ភ្នំពេញៈ ទោះបីគ្រាដើមព្រះអង្គម្ចាស់ ស៊ីសុវត្ថិ
ធម្មិកោ ទីប្រឹក្សាគណបក្សសង្រ្គោះជាតិ បានប្រកែកដាច់អហង្ការ
មិនប្រកាសព្រះរាជទ្រព្យសម្បត្តិ និងបំណុលយ៉ាងណាក្តី តែព្រឹកថ្ងៃនេះ
ព្រះអង្គបានចាត់ឲ្យតំណាងយកសំណុំ ឯកសារពាក់ព័ន្ធការប្រកាសទ្រព្យសម្បត្តិ
និងបំណុលដាក់ជូនអង្គភាព ប្រឆាំងអំពើពុករលួយរួចរាល់ហើយ
បន្ទាប់ពីរងនូវការព្រមានប្រឈមចំពោះមុខច្បាប់។
យោងតាមប្រភពព័ត៌មានពីអង្គភាពប្រឆាំងអំពើពុករលួយ
បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹក ថ្ងៃសៅរ៍ ទី២៥ ខែឧសភា
ឆ្នាំ២០១៣នេះថា សំណុំឯកសារពាក់ព័ន្ធនិងការប្រកាសទ្រព្យសម្បត្តិ និងបំណុល
របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ
ត្រូវបានតំណាងយកមកប្រគល់ឲ្យអង្គភាពរួចរាល់ហើយ ហើយខាងអង្គភាព
ក៏នឹងធ្វើការពិនិត្យក្នុងពេលឆាប់ៗនេះផងដែរ។
សូមបញ្ជាក់ថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ព្រះអង្គម្ចាស់
ធម្មិកោ បានធ្វើឡើងបន្ទាប់ពីទទួលបាននូវ
លិខិតមួយច្បាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣
ដោយព្រមានថា នឹង បញ្ជូន សំណុំរឿងទៅកាន់តុលាការឲ្យចាត់ការទៅតាមច្បាប់
ប្រសិនបើព្រះអង្គនៅតែរឹងរូសមិនព្រមប្រកាស ព្រះ រាជទ្រព្យសម្បត្តិ និងបំណុល។
ទីប្រឹក្សាគណបក្សសង្រ្គោះជាតិ ដែលមានព្រះជន្ម ៦២ព្រះវស្សាអង្គនេះ
ទោះបីគ្រាដើមបានប្រកែក ក៏ដូចជាអះ អាងតាមបណ្តាញព័ត៌មានថា
មិនព្រមប្រកាសទ្រព្យសម្បត្តិ ដោយសារព្រះអង្គចាត់ទុកស្ថានប័នព្រះមហាក្សត្រជា
ស្ថាប័នឯករាជ្យយ៉ាងណាក្តី តែពេលនេះព្រះអង្គបានព្រមធ្វើតាម
អង្គភាពប្រឆាំងអំពើពុករលួយរួចរាល់ហើយ
ដូច្នេះការប្រឈមរបស់ព្រះអង្គចំពោះមុខច្បាប់គ្មានទៀតទេ៕
2 comments:
The anti corruption unit is targeting tomico so even after he declared his assets and liabilities, tomico will be punished. There is no way out.
បើហាននិយាយថាមិនប្រកាសទ្រព្យសម្បត្តិគឺមិន
ប្រកាស់ ម្តងថាអត់ម្តងថាប្រកាស់
ជាសំដីសត្វ ជាមនិស្សមិនប្រកដនិយមនិយាយតាមការនឹកឃើញ។
ស្តេចឆ្កែនៅជាឆ្កែដដែល
Post a Comment