A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 15 May 2013

The CNRP sent a letter to the Phnom Penh City Hall to ask permission to hold a protest on 20th May to demand electoral reforms បក្ស​ប្រឆាំង​​បញ្ជូន ​លិខិត​​ទៅ​​សាលា​ក្រុង សម្រាប់​​បាតុ​កម្ម ថ្ងៃ ២០ ឧសភា​

​ក្រុមមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ក្នុងប្រទេស​កម្ពុជា បាន​ឲ្យ​ដឹងថា គេ​បាន​បញ្ជូន​លិខិត​ទៅកាន់​សាលាក្រុង​ភ្នំពេញ​ហើយ សម្រាប់​ការធ្វើ​បាតុកម្ម​ថ្ងៃទី ២០ ឧសភា ខាងមុខ ទាមទារ​ឲ្យ​មានការ​ផ្លាស់​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា ។​
បាតុកម្ម របស់បក្សប្រឆាំង កាល ពីខែមេសា ទាមទារ ឲ្យ ផ្លាសប្ដូរ គ.ជ.ប
​មន្ត្រី​មួយរូប​របស់​គណបក្ស​នេះ​និយាយថា លិខិត​នោះ​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ព្រឹក​ថ្ងៃទី ១៤ ឧសភា នេះ ដោយ​មន្ត្រីជាន់ខ្ពស់​៣​រូប នៃ គណបក្ស​សង្គ្រោះ​ជាតិ ក្នុងនោះ​មាន​លោក ហូរ វ៉ាន់ លោក គួ​យ ប៊ុន​រឿន និង លោក ម៉ៅ មុនី​វណ្ណ ដើម្បី​ស្នើសុំ​ការអនុញ្ញាតិ​ធ្វើបាតុកម្ម នា​ថ្ងៃទី​២០ ឧសភា ខាងមុខ ទាមទារ​ឲ្យ​មានការ​ធ្វើកំណែទម្រង់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ ការបោះឆ្នោត (​គ​.​ជ​.​ប​) តាម​អនុ​សាស​ន៏​តំណាង​ផ្នែក​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា និង អនុ​សាស​ន៏​របស់​អង្គការ​សង្គម​ស៊ីវិល ។​
​ការទាមទារ​បែបនេះ បានធ្វើ​ម្ដង​រួចមកហើយ​កាលពី​ខែ មេសា កន្លងទៅ ហើយ​គម្រោង​ធ្វើជា​លោក​ទី​ពីរ​នេះ ត្រូវបាន​គេ​កត់សម្គាល់ថា ស្របគ្នា​ទៅនឹង​ដំណើរ​មកកាន់​កម្ពុជា របស់​លោក​ ស៊ូ​រិ​យា ស៊ូ​ប៊ែ​ឌី តំណាង​ពិសេស​ផ្នែក​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា ។​

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​បំរើការ​ពាក់ព័ន្ធ​ការបោះឆ្នោត​នៅ​ កម្ពុជា កាលពី​ខែមេសា កន្លង​ទៅបាន​រកឃើញ​ថា យ៉ាងហោចណាស់​មាន​ប្រជាពលរដ្ឋ ​១,៥​លាន ​នាក់​ដែល​ធ្លាប់ មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ត្រូវបាន​គេ​លុប​ចេញពី​បញ្ជី​ឈ្មោះ សម្រាប់​ការបោះឆ្នោតជាតិ​ថ្ងៃទី ២៨​កក្កដា ខាងមុខនេះ ដែល​ក្លាយជា​សំអាង របស់​គណបក្សប្រឆាំង ក្នុងការ​ទាម​ឲ្យ​ផ្លាសប្ដូរ​ក្បាលម៉ាស៊ីន​របស់ គ​.​ជ​.​ប ។ ​ប៉ុន្តែយ៉ាងណាក៏ដោយ​កន្លងទៅ គ.ជ.ប ធ្លាប់​បាន​បញ្ជាក់ថា​ការសម្រេចទាំងអស់​របស់​ស្ថាប័ន​គឺសុទ្ធតែ​​យោងទៅតាម​ ច្បាប់ ៕

No comments: