A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 20 May 2013

Son of tycoon Sieng Nam and daughter of former Thai PM told about their love story កូនប្រុស​លោក​ឧកញ៉ា សៀង ណាំ និង​កូនស្រី​ពៅ​អតីត​នាយករដ្ឋមន្ដ្រី​ថៃ រៀបរាប់​ប្រ​វ​ត្ដិ​ស្នេហ៍ មុន​ចូល​រោងការ

Thai PM Yingluck Shinawatra made a speech during her niece's wedding to son of Cambodian tycoon Sieng Nam on 18th May in Bangkok.

(ថ្ងៃទី 20 ឧសភា 2013, | ដោយ: បាយ័ន CEN
ភ្នំពេញ: គូរ​ស្នេហ៍​ពីរ​ប្រទេស ដែល​ម្នាក់​ជា​ជនជាតិខ្មែរ និង​ម្នាក់​ជា​ជនជាតិ​ថៃ បាន​ដឹក​ដៃ​គ្នា​ក្រាប​ផ្ទឹម​តាមបែប ប្រពៃណី​ព្រះពុទ្ធសាសនា ដោយ​ប្រវត្តិ​ស្នេហា​ដ៏​ផ្អែមល្ហែម ពួកគេ​ទាំងពីរ​ត្រូវបាន​រៀបរាប់​ឲ្យ​បានដឹង នៅពេលដែល​ពួកគេ ស្ថិតក្នុង​សម្លៀកបំពាក់ កូនកំលោះ​កូនក្រមុំ​នៅឯ ទីក្រុង​បាងកក ប្រទេស​ថៃ​។​

​លោកស្រី Yowvapa Wongsawat ម្ដាយ​នាង Chayapa Wongsawat ហៅ Cherry បាន​និយាយ​នៅក្នុង​វីដេអូ​ប្រ​វ​ត្ដិ​សង្ខេប រវាង​កូនស្រី របស់គាត់​ជាមួយនិង​កំលោះ​ណាំ លី​ណា​ល់​ថា មុនដំបូង​គឺ​លោកស្រី និង​ស្វាមី​គឺ លោក Somchai Wongsawat បាន​ស្គាល់គ្នា​ជាមួយ លោក​ឧកញ៉ា​សៀង ណាំ អ្នកតំណាងរាស្ដ្រ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកស្រី​អ៊ុន វុន​លី ដើម្បី​រាប់ អាន​គ្នា​ទៅវិញទៅមក​ដូច​បងប្អូន​។

​លោកស្រី Yowvapa Wongsawat បាន​និយាយ​នៅក្នុង​វីដេអូ​ឃ្លី​ប​សង្ខេប​ក្នុងពេល​ពិធីមង្គលការ​នៅក្នុង​ ទីក្រុង​បាងកក ប្រទេស​ថៃ​ថា ក្រោយពេល​រាប់អាន​គ្នា​ជាមួយ​ក្រុមគ្រួសារ​លោក​ឧក​ញ៉ា​សៀង ណាំ លោកស្រី​ក៏បាន​ទូរស័ព្ទ​ទៅ​កូនស្រី​គឺ នាង Cherry ដែល​កំពុង​រស់នៅ រៀនសូត្រ ឯ​ប្រទេស​អង់គ្លេស ហើយ​ពេលនោះ​គឺ​នៅ​ពេលយប់​នាង Cherry កំពុងតែ​ធ្វើ​ម្ហូប​ញ៉ាំ​។​

​ពេលនោះ​លោកស្រី​បាន​ប្រាប់​នៅ​នាង Cherry ថា ម្ដាយ​សុំ​ណែនាំ​ឱ្យ​កូន​បាន​ស្គាល់​យុវជន​ម្នាក់​រស់នៅ​ប្រទេស​កម្ពុជា ដែលជា​កូនប្រុស មត្ដិ​ភក្ដិ​របស់​ឪពុកម្ដាយ​។ ពេលដែល​ម្ដាយ​និយាយ​យ៉ាង​ដូច្នោះ Cherry បាន​តប​មក​ម្ដាយ​វិញ​ថាឱ្យ​ស្គាល់​យ៉ាងម៉េច បើ​ម្នាក់​ជា​ជនជាតិ​ថៃ ហើយ​ម្នាក់​ជា​ជនជាតិ​កម្ពុជា​។


