A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 19 May 2013

Son of Cambodian tycoon Sieng Nam wedded with daughter of former thai PM in Bangkok on 18th May កូនប្រុសលោកឧកញ៉ាសៀងណាំ រៀបអាពាហ៍ពិពាហ៍ ជាមួយកូនស្រីពៅ អតីតនាយករដ្ឋមន្រ្តីថៃ នៅទីក្រុងបាងកក

 
The weeding of Nam Lynal and Chayapa Wongsawat in Bangkok on 18th May 2013. More pictures below.
Mr. Nam Lynal, son of tycoon Sieng Nam and Miss Chayapa Wongsawat, daughter of former Thai PM Somchai Wongsawat, wedded in Bangkok yesterday with the attendance of more than 2000 guests, including many Cambodian dignitaries, including Deputy PM and Defence Minister Tea Banh, Deputy PM Yim Chhayly, Minister of Urban Development Chea Sophara, Gen. Kheng Someth, Deputy Police Commissioner, Sok Pheng, Secretary of Ministry of Health, Hun Many, youngest son of PM Hun Sen and many more dignitaries.

The second reception will take place in Phnom Penh on 25th May with the expected attendance of more than 1800 national and international guests, including PM Hun sen and his wife.

(ថ្ងៃទី 18 ឧសភា 2013) | ដោយ: បាយ័ន CEN

​ទីក្រុង​បាងកក ប្រទេស​ថៃ: អាពាហ៍ពិពាហ៍​រវាង​កូនស្រី​ពៅ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ និង​ជា​អ្នកមាន​ទ្រព្យ ស្តុកស្តម្ភ និង​កូនប្រុស​លោក​ឧកញ៉ា​បណ្ឌិត​សៀង ណាំ សមាជិក​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ពាណិជ្ជករ​ដ៏​ល្បីឈ្មោះ​បោះ​សំលេង​មួយរូប បាន​ប្រព្រឹត្តឡើង​តាម​ការគ្រោងទុក​។ អាពាហ៍ពិពាហ៍​ឆ្លងដែន​ដ៏ កម្រ​នេះ​បាន​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៣ ស្ថិតនៅក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ គឺ​សណ្ឋាគារ ROYAL MERIDIEN កណ្តាល​ក្រុង​បាងកក ប្រទេស​ថៃ​។​
​    ​
​កូនក្រមុំ​មានឈ្មោះ Chayapa Wongsawat អាយុ​២៨​ឆ្នាំ ត្រូវជា​កូនស្រី​ពៅ​របស់លោក Somchai Wongsawat អតីត​នាយករដ្ឋមន្ត្រី​ថៃ និង​ម្តាយ​គឺ​លោកស្រី Yowvapa Wongsawat ដែល​បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ​ប្រចាំខេត្ត​ឈៀង​មៃ ប្រទេស​ថៃ​។ រីឯ​កូនកំលោះ​មានឈ្មោះ ណាំ លី​ណា​ល់ អាយុ​៣២​ឆ្នាំ ត្រូវជា​កូនប្រុស ទី​ពីរ​ក្នុងចំណោម​បងប្អូន​៣​នាក់​របស់លោក​ឧកញ៉ា​បណ្ឌិត សៀង ណាំ សមាជិក​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ម្តាយ គឺ​លោកស្រី អ៊ុន វុន​លី​។​
​    ​
​អាពាហ៍ពិពាហ៍​ដ៏​អធិកអធម​នៅក្នុង​សណ្ឋាគារ ROYAL MERIDIEN ទីក្រុង​បាងកក ប្រទេស​ថៃ​នេះ​មាន​ភ្ញៀ​ង​ចូលរួម​ជា​កិត្តិយស​អបអរសាទរ ជូនពរជ័យ​ដល់​គូរ​ស្វាមីភរិយា​ថ្មី គឺមាន​ភ្ញៀវ​ចូលរួម​ជាង​២០០០​នាក់​។ អ្វីដែល​គេ​កត់សំគាល់​ក្នុង​ពិធី​នោះ​គឺ លោកស្រី យី​ង ឡាក់ ស៊ីណា​វ៉ា​ត់​ត្រា នាយករដ្ឋមន្ត្រី​ថៃ ដែល​ត្រូវជា ម្តាយមីង​បង្កើត​របស់​កូនក្រមុំ និង​ស្វាមី ព្រមទាំង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អ្នកមុខអ្នកការ​រប​ស់​ប្រទេស​ថៃ បាន​អញ្ជើញ​ចូលរួម​យ៉ាង​សប្បាយរីករាយ​។​
​    ​
​ដោយឡែក ភ្ញៀ​ង​កិត្តិយស​សំខាន់ៗ​មកពី​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពា​ជាតិ លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​វិស័យ​កសិកម្ម​ជនបទ និង​លោកស្រី លោក​ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​លោកស្រី លោក​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ ក្រសួង​មហា​ផ្ទែ និង​លោកស្រី លោក​សុខ ផេង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល លោក​ហ៊ុន ម៉ា​នី កូនប្រុស​សម្តេច​តេ​ជោ ហ៊ុនសែន និង​សម្តេច កិត្តិ​ព្រឺ​ទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន  ព្រមទាំង​អ្នកមុខអ្នកការ​ជាច្រើន​រូ​ម​ទៀត ក៏បាន​អញ្ជើញ​ចូលរួម​ជូនពរជ័យ​ដល់​គូរ​ស្វាមីភរិយា​ថ្មី​នេះ​ផងដែរ​។​
​    ​

