀល ក្នុង១ខែ;
កសិករ ទទួលបាន ការធានា តម្លៃកសិផល ( ស្រូវ ទាបបំផុត ១,០០០ រ/kg);
ប្រជាពលរដ្ឋ ក្រីក្រ ទទួលបាន ការព្យាបាល ជម្ងឺ ដោយឥតយកប្រាក់;
យុវជន ទទួលបាន ឱកាសដូចគ្នា ក្នុងការអប់
រំ និងការងារ ត្រឹមត្រូវ;
បញ្ចុះ តម្លៃប្រេង, ជីកសិកម្ម, អគ្គិសនី, និងបញ្ចុះ អត្រាការប្រាក់៕


 

1 comment:

Anonymous said...

i'm not surprised by this attendent
just afew thousand compared to CPP supporters... no marched to CPP