​ក្រោយមកទៀត​កំលោះ ណាំ លី​ណា​ល់ កូនប្រុស​លោក​សៀង ណាំ និង​លោកស្រី​អ៊ុន វុន​លី ក៏បាន​ធ្វើដំណើរ​ពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​ថៃ ហើយ​បង្ហួស​ទៅកាន់​ខេត្ដ​ឈៀង​ម៉ៃ ខណៈពេលដែល Cherry បានធ្វើ​ដំណើរ​ពី​ប្រទេស​អង់គ្លេស មកដល់​ស្រុកកំណើត​។ កាល​ធ្វើដំណើរ​របស់លោក​ណាំ លី​ណា​ល់ ទៅ​ឈៀង​ម៉ៃ នា​គ្រានោះ​គឺ​លោក​បាន​កោរសក់ ដោយ​ពាក់​អាវយឺត និង​ខោខ្លី​តែប៉ុណ្ណោះ ហើយ​បាន​ជួប​នាង Cherry នៅ​ទីនោះ​។​

​នៅពេល​ឃើញ​កំលោះ ណាំ លី​ណា​ល់ មាន​សម្បុរ​ស និង​ខ្ពស់ស្រឡះ ហើយ​មាន​រូបរាង​សង្ហារ នាង Cherry ក៏បាន​ចាប់ ចិ​ត្ដ​ប្រតិព័ទ្ធ​ថា នាង​អាច​យក​កំលោះ ណាំ លី​ណា​ល់ ធ្វើជា​អនាគត​បាន​។ នៅពេល​ស្គា​ស់​គ្នា​ពួកគេ​ទាំងពីរ ក៏បាន​បែក​គ្នា ប៉ុន្ដែ​កំលោះ​កម្ពុជា និង​ក្រមុំ​ថៃ ក៏មាន​ការទាក់ទង​គ្នា​តាម​ទូរ​សព្ទ័​ជា​ហូរហែ ដើម្បី​ធ្វើឱ្យ​ពួកគេ​កាន់តែ​ស្គា​ស់​គ្នា​ជ្រៅ​ឡើងៗ​។ ប៉ុន្ដែ​ទោះបី​យ៉ាងណាក៏ដោយ បន្ដបន្ទាប់​មកទៀត​លោក​ណាំ លី​ណា​ល់ និង Cherry បានធ្វើ​ដំណើរ​ទៅមក កម្ពុជា​-​ថៃ ចុះឡើងៗ ដើម្បី​ស្គាល់​ចិ​ត្ដ​ថ្លើម​គ្នា កាន់តែខ្លាំង​ឡើង​ខ្លាំង​ឡើង​។ ហើយ​ចំណង​ស្នេហ៍​ក៏​ឈានដល់​ការពិត​ចាប់ពីពេលនោះ​មក​។

​ដោយឡែក​ លោកស្រី​យី​ង ឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ដ្រី​ថៃ ត្រូវជា​ម្ដាយមីង​បង្កើត​របស់​នាង Cherry បាន​មានប្រសាសន៍ នៅក្នុង​ពិធីមង្គលការ​នា​រាត្រី​នោះដែរ​ថា ក្មួយ​ស្រី Cherry ត្រូវបាន​រូបគាត់​បីបាច់​ថែរក្សា​តាំងពី​តូច ដូចជា​កូនបង្កើត​អញ្ចឹង​។ លោកស្រី​នាយករដ្ឋមន្ដ្រី​ថៃ​បាន​បន្ដថា នាង Cherry គួរឱ្យ​ស្រលាញ់​ណាស់​ព្រោះ​ចរិតលក្ខណៈ​មាន​ភាពទន់ភ្លន់ ហើយ សុភាពរាបសា​។​

