ក្រុមបាតុករបញ្ជាក់ថា រយៈពេល ៥ឆ្នាំចុងក្រោយនេះ
ក្រុមសកម្មជនការពារសិទ្ធិមនុស្ស ការពារដីធ្លី ធនធានធម្មជាតិជិត
៥០០នាក់ បានទទួលរងការគំរាមកំហែងពីសំណាក់ក្រុមឈ្មួញ អ្នកមានលុយ
មានអំណាច
ដោយប្រើប្រាស់ប្រព័ន្ធតុលាការបំភ្លៃរឿងក្ដីជម្លោះដីធ្លីទៅជា
ករណីបទល្មើសញុះញង់ ឆបោក និងការរំលោភកម្មសិទ្ធិឯកជនជាដើម។
ក្រុមប្រជាពលរដ្ឋជួបជុំគ្នានៅមុខក្រសួងយុត្តិធម៌ តាំងពីម៉ោង
៧ព្រឹក ថ្ងៃពុធ ទី១២ មិថុនា ដោយមានចងបូពណ៌ក្រហមនៅលើក្បាល
ហើយសរសេរថា "យើងត្រូវការយុត្តិធម៌"។
ដៃលើកផ្ទាំងរូបភាពមួយចំនួនស្ដីពីសកម្មភាពរំលោភបំពានដីធ្លី
សមត្ថកិច្ចចុះបង្ក្រាបការតវ៉ា
រូបភាពកម្លាំងប្រដាប់អាវុធបាញ់ទៅលើក្រុមពលរដ្ឋ
និងសារសំខាន់ៗមួយចំនួន
ដែលមានខ្លឹមសារជំរុញឲ្យតុលាការកាត់ក្ដីប្រកបដោយភាពយុត្តិធម៌។
លោកស្រីបញ្ជាក់ថា បើសិនជាតុលាការកាត់ក្តីដោយយុត្តិធម៌ ពួកគាត់មិនចាំបាច់មកតវ៉ាដល់ក្រសួងយុត្តិធម៌ទេ៖ «ចាប់ ប្រជាពលរដ្ឋដែលពួកខ្ញុំទៅច្រូតស្រូវ នៅថ្ងៃទី២២ ខែ៣ ឆ្នាំ២០០៩ ពួកគេប្រើកងកម្លាំងប្រដាប់អាវុធបាញ់ពួកខ្ញុំនៅក្នុងស្រែដែល ប្រមូលផលខ្លួនឯង។ ខ្ញុំមកថ្ងៃនេះចង់ឲ្យក្រសួងយុត្តិធម៌ ជួយដោះស្រាយឲ្យពួកខ្ញុំផង។ អ្នកខ្លះគេទទួលបានការដោះស្រាយខ្លះហើយ តែពួកខ្ញុំនៅទេ»។
ចំណែកឯតំណាងសហគមន៍ព្រៃឈើស្រុកស្នួល ខេត្តក្រចេះ លោក អ៊ុក ពៅ បញ្ជាក់ថា បច្ចុប្បន្ននេះ សហគមន៍ស្នួល កំពុងប្រឈមនឹងការរុករានទន្ទ្រានព្រៃយកដី ការរុករករ៉ែ ជំនួញឈើប្រណីតពីសំណាក់ក្រុមឈ្មួញអ្នកមានលុយ ដែលមានក្រុមអាជ្ញាធរនៅពីក្រោយខ្នង៖ «សូម្បីតែដីឡាយព្រះហស្តលេខាពីព្រះករុណាអីហ្នឹង ក៏ត្រូវលក់អស់ហើយ។ នៅខាងស្រុកស្នួល ខេត្តក្រចេះ ហ្នឹង ដូចជាមិនខ្លាចស្ថាប័នរដ្ឋសភានៅពីខាងលើអីទេ»។
ក្នុងសេចក្ដីថ្លែងការណ៍រួមរបស់បណ្ដាញប្រជាពលរដ្ឋលើកសំណូមពរទៅ កាន់ក្រសួងយុត្តិធម៌ រដ្ឋសភា និងឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ឲ្យជួយអន្តរាគមន៍ដោះលែងសកម្មជនការពារដីធ្លី និងអ្នកការពារសិទ្ធិមនុស្ស ព្រមទាំងផ្ដន្ទាទោសចំពោះមន្ត្រីតុលាការដែលប្រព្រឹត្តអំពើពុករលួយ ឬប្រព្រឹត្តផ្ទុយពីវិជ្ជាជីវៈ។
ក្រុមប្រជាពលរដ្ឋមួយចំនួនបួងសួងសូមឲ្យវត្ថុស័ក្ដិសិទ្ធិជំរុញ ឲ្យមានតុលាការយុត្តិធម៌នៅលើទឹកដីកម្ពុជា ខណៈពេលដែលពលរដ្ឋខ្លះទៀតបានអូសទីងមោង ដែលជាតំណាងឲ្យតុលាការអយុត្តិធម៌ មកបាចអំបិល និងជះម្ទេសដាក់បណ្ដាសាតាមទម្លាប់អបិយជំនឿ។
ក្រុមមន្ត្រីក្រសួងយុត្តិធម៌ដែលដឹកនាំដោយប្រធាននាយកដ្ឋាន រដ្ឋបាល លោក អ៊ុង សុភារិន្ទ ចេញមកទទួលញត្តិពលរដ្ឋ។ លោកប្រាប់ដោយខ្លីថា នឹងយកញត្តិនេះទៅជូនថ្នាក់លើ ប៉ុន្តែលោកបដិសេធមិនធ្វើអត្ថាធិប្បាយច្រើនជាមួយអ្នកកាសែតឡើយ។
ក្រុមបាតុករក៏បានលើកគ្នាដង្ហែក្បួនឆ្ពោះកាន់រដ្ឋសភា អមដោយសេចក្ដីថ្លែងការណ៍បទចម្រៀង និងអានញត្តិដាក់ជូនរដ្ឋសភា និងក្រសួងការបរទេសបន្តទៀត។ ចំណែកឯក្រុមអាជ្ញាធរមិនបានរារាំងបាតុករនោះទេ តែបែរជាប្រមូលកម្លាំងការពារ បរិវេណផ្លូវចូលផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក ដែលទើបតែរួចពីបណ្ដឹងរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងបទចោទតំបន់ អបគមន៍នៅក្រចេះ នោះ លោក ចាន់ សុវ៉េត មានប្រសាសន៍ថា បាតុកម្មនេះកើតឡើង ទឹកចិត្តពលរដ្ឋដែលត្រូវការតុលាការយុត្តិធម៌។
លោកបន្តថា ដើម្បីឲ្យពលរដ្ឋស្ងប់ចិត្ត និងរក្សាស្ថិរភាពសង្គម លុះណាតែស្ថាប័នពាក់ព័ន្ធទាំងអស់ ជំរុញឲ្យមានការបែងចែកផលពីការអភិវឌ្ឍប្រកបដោយសមធម៌ ផ្អែកលើរដ្ឋសភា បម្រើផលប្រយោជន៍រាស្ត្រ តុលាការឯករាជ្យ និងការបំពេញការងារប្រកបដោយភាពទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

1 comment:
To change the Courts is to change Hun Sen.
To change Hun Sen is to change Hanoi.
We must get to the source.
Post a Comment