​ ក្នុង​ពិធី​ទទួល​ពរជ័យ​រវាង​កូនកំលោះ​មកពី​កម្ពុជា និង​កូនក្រមុំ នៅក្នុង​ប្រទេស​ថៃ​នេះ គេ​ពុំ​ឃើញ​វត្តមាន​លោក ថាក់ សី​ន ស៊ីណា​វ៉ា​ត់់​ត្រា អតីត​នាយករដ្ឋមន្ត្រី​ថៃ ដែល​ទំលាក់​ពី​អំណាច​ដោយ រដ្ឋប្រហារ​យោធា កាលពី​ឆ្នាំ​២០០៦ ចូលរួម​ក្នុង​ពិធី​នោះទេ​។ ប៉ុន្តែ​ប្រភព​ស្និទ្ធ​និង​ក្រុមគ្រួសារ​កូនក្រមុំ បានអោយដឹងថា អតីត​ប្រពន្ធ របស់លោក ថាក់ ស៊ីន ព្រមទាំង​កូនប្រុស​ស្រី បាន​អញ្ជើញ​ចូលរួម​។ ពិតមែនតែ​លោក ថាក់ ស៊ីន ដែលជា​ឪពុកមា​របស់​កូនក្រមុំ​ក៏បាន​ជូនពរជ័យ ពី​ក្រៅប្រទេស​ដល់​គូរ​ស្វាមីភរិយា​ថ្មី​អោយ​ទទួលបាន​សេចក្តីសុខ និង​រស់នៅ​ជា​ប្តី​ប្រពន្ធ​រហូតដល់​ចាស់​។​
​    ​
​ពិធី​រៀប​ អាពាហ៍ពិពាហ៍​ធ្វើអោយ​កក្រើក​ទីក្រុង​បាងកក​នេះ មាន​អ្នកកាសែត​អ្នក​ថត​ទូរទស្សន៍​ជាតិ និង​អន្តរជាតិ​ជាច្រើន​បាន​ចូលរួម​យក​ព័ត៌មាន​។ ដោយឡែក​អ្នកយកព័ត៌មាន​របស់​គេហទំព័រ CEN ក៏បាន​ទទួល​សិទ្ធ​ពី​លោក​ឧកញ៉ា សៀង ណាំ និង​លោកស្រី អ៊ុន វុន​លី ចូលរួម​យក​ព័ត៌មាន​ក្នុង​ពិធី​នោះ​ដោយផ្ទាល់​ផងដែរ​។ សន្តិសុខ ត្រូវបាន​គេ​រឹតបន្តឹង​ក្នុង​សណ្ឋាគារ នៃ​ការ​ប្រារព្ធ​ពិធី​និង​ជុំវិញ​សណ្ឋាគារ​ទាំងមូល​។​
​    ​
​ កូនក្រមុំ​ឈ្មោះ Chayapa Wongsawat បច្ចុប្បន្ន​នេះដែរ​បាន​បំរើការ​ងារ​នៅ​ផ្នែក​ព្រះរាជអាជ្ញា ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​។ ចំពោះ​កូនកំលោះ ណាំ លី​ណា​ល់ ជា​មន្ត្រីជាន់ខ្ពស់​មួយរូប​ផងដែរ​នៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ កូនក្រមុំ និង​កូនកំលោះ បាន​ស្គាល់គ្នា ហើយ​បាន​ឈានដល់​ការរៀប​អាពាហ៍ពិពាហ៍​តាមផ្លូវ​ច្បាប់ និង​តាម​គន្លង​ប្រពៃណី​នៃ​ប្រទេស​ទាំងពីរ គឺ​ពួកគេ​បាន​ស្គាល់គ្នា​តាមរយៈ​ការរៀនសូត្រ និង​ការ​ស្គាល់គ្នា​រវាង​ឪពុកម្តាយ​ទាំងសងខាង កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​។​
​    ​
​ប្រភពព័ត៌មាន​ពី​ គ្រុមគ្រួសារ​របស់​កូនកំលោះ និង​កូនក្រមុំ បានអោយដឹងថា អ​ពា​ហ៍​ពិពាហ៍ ឬ​ហៅថា កាត់​ចំណងដៃ​លើក​ទី​ពីរ និង​ធ្វើឡើង​ម្តងទៀត​នៅ​សណ្ឋាគារ Sofitel Phnom Penh រាជធានី​ភ្នំពេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​២៥ ខែឧសភា​ឆ្នាំ ២០១៣ ដែល​គ្រោង​និង​អញ្ជើញ​ភ្ញៀវកិត្តិយស​មាន​សម្តេច ឯកឧត្តម លោកជំទាវ លោក​លោកស្រី ភ្ញៀវ​ជាតិ និង អន្តរជាតិ ប្រមាណ ១៨០០​នាក់​។​
​    ​
​ អ្វីដែល​គួរ​កាត់​សំគាល់​នោះ ពិធី​ថ្ងៃទី​២៥ ខាងមុខនេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឺ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​ផ្តល់​កិ​តិ្ត​យស​ដល់​គូរ​ស្វាមីភរិយា​ថ្មី​នេះ​ផងដែរ​។​
​    ​