​ កូនកំលោះ និង​កូនក្រមុំ​ក៏បាន​សច្ចា និង​សន្យា​នៅ​ចំពោះមុខ​ភ្ញៀវ​ជាង​២០០០​នាក់​ដែល​បាន​ចូលរួម​ថា ពួក គេ​និង​ស្រលាញ់គ្នា​រហូតដល់ ចាស់ព្រឹទ្ធចាស់ព្រេង និង​បន្ដ​វង្ស​ត្រកូល​ឱ្យ​កាន់តែ​ថ្កុំ​ថ្កើ​ន​ឡើង ដោយ​មិន​ប្រកាន់វណ្ណៈ​ឡើយ​។​

​សូមបញ្ជាក់ថា អាពាហ៍ពិពាហ៍​របស់លោក​ណាំ លី​ណា​ល់ និង​នាង Cherry បាន​ប្រ​ព្រឹ​ត្ដ​ឡើង​នៅក្នុង​សណ្ឋាគារ​លំដាប់ ផ្កាយ​៥ Royal Meridien  ស្ថិតនៅ​ចំ​កណ្ដាល​ក្រុង​បាងកក កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៣​ដែល​ធ្វើឱ្យ​មានការ​ភ្ញាក់ ផ្អើល​មួយ​ទាំង​នៅ​ប្រទេស​កម្ពុជា ទាំង​នៅ​ប្រទេស​ថៃ ព្រោះថា​កូនប្រុស​គឺជា​កូន​របស់លោក​ឧកញ៉ា​សៀង ណាំ​អ្នកតំណាងរាស្ដ្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកស្រី​អ៊ុន វុន​លី និង​កូនស្រី​គឺជា​កូនបង្កើត​របស់លោក Somchai Wongsawat អតីត​នាយក​រដ្ឋមន្ដ្រី​ថៃ និង​លោកស្រី Yowvapa Wogsawat​។ កូនក្រមុំ Chayapa Wongsawat ហៅ​Cherry ក៏​ជា​ក្មួយ​ស្រី បង្កើត​របស់លោក​ថាក់​ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ដ្រី​ថៃ​ដែល​ត្រូវបាន​រដ្ឋប្រហារ​ទំលាក់​ពី​អំនាច​ដោយ​យោធា ​កាលពី​ឆ្នាំ ២០០៦​។

​ក្នុង​មង្គលការ​លោក​ណាំ លី​ណា​ល់ និង​នាង Chayapa Wongsawat នា​ថ្ងៃទី​១៨​នោះគេ​ពុំ​ឃើញ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ចូលរួម​ទេ តែ​គេ​បានឃើញ​អតីត​ប្រពន្ធ និង​កូនស្រី និង​កូនប្រុស របស់​ថាក់ស៊ីន បាន​ចូលរួម​។​

​នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៣  នឹងធ្វើ​ពិធី​ដ៏​អធិកអធម​មួយលើកទៀត​គឺ​ពិធី​កាត់​ចំណងដៃ ស្ថិតនៅក្នុង​សណ្ឋាគារ Sofitel Phnom  នៃ​ប្រទេស​កម្ពុជា​។ ពិធី​ថ្ងៃនោះ​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន អមដោយ​ឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី រដ្ឋលេខាធិការ អ្នកមុខអ្នកការ ប្រមាណ​ជាង​១៨០០​នាក់​បាន​ចូលរួម​។​

​ នៅថ្ងៃនោះ​គេ​សង្ឃឹមថា លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា និង​អ​ញ្ចើ​ញ​មក​ចូលរួម​ដោយផ្ទាល់​ក៏​ថា​បាន ខណៈពេល​ដែរ​កន្ល ង​មក លោក​ថាក់ស៊ីន ថា​អ​ញ្ចើ​ញ​មក និង​ក្រោយមក​ថា​មិន​អ​ញ្ចើ​ញ​មក​ចូលរួម​។ ប៉ុន្ដែ​គេ​ជឿថា​លោក​ថាក់ស៊ីន មក​ច្រើនជាង មិន​មក​។​ ចាំ​ដល់​ថ្ងៃនោះ លោក​ថាក់ស៊ីន មក​រឺ​មិន​មក​ទើប​អាច​ដឹងបាន​៕





- See more at: http://www.cen.com.kh/localnews/show_detail/135?token=OTg1MWI4Yz#sthash.gAtKR4Sz.dpuf

1 comment:

Anonymous said...

They all suck blood from the poor people. Nothing is different, when they die ,they can not bring any penny with them.