​ តាម​ព័ត៌មាន និង​កាសែត​នៅ​ប្រទេស​ថៃ ជាច្រើន​ដែល​ចុះផ្សាយ​កន្លងទៅ បាន​និយាយថា ពិធី​រៀប​អាពាហ៍ពិពាហ៍​កូនស្រី​ពៅ​របស់លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ និង កូនប្រុស​លោក​ឧកញ៉ា សៀង ណាំ សមាជិក​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើឡើង​នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃទី​២៥ ខែឧសភា នាពេលខាងមុខ លោក​ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​ត្រា អតីត​នាយករដ្ឋមន្ត្រី​ថៃ ដែល​មិនមាន​សិទ្ធិ​ផ្តល់​ពរជ័យ​ដល់​គូរ​ស្វាមីភរិយា​ថ្មី​ដោយផ្ទាល់​នៅ​ ទីក្រុង​បាងកក ប្រទេស​ដើម​របស់ខ្លួន ត្រូវគេ​គិតថា និង​អញ្ជើញ​មក​ចូលរួម នៅ​ទីក្រុង​ភ្នំពេញ​។
​    ​
​ព័ត៌មាន​ខាងលើ លោក ថាក់ស៊ីន ក៏បាន​និយាយ​យ៉ាង​ដូច្នោះ​ដែរ ខណៈពេល​ដែ​លោក​កំពុង​នៅក្រៅ​ប្រទេស​ថា លោក​នឹង​អញ្ជើញ​មក​ចូលរួម ហើយ​ជួប​គ្មួយ​ស្រី និង​គ្មួយប្រុស​ប្រសារ​នៅ​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​ក្រោយមក​លោក​ថាក់ស៊ីន បាន​និយាយថា និង​មិន​ធ្វើដំណើរ​មក​ចូលរួម​ក្នុ​ងិ​ធី​មង្គលការ​នោះទេ​។ ការដែល​លោក ថាក់ស៊ីន និយាយ​យ៉ាង ដូច្នោះ​ក៏​ដោយសារតែ​គណបក្ស​ប្រជាធិបតេយ្យ​ថៃ របស់លោក​អាប់​ភិ​ស៊ីត វាចា​ជីវ៉ា និ​យា​ថា បើ​ថាក់ស៊ីន​មក​ចូលរួម​មង្គលការ​នៅ​ទីក្រុង​ភ្នំពេញ ជាមួយ​សម្តេច​ហ៊ុន សែន គឹជា​រឿង​នយោបាយ និង​ធ្វើអោយ​កម្ពុជា​និង​ថៃ កាន់់តែ​ល្អក់កករ​ថែមទៀត​។​
​    ​
​ដោយ​ការលើកឡើង​របស់​គណ​បក្ស​ ប្រជាធិបតេយ្យ​បែបនេះ ធ្វើអោយ​ថាក់ស៊ីន សម្រេចចិត្ត​មិន​មក​ចូលរួម​មង្គលការ​នៅ​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​គេ​មិនទាន់​ប្រាកដប្រជា​នៅឡើយ​ទេ​ថា ដល់​ថ្ងៃនោះ​លោក​ថាក់ស៊ីន អាច​ប្រែ​ក្រឡាស់​ហើយ​អាចមក​ចូលរួម​ក្នុង​ពិធី​ក៏​អាច​ថា​បាន ព្រោះ​ជា​សិទ្ធិ​របស់លោក​ថាក់ស៊ីន ហើយ លោក​ចេញ​ចូលទៅ​ប្រទេស​ណា​ក៏បាន​តាម​យន្តហោះ​ផ្ទាល់​របស់លោក​។ រង់ចាំ​ដល់​ថ្ងៃនោះ​លោក​ថាក់ស៊ីន មក​មិន​មក​ក៏​គ្មាន​នរណា​ដឹង​ឡើយ​៕














- See more at: http://www.cen.com.kh/localnews/show_detail/135?token=ODhiMDYxZG#sthash.5MoZdAp1.dpuf

5 comments:

Anonymous said...

Good info but these people do not add value to Khmer society

Anonymous said...

May i ask you what in your brain? It nothings good in the world! Your guy criticize everythings why is that ? .

Anonymous said...

This is real ! Seang Nam has more money than he can count ; he is finding a backdoor
to sneak & runaway from his boss - he calls it " RETIREMENT " .

Anonymous said...

How much does Khmerization charge to post a piece of still picture ? I want to post
a couple of pictures of my grandma funeral too to fulfill her dream as when she was
alive she had wanted her picture to appear in newspaper or TV .

Anonymous said...

Free post all you want Zero .....